Saturday, March 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រមុំ២នាក់ បាត់ខ្លួននៅកោះប៉ែន

ក្រមុំ២នាក់ បាត់ខ្លួននៅកោះប៉ែន

កំពង់ស្ពឺ ៖ នារីវ័យក្មេងរូបស្រស់ ចំនួន២នាក់ រស់នៅភូមិជាមួយគ្នា បានសុំម្តាយ ធ្វើដំណើរចេញពីផ្ទះ ឯខេត្ត កំពង់ស្ពឺ ប្រាប់ថាទៅលេងកោះប៉ែន ឯខេត្តកំពង់ចាម តាំងពីអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី រួចស្រាប់តែបាត់ខ្លួន បាត់ដំណឹងសូន្យឈឹង មិនទាន់ឃើញត្រឡប់មកផ្ទះវិញ  ជាហេតុធ្វើឱ្យឪពុកម្តាយ ក្រុមគ្រួសារ មានការព្រួយ បារម្ភពីសុវត្ថិភាព និងសុខទុក្ខកូនស្រីយ៉ាងខ្លាំង។

យុវតីទាំង២នាក់ ដែលសុំឪពុកម្តាយចេញទៅដើរលេងថ្ងៃចូលឆ្នាំថ្មីនៅកោះប៉ែន ស្រាប់តែបាត់ខ្លួននោះ ទី១- ឈ្មោះអ៊ុំ យាន ភេទស្រី អាយុ ១៨ឆ្នាំ និងទី២-ឈ្មោះកែម ចន្នី ភេទស្រី អាយុ២២ឆ្នាំ។ យុវតីទាំង២នាក់ខាង លើ មានលំនៅក្នុងភូមិអង្គ្រង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ។

តាមប្រភពពីក្រុមគ្រួសាររបស់យុវតីដែលបាត់ខ្លួនទាំង២នាក់ខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់ពួកគាត់ ទាំង២នាក់ បានចាកចេញពីផ្ទះ កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដោយប្រាប់ថាទៅលេងនៅកោះប៉ែន ខេត្តកំពង់ចាម ប៉ុន្តែរហូតមកដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅមិនទាន់ឃើញកូនស្រីត្រ ឡប់មកផ្ទះវិញនៅ ឡើយ សូម្បីតែទូរស័ព្ទក៏មិនអាចទាក់ទងបានទៀត ទើបក្រុមគ្រួសារសម្រេចចិត្តផ្សព្វផ្សាយជាសាធារណៈ បែប នេះតែម្តង។

ក្រុមគ្រួសារយុវតីដែលបាត់ខ្លួន ទាំង២នាក់ខាងលើ បានរៀបរាប់ថា “យើងខ្ញុំរស់នៅភូមិអង្គ្រង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានបាត់កូនស្រី ចំនួន២នាក់ ទី១-ឈ្មោះ អ៊ុំ យាន ភេទស្រី អាយុ១៨ឆ្នាំ ទី២- ឈ្មោះ កែម ចន្នី ភេទស្រី អាយុ២២ឆ្នាំ។ កូនៗរបស់យើងខ្ញុំបានចាកចេញផ្ទះ កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដោយប្រាប់ថាទៅលេងនៅកោះប៉ែន ខេត្តកំពង់ចាម។ រហូតមកដល់ពេលនេះ មិនឃើញត្រលប់មក ផ្ទះវិញ យើងខ្ញុំព្យាយាមទាក់ទងតាមទូរស័ព្ទក៏មិនបាន ទើបសម្រេចចិត្តផ្សព្វផ្សាយជាសាធារណៈ ដើម្បីស្វែង រក។ បើបងប្អូនបានឃើញ ឬមានដំណឹងពីកូនស្រីរបស់យើងខ្ញុំ សូមជួយទាក់ទងតាមលេខទូរស័ព្ទ ០៩៥ ៦៤៣ ៩៩៥…”៕

RELATED ARTICLES