Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាតអត់លុយទៅស្រុក ប្តឹងគេចាប់បង្ខាំង

ស្រីស្អាតអត់លុយទៅស្រុក ប្តឹងគេចាប់បង្ខាំង

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ ជាជនជាតិឥណ្ឌូនេស៊ី បានចូលមកក្នុងប្រទេសកម្ពុជា ដើម្បីរកការងារធ្វើលុះក្រោយ មកក៏បានចូលធ្វើការនៅក្នុងក្រុមហ៊ុនមួយ ប៉ុន្តែដោយសារខ្លួនមិនសូវចេះភាសាចិន និងអង់គ្លេស លំបាកពេក ចង់ឈប់ធ្វើការ វិលទៅស្រុកកំណើតវិញ តែគ្មានលុយកាក់គ្រប់គ្រាន់ ក៏បែកគំនិតរាយការណ៍ប្តឹងចូលទំព័រ ហ្វេសប៊ុកផ្លូវការសម្តេច ស ខេង  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជួយអន្តរាគមន៍ដោយអះអាង ថាត្រូវបានគេចាប់បង្ខាំងក្នុងក្រុមហ៊ុន។

នារីជាជនបរទេសនោះ មានឈ្មោះ YANNA PUSPITA SARI ភេទស្រី អាយុ២៨ឆ្នាំ (កើតថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩៥) ជនជាតិឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខ E2361222។

យោងតាមក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រតិបត្តិការស៊ើបអង្កេតទទួល បានសំណើសុំអន្តរាគមន៍ពីជនជាតិឥណ្ឌូនេស៊ី ឈ្មោះ YANNA PUSPITA SARI ភេទស្រី អាយុ២៨ឆ្នាំ (កើតថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ១៩៩៥) កាន់លិខិតឆ្លងដែនលេខ E2361222 ដែលសង្ស័យត្រូវបានបង្ខាំងក្នុងទីតាំងមួយកន្លែង ស្ថិតនៅខេត្តបន្ទាយមានជ័យ។ បន្ទាប់មក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយ មានជ័យ បានចុះស្រាវជ្រាវ រកឃើញឈ្មោះ YANNA PUSPITA SARI នៅចំណុចទីតាំងក្រុមហ៊ុនមួយកន្លែង។

ក្រោយស្តាប់ការបំភ្លឺរបស់សាមីខ្លួន បានឱ្យដឹងថា រូបនាងបានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណងមកធ្វើការងារក្នុងក្រុមហ៊ុនមួយ នៅខេត្តបន្ទាយមានជ័យ តាមរយៈភ្នាក់ងារ ស្វែង រកការងារ។ អំឡុងពេលបម្រើការក្នុងក្រុមហ៊ុន គឺទទួលបានកន្លែងស្នាក់នៅសមរម្យ និងអាហារគ្រប់គ្រាន់ ប៉ុន្តែ កន្លែងការងារ ប្រើប្រាស់ភាសាចិន និងអង់គ្លេស ហើយខ្លួនមិនសូវចេះភាសាទាំងពីរនោះ ទើបធ្វើឱ្យពិបាកក្នុង ការធ្វើការ ក៏មានបំណងចង់លាឈប់ពីការងារ និងវិលត្រឡប់ទៅប្រទេសកំណើតវិញតែរូបនាងពុំមានប្រាក់ គ្រប់គ្រាន់ សម្រាប់ចំណាយលើការធ្វើដំណើរ។ លុះមកដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ សាមីខ្លួនបានដាក់សំ ណើសុំអន្តរាគមន៍ទៅកាន់ទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ហើយមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក៏មាន សមត្ថកិច្ចចុះទៅស្វែងរកខ្លួន និងបានអញ្ជើញមកធ្វើការសាកសួរនៅកន្លែងសមត្ថកិច្ច។

ផ្អែកតាមការបំភ្លឺរបស់ស្ត្រីខាងលើ និងការពិនិត្យជាក់ស្តែង ក្រុមប្រតិបត្តិការ ពិនិត្យឃើញថា ករណីនេះមិន មាន សញ្ញានៃការបង្ខាំងមនុស្សដោយខុសច្បាប់នោះទេ ជាក់ស្តែងដោយសារតែរូបនាងមិនមានប្រាក់គ្រប់គ្រាន់ដើម្បី ជាមធ្យោបាយធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតវិញ ទើបបង្កើតជាសាច់រឿងថា ខ្លួនត្រូវបានគេបង្ខាំងក្នុង ចេតនាចង់ឱ្យសមត្ថកិច្ចជួយសម្របសម្រួលដល់ខ្លួនបានត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ី។

សមត្ថកិច្ចជំនាញ បានបញ្ជូនស្ត្រីជនជាតិឥណ្ឌូនេស៊ី ខាងលើ ទៅកាន់មណ្ឌលត្រៀមបណ្តេញចេញរបស់អគ្គ នាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍៕

RELATED ARTICLES