Sunday, March 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឪពុកបង្កើត ចាប់រំលោភ៥ឆ្នាំ ទើបកូនស្រីទម្លាយ ប្រាប់ម៉ែ

ឪពុកបង្កើត ចាប់រំលោភ៥ឆ្នាំ ទើបកូនស្រីទម្លាយ ប្រាប់ម៉ែ

បន្ទាយមានជ័យ ៖ បុរសជាឪពុកតិរច្ឆានម្នាក់ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតខ្លួនឯងរហូតដល់ បានសម្រេច និងថែមទាំងគំរាមសម្លាប់បំបិទមាត់ ប្រសិនបើហ៊ាននិយាយរឿងនេះប្រាប់អ្នកណាម្នាក់ ហើយ ចេះតែបន្តរំលោភជាបន្តបន្ទាប់ អស់រយៈពេល៥ឆ្នាំ រហូតធ្វើឱ្យកូនស្រីទាំលែងបាន ក៏ទម្លាយរឿងប្រាប់ម្តាយ ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនឪពុកល្មោភកាមរូបនេះ យកទៅចាត់ការតាមច្បាប់។

ករណីឪពុកបង្កើតចាប់រំលោភកូនស្រីខ្លួនឯងនេះ បានកើតឡើង តាំងពីអំឡុងឆ្នាំ២០១៨ មកម៉្លេះ នៅចំណុចភូមិ ទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។ រហូតមកដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ក្រោយពីរឿងរ៉ាវបានបែក ធ្លាយ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យជាឪពុក នាំយកមកសាកសួរ។

ជនសង្ស័យដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯង ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះសរ បូរី អាយុ ៤២ឆ្នាំ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ១៤ឆ្នាំ។ ជនសង្ស័យជាឪពុក និងកូនស្រីរងគ្រោះ មាន លំនៅបច្ចុប្បន្ន ភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ប៉ុស្តិ៍នគរបាល រដ្ឋ បាលសង្កាត់អូរប្ញស្សី បានឃាត់ជនសង្ស័យខាងលើ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ពីបទ ចាប់រំលោភកូនស្រីបង្កើត អាយុ១៤ឆ្នាំ បានសម្រេចជាច្រើនលើក។

ប្រភពដដែល បន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយយោងតាមបណ្តឹងរបស់ស្ត្រីឈ្មោះ ឈ.ស.វ អាយុ៤៣ឆ្នាំ ត្រូវជាអតីតប្រពន្ធរបស់ជនសង្ស័យ និងត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ ដែលបានប្តឹងថា អតីតប្តីរបស់ខ្លួន ឈ្មោះសរ បូរី បានចាប់រំលោភកូនស្រីខ្លួនឯងបង្កើត និងថែមទាំងគំរាម កំហែងសម្លាប់ ប្រសិនបើនិយាយប្រាប់គេ។

តាមការបំភ្លឺពីក្មេងស្រីរងគ្រោះ បានរៀបរាប់ថា កាលពីអំឡុងឆ្នាំ២០១៨ ខណៈដែលនាងទើប នឹងមានអាយុប្រ មាណ ៩ឆ្នាំ ឪពុកបង្កើតរបស់នាង បានធ្វើសកម្មភាពចាប់រំលោភនាងបានសម្រេច ចំនួន៥ដង ពេលម្តាយមិន នៅផ្ទះ (នៅចំណុចផ្ទះស្ថិតក្នុងភូមិទួលពង្រ) រហូតដល់អំឡុងឆ្នាំ២០២០ ម្តាយនិងឪពុកបានចែកផ្លូវគ្នា នាងក៏បាន ទៅរស់នៅជាមួយម្តាយ នៅខេត្តបាត់ដំបង លុះមកដល់អំឡុងឆ្នាំ២០២១ ឪពុកបានទៅយកនាងនិងប្អូន មករស់ នៅក្រុងប៉ោយប៉ែត វិញ ដោយមូលហតុម្តាយរបស់នាងធ្វើចំណាកស្រុកទៅប្រទេសថៃ និងមានបញ្ហា ជាមួយ ពូថ្លៃផង។

ក្មេងស្រីរងគ្រោះ បានបន្តរៀបរាប់ថា ពេលមករស់នៅជាមួយឪពុក នៅផ្ទះកើតហេតុខាងលើ (ចាប់តាំងពីឆ្នាំ ២០ ២១ រហូតដល់បច្ចុប្បន្ន) ឪពុកតែងតែចាប់រំលោភនាងជាញឹកញាប់ ហើយគំរាមកំហែងថា បើប្រាប់គេ នឹង វ៉ៃ សម្លាប់នាងចោលមិនខាន ហើយពេលខ្លះឪពុកថែមទាំងបានយកកាំបិតគំរាមកាប់សម្លាប់នាងទៀតផង បើមិន ព្រមឲ្យគាត់រួមភេទ។ លុះលើកចុងក្រោយ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ខណៈដែលនាងបាន ចេញពី កម្មវិធី នៅសាលា២ជាន់ ពេលមកដល់ផ្ទះ ក៏ត្រូវឪពុកចាប់រំលោភបានសម្រេច។ ដោយអត់ទ្រាំតទៅទៀតលែងបាន ណាមួយស្របពេលម្តាយមកលេងផងនោះ នាងក៏ដាច់ចិត្តទម្លាយរឿងនេះប្រាប់ម្តាយ ព្រោះខ្លាចឪពុកធ្វើបាប ប្អូនស្រីនាង ដូចធ្វើបាបរូបនាងដែរ។ ក្រោយពីបានដឹងរឿងរ៉ាវនេះ ម្តាយនាងក៏ប្រញាប់នាំនាងទៅ ដាក់ពាក្យ បណ្តឹង និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាឪពុកយកទៅសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុក ឈ្មោះសរ បូរី បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្ វីដែលកូនស្រីចោទប្រកាន់មែន ពោលគឺខ្លួនធ្លាប់ចាប់រំលោភកូនស្រី តាំងពីឆ្នាំ២០១៨ មកម៉្លេះ ហើយក៏បន្តរំលោភ ជាបន្តបន្ទាប់ដល់បច្ចុប្បន្ន។

ដោយផ្អែកលើបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ និងដោយយោងតាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ ព្រមទាំង ចម្លើយសារភាពរបស់ជនសង្ស័យ  កម្លាំងនគរបាលប៉ុស្តិ៍ បានរៀបចំកសាងសំណុំរឿង បញ្ជូនជន សង្ស័យខាង លើ ទៅនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងបានបន្តបញ្ជូនទៅស្នងការ ដ្ឋាននគរ បាលខេត្ត កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES