ភ្នំពេញ៖តារាសម្ដែងជើងចាស់លោកគន្ធ តារាវណ្ណ បានទទួលមរណភាពហើយនៅរសៀលថ្ងៃអង្គារទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២ និង៣០នាទី ក្នុងអាយុ៦៦ឆ្នាំ ដោយរោគាពាធ ។ប្រភពបានឲ្យដឹងថាសព្វលោកគន្ធ តារាវណ្ណ បានតម្កល់នៅ វត្តទួល និងរៀបចំធ្វើបុណ្យតាមប្រពៃណី ហេតុនេះអ្នកធ្លាប់រួមអាជីពជាមួយលោកសំណូមពរឲ្យមិត្តភក្ដិនិងសិ ល្បៈករធ្លាប់ធ្វើការងារជាមួយលោក សូមទៅចូលរួមពិធីបុណ្យសពតារាជើងចាស់នេះឲ្យបានច្រើនកុះកផង ដើ ម្បីជួយរំលែកទុក្ខដល់ក្រុមគ្រួសារសព។



សូមរំលរឹកថាលោកគន្ធ តារាវណ្ណ ជាមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍(ផ្កាយ១) ហើយលោកបានចូលប្រឡូកសិល្បៈតាំងពីឆ្នាំ១៩៨៦ ដោយលោកធ្លាប់ថតសម្ដែងភាពយន្ដបានចំនួនដល់ទៅ១៧០ រឿង។លោកតារាវណ្ណ ល្បីឈ្មោះតាំងពីឆ្នាំ១៩៨៦ ជំនាន់លោកគង់ សុភី,ចៅ ចាន់ណារី, យស បូវណ្ណៈ,សម តារា,ខៃ ប្រសិដ្ឋ,អ្នកនាងពិសិដ្ឋ ពិលិកា ,អម្ពរ ទេវី ,ចាន់ តារាទី និងសុខ ស្រីមុំ ជាដើម។នៅឆ្នាំ២០០០ លោកតារាវណ្ណ លេចមុខក្នុងរឿងសម្ដែងជាឧកញ៉ា និងតួអង្គជាស្ដេច ដូចជារឿង”ព្រះសុធន នាងកែវមនោរាហ៍” និងរឿង”តេជោតំឌិន “ជាដើម។នៅអំឡុងឆ្នាំ២០១០ លោកងតារាវណ្ណ សម្ដែងរឿងជាបន្ដបន្ទាប់ទៀតដូចជារឿង”បេះដូងខ្ញុំសម្រាប់អ្នកណា?”,”ចាញ់ចិត្តត្បិតស្រលាញ់”ចាក់នៅប៉ុស្ដិ៍បាយ័ន។




ក្រៅពីជាតារាភាពយន្ដដ៍ច្នើមលោកគន្ធ តារាវណ្ណ ជាឧត្តមសេនីយ៍ត្រីមួយរូបបំរើរការងារនៅក្រសួងការពារជាតិមានមុខងារជានាយរងនាយកដ្ឋានអប់រំ។លោកតារាវណ្ណ បានបញ្ចប់ការសិកក្សារផ្នែកនីតិសាស្រ្ដនៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា។លោកក៍ទទួលបានកិត្តិយសមេដាយការងារ និងគ្រឿងឥស្សរិយសស ព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ ពីព្រះមហាក្រត្រ ព្រោះលោកមានស្នាដៃជាច្រើនការបំរើការងារពាក់ព័ន្ធផ្នែកអប់រំ។ លោកតារាវណ្ណ មានកូនដល់ទៅ១៣នាក់(ស្រី៥)៕


