Tuesday, March 18, 2025
Homeតារាខ្មែរផូ មុនីពៅ ៖មកការក្មួយ ខណៈសប្បាយចិត្តខ្លាំង ស្វាមី​នឹងមកធ្វើការនៅវៀត​ណាម​អំឡុងខែសីហា

ផូ មុនីពៅ ៖មកការក្មួយ ខណៈសប្បាយចិត្តខ្លាំង ស្វាមី​នឹងមកធ្វើការនៅវៀត​ណាម​អំឡុងខែសីហា

ភ្នំពេញ៖អ្នកនាងផូ មុនីពៅ បាននាំស្វាមីលោកEric Boissoneau និងកូនប្រុសAlexis Boissoneau មកចូល​រួម​មង្គលការក្មួយប្រុសទោលរបស់នាងនៅខ្មែរកាលពីពេលថ្មីៗនេះ ដែលតំណើរលើកនេះស្វាមីនាង​បាន​ច្បាប់​ពីការងារតែ១អាទិត្យប៉ុណ្ណោះ ហេតុនេះគ្រាន់តែ​ពិធីអាពាហ៍ ពិពាហ៍ របស់ក្មួយប្រុសស្រីចប់ភ្លាមនាង​និងប្ដីក៍​ដល់ពេល​នាំកូនប្រុសត្រឡប់​ទៅប្រទេសអូ​ស្រា្ដលី​វិញ។ប៉ុន្ដែមុនីពៅ បាននិយាយដោយរីករាយថាពេលនេះ​ស្វាមីនាង​ជិតផុតអាណត្តិចាស់ធ្វើ​ការនៅស្ថានទូតបារាំង​ ប្រចាំនៅអូស្រា្ដលីហើយ ដែលអាណត្តិ​ថ្មី​នោះស្វាមី​នាងជាប់ទៅបម្រើរ​ការងារនៅស្ថានទូតបាំរាំង ប្រចាំនៅទីក្រុងហូជីមិញ ប្រទេស​វៀតណាម ដែលអាចខ្ទង់នៅ​ខែ​សីហា ឆ្នាំ២០២៣ ខាងមុខនេះតែម្ដង ហេតុនេះនាង​សប្បាយ​ចិត្តណាស់ព្រោះវៀត​ណាមជាប់​ខ្មែរ អីចឹងនាង​អាច​ចេញចូលមកលេង​នៅខ្មែរជាញឹក​ញាប់​ដើម្បីជួប​ជុំគ្រួសារឪពុកម្ដាយបងប្អូន ព្រោះ​ថានាងនឹកផ្ទះ នឹកស្រុក​ណា​ស់ ពេលរស់​នៅឯ​បរទេសជាមួយស្វាមីបើទោះ​ជាប្រទេស​អូស្រា្ដលីមានរបៀបរបប និងការរស់នៅស្រ​ដៀងខ្មែរ​យើងក្ដី។មុនពៅ ថាអំឡុងពេលកូវីដ មិនទាន់ស្ងាត់នាងពិបាកមកលេងឪពុកម្ដាយនៅស្រុក តែពេល​នេះកូវីដ ថមថយ ហើយស្វាមីនឹង​ផ្ទេរ​មកធ្វើការនៅវៀតណាម ទៀតទើបធ្វើ​ឲ្យនាង​សែនសប្បាយ​ចិត្តគ្មាន​អ្វីប្រៀប​ផ្ទឹម​បាន ព្រោះងាយ​ស្រួលចេញចូលជួបជុំឪពុកម្ដាយនាង​ដែល​មានវ័យចាស់កាន់តែ​ច្រើននោះ​ញឹក​ញាប់ជាង​ពេល​មុនៗ​មិនខាន។

 ឆ្លើយតបសំណួរតាមឆាតហ្វេសបុកថាតើម្រោងមុនីពៅ ចង់បានកូន១ទៀតពេល​នេះ​ជិតបានសម្រេច​បំណង​ឬ​នៅ​នោះ​អតីតពិធីការិនីល្បីល្បាញរបស់ CTN រូបនេះបាននិ​យាយ​​លាយឡំសំ​ណើច​ថាតាមពិតរឿងយក​កូន​ថែម​នោះគឺនាងពិតជាចង់​បានសមាជិកថ្មី១​ទៀត​មែន ហើយក៍បាន​រៀប​គម្រោងដែរ តែអត់ទាន់បានដូច​បំណង​នោះ​ទេ ។ប៉ុន្ដែនាងសង្ឃឹម​ថានឹង​មានដំណឹង​ល្អ​ឆាប់ៗជាមិនខាន ពិសេសគឺក្រោយពេលនាងមកពីការក្មួយទៅ​ដល់អូ​ស្រា្ដ​​លី​វិញនេះ ។អតីតពិធីការិនីរូបស្រស់ធ្មេញចំពើសរូបនេះក៍​បានឲ្យដឹងដែរថាការមក​ចូលរួម​ក្មួយ​ទាំងពីរ ​របស់​នាងមានពេលខ្លី និងប្រថុចញ៉ុចពេក ហេតុនេះនាងមិនបានជួបជុំ​មិត្ត​ភក្ដិ ឬអ្នក​ធ្លាប់​រួមអាជីពជាមួយគ្នាឡើយ ។ប៉ុន្ដែនៅពេលស្វាមីនាងមកធ្វើការ​នៅវៀត​ណាមខាងមុខនេះ នាង​នឹង​មាន​ពេល​វេលាច្រើនដើម្បីបាន​ជួបជុំបង​ប្អូននិងមិត្តសិល្បករ​ពីមុនធ្លាប់រួម​អាជីព​ជាមួយ​គ្នា​នោះ​ជាថ្មីមិនខាន។

 គូរបញ្ជាក់ថាផូ មុនីពៅ ត្រូវបានគេចាត់ទុកថានាងមានស្វាមីជាបុរសជន​ជាតិបារាំង​រូប​សង្ហារម្នាក់ ក្នុងចំណោម​តារាខ្មែរមានស្វាមីជាជនជាតិបរទេស ហើយមុនជាប់ទៅបម្រើរការ​នៅ​ស្ថាន​ទូតបារាំងប្រចាំនៅ​ប្រទេសវៀត​ណាម នោះលោក Eric Boissoneau ត្រូវបាន​ថ្នាក់​លើលោកផ្ដល់សិទ្ធិឲ្យលោកជ្រើសរើសទីតាំង​ធ្វើការនៅអា​ណត្តិថ្មី៣ ជម្រើសគឺទី១៖សហរដ្ឋអាមេរិក(ទីក្រុងញូវយ៉ក),ទី២៖ប្រទេសកាណាដា និងទី៣៖ប្រទេសវៀតណាម ដែលទីបំផុត​លោក​ត្រូវជាប់ទៅទីក្រុងហូជីមិញដូចបំណងភរិយាលោកចង់បាន។

 សូមរំលឹកថាផូ មុនីពៅ បានរៀបការជាមួយលោក Eric Boissoneau កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១១ ពោលគឺ​ចំណងស្នេហាជាង១២ឆ្នាំនេះទទួលបានចំណងដៃកូនប្រុស Alexis Boissoneau អាយុជាង៥ឆ្នាំ ហើយនាងបាន​ផ្លាស់ទីលំនៅទៅរស់នៅបរទេសតាមស្វាមីជា​បន្ដ​បន្ទាប់តាមអាណត្តិ៤ឆ្នាំម្ដង។ប្រភពខ្លះបានឲ្យដឹងថាមុនីពៅ ក៍មានមុខរបរខ្លះនៅខ្មែរដែរ​ហើយ​​​​បង​​​ប្អូននាង​ជាអ្នក​គ្រប់គ្រងជំនួស។គេជឿរថានៅពេលពិធីការិនី​ដែលមានរូប​សម្រស់​នៅ​តែផូផង់មុនីពៅ បានសម្រេចបំណងធំយកកូនទី២បានដូចក្ដីប្រាថ្នា នោះនឹងធ្វើឲ្យចំណង​ស្នេហា​នាងកាន់តែរាំងមាំ និងសុភមង្គលទ្វេដងជាមិនខាន។ដោយឡែកទាក់ទងអាជីពពិធីការិនីវិញទោះជាស្វាមី​នាង​ជិត​មកធ្វើការនៅវៀតណាមមែន តែមុនីពៅ មិនមានបំណងវិលមកធ្វើMC សារជាថ្មីទេ បើទោះជានាងនៅតែ​ស្រ​លា​ញ់សិល្បៈដក់ជាប់ក្នុងចិត្តក្ដី៕

RELATED ARTICLES