Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកក្រុមតន្ត្រីក្រឡាប់ ស្លាប់១ របួស១២

ឡានដឹកក្រុមតន្ត្រីក្រឡាប់ ស្លាប់១ របួស១២

ភ្នំពេញ ៖ រថយន្តកូរ៉េ ១គ្រឿង ដឹកឆាក និងក្រុមតន្ត្រី ត្រឡប់មកពីសម្តែងក្នុងកម្មវិធីមួយនៅឯខេត្ត្តៃព្រវែង ឆ្លងកាត់រាជធានីភ្នំពេញ សំដៅទៅស្រុកបាទី ខេត្តតាកែវ ស្រាប់តែអកុសល ជួបគ្រោះថ្នាក់ក្រឡាប់ចាក់ អ្នករួមដំណើរចោលពេញផ្លូវ បណ្តាលឱ្យនារីម្នាក់ស្លាប់ ចំណែកមនុស្ស១២នាក់ផ្សេងទៀត បានរងរបួស ធ្ងន់-ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នៅតាមផ្លូវ៦០ម៉ែត្រ កែងផ្លូវបេតុងវត្តជន្លង់ម្លូ ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

រថយន្តរងគ្រោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-1335 ជារថយន្តក្រុមតន្ត្រីសម័យ “តាទ្រី យាយឡី”  ចំណែកអ្នកជិះលើរថយន្ត ចំនួន១៣នាក់ សុទ្ធសឹងជាបងប្អូន កូនចៅ តាទ្រី យាយឡី មាន លំនៅក្នុងភូមិស្តុកប្រីយ៍ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ទាំងអស់គ្នា។ ចំណែកនារីរងគ្រោះដែលបាត់ បង់ជីវិតក្នុងហេតុការណ៍នេះ មានឈ្មោះស្រី កា អាយុ២១ឆ្នាំ ជាអ្នករាំនិងច្រៀង ប្រចាំក្រុមតន្ត្រីខាងលើ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនកើតហេតុ រថយន្តក្រុមតន្ត្រីខាងលើ ទើបនឹងវិលត្រឡប់មកពី កម្មវិធីនៅ ឯខេត្តព្រៃវែង ធ្វើដំណើរឆ្ពោះទៅផ្ទះនៅឯស្រុកបាទី វិញ ដោយបើកកាត់តាមផ្លូវ៦០ម៉ែត្រ ពីជើងទៅត្បូងក្នុង ល្បឿនលឿន ដល់ចំណុចកើតហេតុ គេចពីម៉ូតូដែលបើកតាមផ្លូវវត្តជន្លង់ម្លូ ធ្វើឱ្យរេចង្កូតទាញក្រឡាប់ អូស ចម្ងាយ៣២ម៉ែត្រ បណ្តាលឱ្យមនុស្ស ១៣នាក់ ជិះលើរថយន្ត ត្រូវចាក់ចោលពេញផ្លូវ ក្នុងនោះ មាននារីម្នាក់ស្លាប់ និងរងរបួសធ្ងន់៨នាក់ ក្នុងនោះមានប្រុស ៤នាក់ និងស្រី ៤នាក់ រងរបួសបាក់ដៃបាក់ជើង ដេកសន្លប់រដូករណែល ចំណែករងរបួសស្រាល មានចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ក្នុងនោះថៅកែតន្ត្រី របួសស្រាលផងដែរ។

ក្រោយកើតហេតុភ្លាមៗ បងប្អូនប្រជាពលរដ្ឋ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន ៦គ្រឿង ចេញទៅអន្តរាគមន៍ ដឹកជនរងគ្រោះ ចំនួន១១នាក់ បញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។ ចំណែក ជនរង គ្រោះរបួសស្រាល ២នាក់ ឈ្មោះ ទ្រល ឃឿន ភេទប្រុស អាយុ៣៧ឆ្នាំ និងឈ្មោះ គៀន ថា ភេទប្រុសអាយុ ៣១ឆ្នាំ នៅប្រមូលសម្ភារៈ ចាំនៅកន្លែងកើតហេតុ។

សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES