Sunday, March 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្រពន្ធមិនព្រមរួមស្នេហ៍ថ្មី ប្តីទាញកាំបិតកាប់ គំរាម សម្លាប់

 ប្រពន្ធមិនព្រមរួមស្នេហ៍ថ្មី ប្តីទាញកាំបិតកាប់ គំរាម សម្លាប់

បាត់ដំបង ៖ ប្តីប្រពន្ធ ២នាក់ រួមរស់មិនចុះសម្រុងនឹងគ្នា ឈានដល់ការលែងលះគ្នាមួយរយៈមកហើយ តែខាង ប្រុសមិនដាច់អាល័យ តាមអង្វរសុំជានា ផ្តើមស្នេហ៍ជាថ្មី តែខាងស្រីមិនព្រម ធ្វើឱ្យអតីតប្តីផ្ទុះកំហឹង បានទាញកាំ បិតផ្គាក់គំរាមសម្លាប់ផ្តាច់ពូជ ទីបំផុតអតីតប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់អូសកអតីតប្តីយកទៅចាត់ ការតាមច្បាប់។

ករណីអតីតប្តី គំរាមសម្លាប់អតីតប្រពន្ធនេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្ទះអតីតប្រពន្ធ ស្ថិតក្នុងភូមិថ្មី ឃុំត្រាង ស្រុកកំរៀង។ រហូតមកដល់វេលាម៉ោង១រសៀល ថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យដែលគំរាមសម្លាប់អតីតប្រពន្ធ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះមោះ រឿងសុន ភេទ ប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិថ្មី ឃុំត្រាង ស្រុកកំរៀង។ ចំណែកស្ត្រីរងគ្រោះជាអតីតប្រពន្ធ មានឈ្មោះណាន សុទុំ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ មានលំនៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង។

តាមប្រភពពីសមត្ថកិច្ចស្រុកកំរៀង បានឱ្យដឹងថា កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះមោះ រឿងសុន បញ្ជូនមកកាន់អធិការដ្ឋាន នគបាលស្រុក ដើម្បីសាកសួរពីករណីគំរាមប្រើហិង្សាថានឹងសម្លាប់ទៅលើស្ត្រីរងគ្រោះជាអតីតភរិយា។

ប្រភពដដែលបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើង ក្រោយពីមន្ត្រីនគរបាលស្រុកកំរៀង ទទួល ពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះណាន សុទុំ ត្រូវជាអតីតប្រពន្ធរបស់ជនសង្ស័យ។

តាមសម្តីរបស់ស្ត្រីរងគ្រោះជាអតីតប្រពន្ធ បានរៀបរាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យជាអតីប្តី បានមករករឿងឈ្លោះប្រកែកជាមួយនាងដល់ផ្ទះ រហូត ឈានដល់ការទាញកាំបិតផ្គាក់ មកកាប់នាង ១កាំបិតទៀតផង ប៉ុន្តែត្រូវនាងលើកឈើមករងទាន់ ទើបមិន បណ្តាលឱ្យមានរបួស។ លុះពេលកាប់នាងមិនបាន អតីតប្តីកំណាចនេះ បែរជាបោះសម្តីប្រមាថ គំរាមសម្លាប់ នាងចោលផ្តាច់ពូជទៀតផង ទើបធ្វើឱ្យនាងទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ និងគំរាម សម្លាប់ទៅលើជនរងគ្រោះជា អតីតភរិយាប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បី អនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES