Monday, March 17, 2025
Homeព័ត៌មានជាតិរដ្ឋបាលរាជធានីភ្នំពេញ រៀបចំសង្ក្រាន្តវត្តភ្នំ ពីថ្ងៃ ១៤-១៦មេសា

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំសង្ក្រាន្តវត្តភ្នំ ពីថ្ងៃ ១៤-១៦មេសា

ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានអំ ពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន អាចមកចូលរួមទស្សនាកម្សាន្តសប្បាយ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង៨ៈ០០នាទីព្រឹក ដល់ម៉ោង៨ៈ០០នាទីយប់ តាមថ្ងៃនីមួយៗ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយ ដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ បានបញ្ជាក់ថា ៖ យោងផែនការណែនាំលេខ ០២/២០២៣ គជបអ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យ ជាតិ-អន្តរជាតិ និងសេចក្តីណែនាំលេខ ០០៣/២៣ សណន.អ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ គ.ស. ២០២៣ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណី ជាតិ គ.ស. ២០២៣ នៅរាជធានីភ្នំពេញ ខាងមុខនេះ និងញ៉ាំងឱ្យពិធីបុណ្យប្រព្រឹត្តទៅដោយអធិកអធម បង្កភាព សប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងរក្សាបាននូវទំនៀមទម្លាប់ប្រពៃណី និងសិល្បៈវប្បធម៌ ដ៏ល្អផូរ ផង់របស់ជាតិ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨ៈ០០នាទីព្រឹក ដល់ម៉ោង២០ៈ០០នាទី នៃថ្ងៃនីមួយៗ ដោយមានកម្មវិធីបែបប្រពៃណីសាសនា និងកម្មវិធីកម្សាន្តសប្បាយ ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ពិធីគោរពទីទួលដូនពេញ ពិធីដង្ហែព្រះពុទ្ធរូប ពិធីពូនភ្នំខ្សាច់ ពិធីបុណ្យស្រង់ព្រះ ការសម្តែងសិល្បៈ របាំត្រុដិ របាំបុរាណផ្សេងៗ ការលេងល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្តើមស្លឹកឈើ និងល្បែងប្រជាប្រិយជាតិផ្សេងទៀត) ការប្រគំតន្ត្រីបុរាណ-សម័យ ការរាំលេង កម្សាន្ត និងការដាក់តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។

ដូចនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពីគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញមកចូល រួមទស្សនាកម្សាន្តសប្បាយ នៅសង្ក្រាន្តវត្តភ្នំ ឱ្យបានច្រើនកុះករ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជ ធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង ១៤ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយ អនុ វត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់…៕

RELATED ARTICLES