Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនសង្ឃក្លែងក្លាយ១២នាក់

ឃាត់ខ្លួនសង្ឃក្លែងក្លាយ១២នាក់

ព្រៃវែង ៖ កម្លាំងស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រៃវែង កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ បានឃាត់ខ្លួនមនុស្សចំនួន១២នាក់ ពាក់ព័ន្ធក្លែងជាសង្ឃ មកបិណ្ឌបាតក្នុងកម្មវិធីបុណ្យ ឆ្លង សមិទ្ធផលនានានៅវត្តទួលព្រេជ ហៅវត្ត ស្វាយសុខោ ស្ថិតក្នុងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង។

លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានឱ្យដឹងថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចពិតជាបានឃាត់ខ្លួនសង្ឃក្លែងក្លាយ ចំនួន១២នាក់ប្រាកដមែនបន្ទាប់ ពីពួកគេក្លែងខ្លួនជាសង្ឃ ហើយបន្លំមកបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានានៅវត្តទួលព្រេជ ហៅវត្ត ស្វាយសុខោ ត្រង់ចំណុចភូមខាងលើ។

លោកស្នងការរង បានបន្ថែមថា ករណីនេះត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES