Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ទាក់ចាក់គេធ្លាយពោះវៀន ជាប់គុក

ស្ទាក់ចាក់គេធ្លាយពោះវៀន ជាប់គុក

ខេត្តតាកែវ ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ លោកស្រី វៃ រចនា  កាលពីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានសម្រេចឃុំខ្លួនជនត្រូវចោទម្នាក់ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ពីបទប្រើកាំបិតចាក់ប្រ ហារប៉ុនប៉ងឃាតកម្មលើជនរងគ្រោះ បណ្តាលឱ្យធ្លាយពោះម្នាក់ និង ២នាក់ របួសធ្ងន់ នៅស្រុកទ្រាំងខេត្ត តាកែវ។

ការសម្រេចឃុំខ្លួនជនត្រូវចោទខាងលើ ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្ត លោកស្រី ស៊ុន យឺត សម្រេចចោទប្រកាន់ឈ្មោះសំ វុទ្ធី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំងខេត្ត តាកែវ ពីបទប៉ុនប៉ងឃាតកម្ម។

ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជនត្រូវចោទ ធ្វើឡើងក្រោយពីសាមីអង្គភាព ធ្វើការឃាត់ខ្លួនជនដៃដល់ប្រ ព្រឹត្តបទល្មើស ពីបទប៉ុនប៉ងឃាតកម្ម ដែលត្រូវឃាត់ខ្លួននៅក្នុងបន្ទាយមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តកណ្តាល អស់រយៈពេលជាច្រើនថ្ងៃ អនុវត្តពិន័យកងទ័ព  ទើបនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ខាងអង្គភាពសាមី បានប្រគល់ខ្លួនជនដៃដល់ ឱ្យសមត្ថកិច្ចនគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី។

  គួររំលឹកថា កាលពីយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ជនដៃដល់ខាងលើនេះ បានជិះរថយន្ត១គ្រឿង ម៉ាកកាមរី ស៊េរីឆ្នាំ២០០៧ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-7891 ធ្វើសកម្មភាព ដេញតាមស្ទាក់រថយន្តជនរងគ្រោះ ខណៈកំពុងជិះរថយន្តត្រឡប់មកពីហូបការវិញ បានប្រមាណ ១-២គីឡូម៉ែត្រ នៅភូមិឈើទាលបាក់ ឃុំធ្លក ស្រុក ទ្រាំង។ បន្ទាប់ពីបើកស្ទាក់ឡានជនរងគ្រោះរួច ជនដៃដល់ដែលមានគ្នាច្រើននាក់ បានធ្វើសកម្មភាពវាយជន រង គ្រោះ ដោយដំបងរលាស់ និងយកកាំបិតចាក់ប្រហារ សម្លាប់ជនរងគ្រោះ តែដោយមានការផ្អើលឆោឡោពីប្រ ជាពលរដ្ឋ  និងដឹងដល់សមត្ថកិច្ច ពួកគេបានចាក់ជនរងគ្រោះធ្លាយពោះវៀន បណ្តាលឱ្យ រងរបួសធ្ងន់ចំនួន ៣នាក់ ។

 ក្រោយពីធ្វើសកម្មភាពប៉ុនប៉ងឃាតកម្មរួច ជនដៃដល់ដែលសមត្ថកិច្ចឃាត់ បានព្យាយាមឡើងជិះរថយន្ត មួយ គ្រឿងទៀត របស់បក្ខពួកខ្លួន ម៉ាកហាយឡេនដឺរ ពណ៌ក្រហម មិនចាំស្លាកលេខ  ដើម្បីគេចខ្លួន បន្ទាប់ពីដឹងថា ប្រជាពលរដ្ឋឆោឡោរាយការណ៍ជូនសមត្ថកិច្ច។ ប៉ុន្តែពួកគេបានបន្សល់ទុករថយន្ត ១គ្រឿង នៅកន្លែងកើតហេតុ យកអត់ទាន់ ខ្លាចសមត្ថកិច្ចមកឃាត់ខ្លួន។

 សូមបញ្ជាក់ថា កាលពីយប់ថ្ងៃកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិ សរុបមានគ្នា៥នាក់ ទើបនឹងចេញ ពីហូបការ អ្នកស្រុក នៅក្នុងឃុំកើតហេតុខាងល់ ខណៈពេលដើរជិតដល់រថយន្តរបស់ខ្លួន ស្រាប់តែមានភ្ញៀវដែលចេញ ពីហូបការនោះដែរ បើកឡានហាយឡែនដឺរ ពណ៌ក្រហម ទៅមុខ ថយក្រោយ បត់មិនរួច ទំនងជាស្រវឹងស្រា ខ្លាំង ទើបមិត្តភក្តិជនរងគ្រោះម្នាក់ និយាយថា “តាមមើលគាត់ទើបរៀនបើកឡាន” ជាហេតុធ្វើឱ្យអ្នក បើកឡាន នោះបានឮ ច្រឡោតខឹង និងបានស្រែកគំរាមថា “ពួកអ្ហែងចង់ស៊ីគ្រាប់សំណមែន? ពួកអ្ហែងអត់ដឹងថាអញជា នរណាទេអី?” គំរាមរួច តៃកុងឡានដៃឆៅនោះ បានទូរស័ព្ទហៅបក្ខពួករបស់គេមក។ ភ្លាមនោះ ដោយខ្លាច មានរឿង ភាគីរងគ្រោះ បានបបួលគ្នាបើកឡានចេញ លុះណេលបើកមកដល់ចំណុចផ្លូវស្ងាត់ ស្រាប់តែមាន រថយន្ត ១គ្រឿង បើកវ៉ាមកបត់ឈប់ស្ទាក់ពីមុខរថយន្តជនរងគ្រោះ បន្ទាប់មកក៏ មានរថយន្ត ១គ្រឿងទៀតឈប់ បិទគូទពីក្រោយ ជាហេតុធ្វើឲ្យរថយន្តភាគីរងគ្រោះ ទៅមុខ និងថយក្រោយមិនរួច ទើបភាគីរងគ្រោះ ចំនួន ២នាក់ បើកទ្វារចេញមកសួរ ក៏ត្រូវជនដៃដល់យកដំបងគ្រលាស់ មកវាយក្បាលជនរងគ្រោះ បែកក្បាលហូរ ឈាម។ ភ្លាមនោះអ្នកជិះក្នុង រថយន្តជនរងគ្រោះ បានចេញមកមើល ក៏កើតបានប្រតាយប្រតប់គ្នា រួចក៏ត្រូវជន ដៃឆៅ ដកកាំបិតចុច មកចាក់ប្រហារ បណ្តាលឱ្យជនរងគ្រោះម្នាក់ រងរបួសសុសខ្លួន និងធ្លាយពោះវៀនចេញ ក្រៅ។ រីឯ២នាក់ទៀត រងរបួសធ្ងន់។ ភ្លាមនោះ មានសាច់ញាតិជនរងគ្រោះ និងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅ ដល់ ទើបជនដៃដល់ រត់ចោលឡាន ១គ្រឿង មានកាមរី ពណ៌ស ផលិតឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2AV-7891 ហើយនៅក្នុងរថយន្តនោះ សមត្ថកិច្ចបានរកឃើញប័ណ្ណសម្គាល់ខ្លួនមួយ ទើបដឹងថា ជនដៃដល់ជា កងកម្លាំងប្រដាប់អាវុធ៕

RELATED ARTICLES