Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានចូលក្បួនថ្នាក់ដឹកនាំ បុកគូទឡានស៊ីរ៉ែន ខ្ទេចមុខ

បើកឡានចូលក្បួនថ្នាក់ដឹកនាំ បុកគូទឡានស៊ីរ៉ែន ខ្ទេចមុខ

ភ្នំពេញ ៖ រថយន្តតាក់ស៊ី ១គ្រឿង ហេតុតែចង់ធ្វើដំណើរលឿន ឆាប់រហ័ស គ្រាន់តែឃើញមានក្បួនរថយន្តថ្នាក់ ដឹកនាំបើកឆ្លងកាត់ ក៏បើកប្រដេញតាមពីក្រោយ រួចជ្រុលទៅបុកពីក្រោយរថយន្តស៊ីរ៉ែន ដែលជារថយន្តការពារ ក្បួនថ្នាក់នាំ ពេញទំហឹង បណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងមុខធនាគារភ្នំពេញពាណិជ្ជកម្ម តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់ និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊ីរ៉ែន ១គ្រឿង ម៉ាក Mazda BT-50 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-9267 កំពុងតែបើកបរការពារក្បួនថ្នាក់ដឹកនាំ ដែលឆ្លងកាត់ តាមបណ្តោយផ្លូវជាតិលេខ១ ខណៈពេលនោះដែរ ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក SIENNA ជាប្រភេទរថ យន្តតាក់ស៊ី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-2335 បានព្យាយាមបើកបរតាមពីក្រោយរថយន្តស៊ីរ៉ែន ដែល ជារថយន្តការពារក្បួន។

ប្រភពដដែល បន្តថា ពេលនោះ អ្នកបើកបររថយន្តតាក់ស៊ី បើកដោយខ្វះការប្រុងប្រយ័ត្ន ជាន់ហ្វ្រាំងមិនទាន់ ធ្វើឱ្យជ្រុលចង្កូតទៅបុករថយន្តស៊ីរ៉ែន ពីក្រោយ បណ្តាលឲ្យរថយន្តស៊ីរ៉ែនក្រពឹតកាងក្រោយបន្តិចបន្តួច។ ចំណែករថយន្តបង្កហេតុ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ និងបន្តទាក់ទងទៅមន្ត្រីជំនាញ ចរា ចរណ៏ផ្លូវគោក ដើម្បីមកយករថយន្ត និងបញ្ជូនជនបង្កហេតុ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើ ម្បីដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES