Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបន្លំប៉ាតម្សៅ លួចទូរស័ព្ទ១៥គ្រឿង ជាប់ខ្នោះ៣

បន្លំប៉ាតម្សៅ លួចទូរស័ព្ទ១៥គ្រឿង ជាប់ខ្នោះ៣

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើ សកម្មភាពបន្លំខ្លួនចូលលួចខ្វេះទូរស័ព្ទ បានចំនួន១៥គ្រឿង និងខ្សែក រួមទាំងប្រាក់មួយចំនួនទៀតពីប្រជា ពលរដ្ឋដើរលេងសង្ក្រាន្តវត្តភ្នំ។

ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យខាងលើ ធ្វើឡើងកាលពីវេលាម៉ោង ២និង៥០នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបរិវេណវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

តាមប្រភពពីជនរងគ្រោះ ជាច្រើននាក់ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកគាត់នាំគ្នាទៅ លេងក្នុង សង្ក្រាន្តវត្ត ដោយលេងបាញ់ទឹក និងប៉ាតម្សៅ រាំលេងយ៉ាងសប្បាយនៅក្នុងបរិវេណវត្តភ្នំ។ ភ្លាមៗនោះដែរ ស្រាប់តែមានបុរសជាជនសង្ស័យ មានគ្នា ៣នាក់ អាយុប្រហែល ជា២០ឆ្នាំជាង មកបន្លំធ្វើជាលេងបាញ់ទឹក និងប៉ាតម្សៅទៅលើនារីៗ និងបុរស រួចក៏ឆ្លៀតឱកាសខ្វេះយកទូរស័ព្ទ និងខ្សែក រួមទាំងលុយមួយចំនួនទៀត ពីជនរងគ្រោះ។

ប្រភពដដែល បន្តថា មួយសន្ទុះក្រោយមក ជនរងគ្រោះជាច្រើននាក់ មានទាំងបុរស និងស្រី នាំគ្នាទៅកន្លែងទី ស្នាក់ការ សុំប្រកាសស្វែងរកសម្ភារៈ និងឱ្យបងប្អូនដែលមកលេងក្នុងបរិវេណវត្តភ្នំ មានការប្រុងប្រយ័ត្ន ទាំងអស់ គ្នា។ ក្រោយពីជនរងគ្រោះ បានប្រកាសថាបាត់សម្ភារៈរួចមក កម្លាំងសមត្ថកិច្ចប្រចាំការនៅក្នុងបរិវេណវត្តភ្នំ បានដើរល្បាត ហើយប្រទះឃើញជនសង្ស័យទាំង៣នាក់ កាន់កាបូបមួយ កំពុងតែអង្គុយរាប់ទូរស័ព្ទ។ ភ្លាមៗ នោះ សមត្ថកិច្ចបានចូលទៅពិនិត្យ ឃើញមាន ខ្សែក ទូរស័ព្ទ១៥គ្រឿង រួមទាំងលុយមួយចំនួនផងដែរ ក៏ឃាត់ ខ្លួនជនសង្ស័យទាំងនាក់តែម្តង។

ជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនកាន់ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វត្តភ្នំ ដើម្បីធ្វើការសាកសួរ និងចាត់ ការទៅតាមនីតិវិធី៕

RELATED ARTICLES