Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជំពាក់លុយ សងសែកស្អុយ មីងប្តឹងប៉ូលិសចាប់

ជំពាក់លុយ សងសែកស្អុយ មីងប្តឹងប៉ូលិសចាប់

ភ្នំពេញ ៖ ក្មួយប្រុសម្នាក់ ត្រូវបានម្តាយមីងប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឱ្យឃាត់ខ្លួនបញ្ជូន ទៅតុលាការ កាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធសំណុំរឿងរំលោភលើទំនុកចិត្ត មិនបំពេញ កាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ) ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊ុ សូលីដា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

តាមដីកាបញ្ជាឱ្យចូលខ្លួនបានបញ្ជាក់ថា បុគ្គលឈ្មោះស៊ុ សូលីដា ត្រូវបង្ហាញខ្លួននៅអយ្យ ការអមសាលាដំ បូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដើម្បីសាកសួរពីដំណើររឿងរំលោភលើទំនុកចិត្ត ដោយមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពាក់ព័ន្ធចេញសែកអត់លុយ។ ជនសង្ស័យត្រូវ បានតំណាងអយ្យការ បើកការស៊ើបសួរតាមនីតិវិធី ។

អង្គហេតុនៃការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានស្ត្រីម្នាក់ អះអាងថាជាម្តាយមីងដែរនោះ ដែលបាន ព្យាយាមតាមមកមើលក្មួយដល់សាលាដំបូងរាជធានីភ្នំពេញ បង្ហើបឱ្យដឹងថា ក្មួយគាត់ជាមនុស្សល្អណាស់ រឿងចាប់ខ្លួននេះ គឺផ្តើមចេញពីរឿងចងការប្រាក់ ដែលក្មួយ ស៊ុ សូលីដា បានខ្ចីលុយពីម្តាយមីងម្នាក់ទៀត ត្រូវជាបងស្រីគាត់ តែមិនដឹងប៉ុន្មានទេ ដើម្បីយកទៅធ្វើដើមទុនប្រកបមុខរបររកស៊ី។ ក្រោយមក មុខរបររក ស៊ីនោះខាតចុងខាតដើម មិនបានបង្វិលប្រាក់ទាន់ពេលវេលា ឱ្យទៅម្តាយមីងនោះ តែបានបង់ការប្រាក់ជា បន្តបន្ទាប់។ ក្នុងដំណាក់កាលកំពុងបង់ការប្រាក់ ក្មួយ ស៊ុ សូលីដា បានដាក់ប្លង់ដីមួយកន្លែងមានតម្លៃប្រ ហាក់ប្រហែល ២ម៉ឺនដុល្លារ និងបានចេញមូលប្បទានបត្រ ១សន្លឹក តម្កល់ឱ្យម្ចាស់បំណុល មានការជឿទុកចិត្ត។ ប៉ុន្តែនៅពេលអត់លុយបង់តាមកិច្ចសន្យា ក៏ត្រូវម្តាយមីងយកសែកអត់លុយនោះប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន ក្មួយគាត់ពីរំលោភលើទំនុកចិត្ត (ចេញសែកស្អុយ) តែម្តង៕

RELATED ARTICLES