ភ្នំពេញ៖លោកសំណាង ហៅមុន្នី ដែលអះអាងថាជាកូនរបស់លោកតាធឹង សុន ម្ចាស់ផលិតកម្មឆ្លងដែន ដែល បាន លាចាកលោកទៅហើយ ទើបលោកស្នងទាយាទ ពីឪពុកតំណើរការផលិតកម្មឆ្លងដែនជាថ្មីក្រោយបិទទ្វា អស់ជាង២០ឆ្នាំនោះ ថ្មីៗនេះមានការសង្ស័យថាលោកមិនមែនជាកូនពិតរបស់ម្ចាស់ផលិតកម្មខាងលើឡើយ ហើយគេថាការលើកឡើងបែបនេះគឺដើម្បីឲ្យគេចាប់អារម្មណ៍។ការសម្អាងបែបនេះដោយសារតែលោកTony Son ដែលជាកូនរបស់លោកធឹង សុន កំពុងរស់នៅអាមេរិកនោះបានអះអាងនៅលើបណ្ដាញសង្គម ថាលោកមិន ដែលស្គាល់លោកមុន្នី ពីមុនមកទេហើយបងប្អូនលោកមានតែ៣នាក់គត់គឺទី១៖រូបលោក(Tony Son) ទី២៖ព្រំដែន និងទី៣៖ឆ្លងដែន បច្ចុប្បន្ននៅអាមេរិកទាំងអស់គ្នា។


ក្រោយមានការលើកឡើងបែបបនេះទើបមានអ្នកលេងហ្វេសបុកខ្លះថាលោកមុន្នី ចង់ល្បីខុសរឿងទើបមានខ្លះ សំណូមពរឲ្យលោកគូរតែចេញមុខសុំទោសទស្សនិកជនទៅទើបចប់រឿង…។ប៉ុន្ដែក្នុងជំនួបកាលពីថ្ងៃទី២០ មេសា លោកមុន្នី នៅតែអះអាងថារូបកលោកគឺពិតជាកូនប្រុសរបស់លោកធឹង សុន ម្ចាស់ផលិតកម្មឆ្លងដែន ពិតប្រាកដ មែន។លោកបានរៀបរាប់ថាលោកចង់បន្ដវេនពីឪពុកទើបបើកឆ្លងដែនឡើងវិញហើយពេលនេះ តារាចម្រៀង មានជិត១០នាក់ហើយក្នុងនោះមានដូចជាលោកណូយ វណ្ណេត,ពេជ្រ តូនី ,ហៃ លី,ឌី ថារ៉េន,កញ្ញាកែវរម្យនី,ពៅ រាជនីយ,ពៅ ពិសី…។


លោកមុន្នី បញ្ជាក់ថាទាក់ទងរឿងគេថាលោកមិនមែនជាកូនលោកតាធឹង សុន នោះលោកសូមបញ្ជាក់ថារូប លោកគឺពិតជាកូនរបស់ម្ចាស់ផលិតកម្មឆ្លងដែនយ៉ាងពិតប្រាកដមែន ហើយលោកមានស្រុកកំណើតនៅ ខេត្តកំពង់ចាម។ដោយឡែកទាក់ទងរឿងលោកTony Son ដែលថាជាកូនលោកធឹង សុន កំពុងរស់នៅអាមេរិក និងថារូបលោកមុន្នី មិនមែនជាកូនរបស់ថៅកែឆ្លងដែន និងគ្មានជាប់សាច់ឈាមជាមួយលោកនេះលោក ថាចំណុច នេះរូបលោកមិនទាន់អាចបកស្រាយបានទេ តែរឿងរ៉ាវទាំងអស់លោកនឹងធ្វើសន្និសីទកា សែតនៅអំឡុងដើមខែ កញ្ញាឆ្នាំ២០២៣ ខាងមុខនេះដែលពេលនោះមានបងស្រីលោក មកពីអាមេរិកនិយាយរឿងនេះឲ្យច្បាស់ លាស់ នៅចំពោះមុខអ្នកសារព័តមានតែម្ដង។លោកមុន្នី អះអាងទៀតថាទោះជាលោកនិងលោកTony Son ជាបងប្អូន រួមឪពុកតែ១ជាមួយគ្នាមែនតែលោកឭតែឈ្មោះ អត់ដែលបានជួបមុខគ្នាផ្ទាល់ម្ដងណាឡើយ។ដោយឡែកទាក់ ទងការតំណើរការឆ្លងដែនឡើងវិញនេះដែរលោកថាមិនមានបំណងប្រជែងជាមួយផលិតកម្មណាទេតែលោកនឹងផលិតទៅតាមគោលការណ៍ហើយនឹងជ្រើសតារាចម្រៀងបន្ថែមទៀតផងដែរដោយចង់បានអ្នកចម្រៀងពី អាយុ១៥ទៅ៣៥ឆ្នាំ។
លោកមុន្នី បានអះអាងដែរថាលោកបានប្រឡូកសិល្បៈតាំងពីឆ្នាំ២០១២ ដោយធ្លាប់សម្ដែងរឿង,MV និងមានជំ នាញការដឹកនាំនិងនិពន្ធខ្លះៗផងដែរ។


លោកពេជ្រ តូនី តារាចម្រៀងប្រចាំផលិតកម្មឆ្លងដែនបានឲ្យដឹងថាលោកបានថតបទ ចម្រៀងបានមួយចំនួនដូចជា បទ”ព្រោះតែទឹកប្រាក់”,”កន្រឹ្ទមកាលីពស្រែ”…។លោកថាមូលហេតុដែលោកចូលឆ្លងដែនព្រោះលោកនិងលោក មុន្នី រាប់អានគ្នាជាច្រើនឆ្នាំមកហើយ។លោកតូនី អាយុ២៩ឆ្នាំមានស្រុកកំណើតនៅខេត្តពោធិសាត់ និងចាប់អាជីពចម្រៀងជិត១៥ឆ្នាំមកហើយ ដែលលោកថាការធ្វើការនៅឆ្លងដែនកំពុងរលូនល្អ នឹងត្រៀមចេញបទថ្មីៗថែម ទៀតក្រោយចូលឆ្នាំខ្មែរនេះ។លោកថាកំពុងរកការងារធ្វើប្រចាំនៅហាង ឬPub ណាមួយផងដែរក្នុងនាមជាតារាចម្រៀងម្នាក់។


ចំណែកលោកហាយ លី មកពីខេត្តបាត់ដំបងនិងជាអ្នកចម្រៀងប្រចាំឆ្លងដែនដែរបានអះអាងថា លោកបាន ចេញ ចម្រៀងនៅឆ្លងដែនបានបទខ្លះៗហើយដូចជាបទ”ប្រុសល្ងង់នៅចាំអូន”និងបទកន្ទ្រឹមខ្លះទៀត។លោកថា បានចាប់អាជីពចម្រៀងរយៈពេល៩ឆ្នាំមកហើយ និងចុងក្រោយមកដល់ឆ្លងដែននេះលោកជឿរជាក់ លើលោក មុន្នី ជាអ្នកដឹកនាំនិងម្យាងទៀតស្រលាញ់ផលិតកម្មនេះជាយូឆ្នាំមកហើយ ទើបពេលនេះសប្បាយចិត្តព្រោះ មាន បទថ្មីៗចេញដោយខ្លួនឯង ខណៈដែលពីមុនលោកចូលចិត្តច្រៀងបទលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ៕

