Sunday, November 10, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្ជង់កាំបិតរំលោភក្មេងស្រី រត់គេច៥ថ្ងៃ ជាប់ខ្នោះ

ភ្ជង់កាំបិតរំលោភក្មេងស្រី រត់គេច៥ថ្ងៃ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានប្រើល្បិចបន្លំថាខ្លួនជាគ្រូបង្រៀន និងមានវិញ្ញាសាប្រឡងថ្នាក់ទី៩ រួចលួង លោមនាំក្មេងស្រីម្នាក់ទៅយកវិញ្ញាសា តែបែរជាដឹកបង្ហួសចូលក្នុងវត្ត រួចចាប់រុញក្មេងស្រីចូលបន្ទប់ទឹកភ្ជង់ កាំបិតចាប់រំលោភ តែមិនបានសម្រេច បន្ទាប់មកបានគំរាមសម្លាប់ក្មេងស្រីបំបិទមាត់ បើហ៊ាននិយាយរឿង នេះប្រាប់អ្នកណាម្នាក់ រួចហើយក៏បានរត់គេចខ្លួនបាត់។ លុះ៥ថ្ងៃក្រោយមក ត្រូវបានសមត្ថកិច្ចជំនាញស្រាវ ជ្រាវចាប់ឃាតខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈលើអនីតិជននេះ បានកើតឡើង កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅចំណុច បន្ទប់ទឹកចាស់មួយកន្លែង ស្ថិតក្នុងវត្តតាំងកសាងខាងត្បូង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ រហូតមកដល់វេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចតាម ចាប់ខ្លួនជន សង្ស័យបាន នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជា ធារិត ភេទប្រុស អាយុ៣៨ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងបុរីឈូកវ៉ា២ ស្ថិតក្នុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងក្រោមកិច្ចសហការរវាងកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងអង្គការកាពារកុមារ (CPU) និងមានការ ដឹកនាំចង្អុលបង្ហាញផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។

តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ មុនពេលកើតហេតុ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣  ជនសង្ស័យឈ្មោះជា ធារិត បានជិះម៉ូតូទៅទិញទឹកក្រឡុក ក្នុងខណ្ឌពោធិ៍សែនជ័យ (បុរីឈូកវ៉ា២) នៅកន្លែងលក់ដូរ របស់ម្តាយក្មេង ស្រីរងគ្រោះ។ ពេលនោះ ជនសង្ស័យបានក្លែងខ្លួនថាជាគ្រូបង្រៀន ហើយបានអះអាងប្រាប់ម្តាយក្មេងស្រីរង គ្រោះថា ខ្លួនជាគ្រូបង្រៀន និងមានវិញ្ញាសាប្រឡងថ្នាក់ទី៩។

បន្ទាប់មក ម្តាយក្មេងស្រីរងគ្រោះ មានការជឿទុកចិត្ត ក៏បានទាក់ទងទៅឈ្មោះជា ធារិត។ លុះដល់ថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២៣ ឈ្មោះជា ធារិត បានមកទាក់ទងមកឪពុកកុមារីរងគ្រោះ ជាច្រើនដង ដើម្បីឱ្យក្មេងស្រីរងគ្រោះ យកវិញ្ញាសាប្រឡងថ្នាក់ទី៩ ហើយឈ្មោះជា ធារិត ក៏បានជិះម៉ូតូទៅយកក្មេងស្រីរងគ្រោះ ពីចំណុចវិទ្យាល័យ ភ្នំពេញថ្មី ដឹកទៅវិទ្យាល័យជម្ពូវ័ន ដើម្បីយកវិញ្ញាសា។ ស្រាប់តែពេលនោះ ឈ្មោះជា ធារិត បានដឹកក្មេងស្រីរង គ្រោះទៅទីតាំងផ្សេងទៅវិញ ហើយប្រាប់ក្មេងស្រីរងគ្រោះថា ខ្លួនដឹកនាងទៅយកវិញ្ញាសា នៅម្តុំវត្តតាំងកសាង ខាងត្បូង វិញ។

លុះដល់វត្តតាំងកសាងខាងត្បូង ឈ្មោះជា ធារិត បានរុញក្មេងស្រីរងគ្រោះ ចូលក្នុងបន្ទប់ទឹកចាស់ មួយកន្លែង ដែលស្ថិតនៅក្នុងវត្ត ហើយបានយកកូនកាំបិតគំរាមក្មេងស្រីរងគ្រោះ ដើម្បីធ្វើសកម្មភាពរំលោភ ដោយបាន គំរាមកុមារីរងគ្រោះថា កុំឱ្យស្រែក បើហ៊ានស្រែក ខ្លួននឹងចាក់សម្លាប់ តែការរំលោភមិនបានសម្រេចទេ។

បន្ទាប់មក ជនសង្ស័យឈ្មោះជា ធារិត បានដឹកក្មេងស្រីរងគ្រោះ ទៅទីតាំងហាងបញ្ចាំ ដើម្បីបញ្ចាំទូរស័ព្ទ របស់ ខ្លួន ព្រមទាំងបានបញ្ចុះបញ្ចូលក្មេងស្រីរងគ្រោះ ឱ្យចូលផ្ទះសំណាក់ជាមួយខ្លួន តែក្មេងស្រីរង គ្រោះបាន ប្រកែក មិនព្រមចូល ទើបឈ្មោះជា ធារិត បានដឹកក្មេងស្រីរងគ្រោះ ទៅកាន់វិទ្យាល័យភ្នំពេញថ្មី វិញ រួចគេចខ្លួនបាត់តែ ម្តង។

រហូតមកដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែន ជ័យ និងអង្គការកាពារកុមារ CPU បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា ធារិត នៅចំណុចហាងបញ្ចាំ ដែល មានទីតាំងស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រួចបាននាំជនសង្ស័យ មកកាន់នាយកដ្ឋាននគរ បាលព្រហ្មទណ្ឌ ដើម្បីសាកសួរ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបំពេញសំណុំបែបបទ ប្រគល់ទៅឱ្យកម្លាំងជំនាញនៃអធិការ ដ្ឋាននគរ បាលខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES