Tuesday, March 18, 2025
Homeតារាខ្មែរមាស សុខសោភា ៖ភាគរយខ្ពស់ទៅGalaxy ជាង​ហង្សមាស

មាស សុខសោភា ៖ភាគរយខ្ពស់ទៅGalaxy ជាង​ហង្សមាស

ភ្នំពេញ៖អ្នកស្រីយឹម សុជាតា អ្នកគ្រប់គ្រងផលិតកម្មGalaxy បាននិយាយយ៉ាងខ្លីនៅ​ពេល​អ្នក​យកព័ត​មាន​យើង​សួរថាតើមាស សុខសោភា នឹងទៅចូលរួមជាមួយGalaxy នាពេលខាងមុខ​ឬយ៉ាងណានោះ ដោយអះ​អាងថា​ទាក់​ទងរឿងនេះមិនអាចនិយាយបានទេ។ការមិនបដិសេធ ឬមិនទទួលស្គាល់ថាសុខសោភា ជាមុខ​សញ្ញានៃ​ផលិត​កម្ម​នេះគឺដូចគ្នាទៅនិងលោកខែម ប៊ុន​ថៃ នាមុននេះដែរដែលផលិតកម្មរងចាំ​ដល់ការ​ប្រកាស​ជាផ្លូវការតែ​ម្ដង​ទើប ព្រោះចង់​ឲ្យ​មាន​ការចាប់អារម្មណ៍ខ្លាំង មុនទម្លាយប្រាប់មុន។យ៉ាងណាសម្រាប់សុខសោភា វិញតាំងពី​ចាក​ចេញ​ពីរាម នៅដើមឆ្នាំ២០២៣ នេះនាងបានប្រកាសរយៈពេល១ឆ្នាំនេះពេញថានាង​មិន​ទៅ​ច្រៀងនៅផលិត​កម្ម​ណានោះទេ ពោលគឺធ្វើបទចម្រៀងចេញនៅផលិតកម្មផ្ទាល់ខ្លួនCamtrax តែម្ដង។ប៉ុន្ដែអ្នកជំនាញសិល្បៈបាន​លើក​​ឡើងថាការអះអាងរបស់សុខសោភា បែបនេះ​គ្រាន់​តែ​ជា​ការបើកផ្លូវឲ្យផលិតកម្មដ៍ទៃចូលចែចូវ​នាងប៉ុ​ណ្ណោះ​ ហើយបើ​ត្រូវតាមល័ក្ខខណ្ឌ​នាង​ចង់​បាននោះ​នាងនឹងទៅចូលរួមតែម្ដង ព្រោះការធ្វើផលិត​កម្មខ្លួនឯង​មិន​មែនចេះតែជោគជ័យ​ឬ​ងាយស្រួលនោះទេ ដោយសារតែទាមទារឲ្យមានធនធានមនុស្ស និងរចនា​ចម្ព័ន្ធ​ច្បា​ស់​លាស់​​ទើប​អាចទៅរួច។

 គូរកត់សម្គាល់ថាចំពោះដណឹងរឿងមាស សុខសោភា អាចនឹងទៅចូលរួមជាមួយ​Galaxy កាន់តែមានភាគ​រយ​ខ្ពស់ជាងទៅហង្សមាសនោះគឺដោយ​សាតែបច្ចុប្បន្នផលិតកម្ម​មួយនេះមានតារាចម្រៀងប្រុសលំដាប់​ជូរមុខ​ដល់​ទៅ៣នាក់គឺព្រាប សុវត្ថិ ,ខែម ប៊ុនថៃ និងខេម ខណៈដែលតារាស្រីនាំមុខគេមានតែម្នាក់ប៉ុណ្ណោះគឺនាងតន់ ច័ន្ទ​សី​ម៉ា ហេតុនេះ​ផលិត​​កម្មជើងថ្មីតែចាយលុយធំនេះប្រាកដជាត្រូវការ​ទិញតារាល្បីស្រីចូលដើម្បី​បានចាប់​ដៃជា​មួយ​តារាប្រុសទាំង៣ខាងលើជៀសវាងការបន្ដធ្វើជាដៃគូជាមួយនាងច័ន្ទសីម៉ា តែម្នាក់​អាចធ្វើឲ្យទស្ស​និកជនសាំ​។តែលោកស្រីសុជាតា  បែជាថាមិនអាចនិយាយមុនភាពជាក់​ស្ដែង​បានឡើយ។

 សូមបញ្ជាក់ថាមាស សុខសោភា បានចេញពីថោន ដែលនាងធ្លាប់ជ្រកអស់រយៈពេល​ជាង​៩ឆ្នាំនោះទៅ​ចូលទៅ​រាម បានតែ២ឆ្នាំប៉ុណ្ណោះ​ក៍មិនបន្ដច្រៀងនៅឆ្នាំទី៣ នោះទេ បើទោះ​ជាទំនាក់ទំនងរវាងនាងនិងថៅកែស្រី ស្និត​ស្នាល​គ្នាយ៉ាងណាក៍ដោយ។ក្រោយសុខសោភា ក្លាយទៅជាតារាចម្រៀងគ្មានកុងត្រាជាមួយ​ផលិតកម្ម​ណា​នោះ​អ្នកជំនាញសិល្បៈបានលើកឡើងថាមានតែផលិតកម្ម៣ ប៉ុណ្ណោះដែលសុខសោភា នឹងទៅចូលរួមនោះគឺGalaxy ,ហង្ស​មាស និងថោន តែសោភា ធ្លាប់ប្រាប់ថានាងគ្មានចេតនាទៅថោន ម្ដងទៀតនោះទេ ព្រោះ​ច្រៀង​​​នៅទីនោះ​ជិត១០ឆ្នាំ គ្រប់គ្រាន់សម្រាប់រូបនាង ហើយនាងចង់បានបទ​ពិសោធន៍ថ្មីៗ​ថែម​ទៀត។

តារាវ័យជាង៤០ឆ្នាំរូបនេះទទួលស្គាល់ថាហង្សមាសធ្លាប់ទាក់ទងនាងមែន ប៉ុន្ដែ​Galaxy វិញមិនCall មកនាងចង់​ឲ្យទៅទីនោះម្ដងណាឡើយ។សុខសោភា ថែមទាំងអះអាង​ថាសម័យនេះ​ទៅ​ហើយទោះជាច្រៀង​ដោយគ្មាន​ផលិត​កម្មក៍ល្បីដែរ ដែលការវាចាបែបនេះ​មាន​ន័យ​ថា​នាង​ក៍​អាច​ជ្រើសផ្លូវមិនចូលផលិតកម្មណា​ទាំងអស់​ដែរគឺច្រៀងតែ​ផលិតកម្មខ្លួន​ឯង។ប៉ុន្ដែគេ​ជឿរ​ថា​ក្នុងករណីដែលសុខសោភា នៅតែចង់ឈចំណុចខ្ពស់ហើយ មានបទ​ចម្រៀ​ង​ប្រជែងលើទី​ផ្សារ​ត​ទៅទៀតនោះគឺនាងត្រូវតែទៅចូលផលិតកម្មធំណាដែលគេមាន​គោល​ការណ៍ច្បាស់លាស់​ទើប​អាចទៅរួច។ដោយឡែកភាគតិចបំផុតដែលសុខសោភា នឹង​អាចទៅហង្សមាសនោះ ​ព្រោះ​តែពេលនេះតារាចម្រៀងដែលគេចង់ឃើញនាងច្រៀង​ជាដៃ​គូគឺព្រាប សុវត្ថិ និងខេម ប៊ុនថៃ នោះពេល​នេះពួកគេលែងជាអ្នកចម្រៀងហង្សមាសទៀត​ហើយ ហេតុនេះបើសុខសោភា ចង់​រកដៃគូសាកសម គឺនាងពិ​បាកគេចGalaxy ។

 មាស សុខសោភា ចាប់អាជីពចម្រៀងជាង១០ឆ្នាំ នាងត្រូវបានគេចាត់ទុកថាជាតារា​ជើង​ខ្លាំងម្នាក់ ព្រោះទៅដល់​ផលិតកម្មណាល្បីនៅទីនោះ។តែអំឡុងសុខសោភា ច្រៀងនៅ​រាម ២ឆ្នាំ បទចម្រៀងនាងមិនសូវ​ផ្ទុះខ្លាំងដូច​មុន​នោះទេ ហេតុនេះហើយការចុះកុងត្រា​ត្រឹម​រយៈពេលខ្លីរបស់សុខសោភា ជាមួយផលិតកម្មនេះគឺ​នាងគ្រាន់តែ​ចង់ដឹងឬស្ទាបស្ទង់ពី​កេរ្ដិ៍​ឈ្មោះរបស់ខ្លួនថានៅតែខ្លាំងតទៅមុខទៀតឬយ៉ាងណា ហើយករណីដែលនាងនៅទ្រឹង ឬប្រ​ឈម​ធ្លាក់ចុះគឺសោភា នឹងចាកចេញដូចជាពេលនេះ។តែសោភា បានប្រាប់អ្នកសារព័តមាន​ថា​នាង​ចេញ​ពី​រាម ព្រោះចង់ធ្វើអ្វីខ្លួនឯង ម្យាងផលិតកម្មនេះផ្ដោតលើការផលិតភាពយន្ដ ច្រើន​​ជាងចម្រៀង៕

RELATED ARTICLES