Saturday, March 15, 2025
Homeតារាខ្មែរព្រាប សុវត្ថិ ៖អាយុ៤៨ឆ្នាំ, មានសង្ឃឹមឆ្នាំទី៣?

ព្រាប សុវត្ថិ ៖អាយុ៤៨ឆ្នាំ, មានសង្ឃឹមឆ្នាំទី៣?

ភ្នំពេញ៖ព្រាប សុវត្ថិ ធ្វើឲ្យFan លោកមិនសូវពេញចិត្តសម្រាប់ការច្រៀង២ឆ្នាំដំបូងនៅGalaxy ព្រោះបទ​ចម្រៀង​មិនអាចប្រៀបធៀបបាននូវបទលោកចាស់ៗនៅហង្សមាសទើបមានការលើកឡើងថាបើនៅតែដូច្នេះទៀត ច្បាស់​ជាលោកឧកញ៉ាវ័យ៤៨ឆ្នាំរូបនេះនឹងរត់ចេញ​ពីផលិត​កម្ម​មុនចប់កុងត្រានៅឆ្នាំ២០២៥ ជាមិនខាន។ការសម្អាងបែបនេះព្រោះ​តែនៅតាមបណ្ដារ​កម្មវិធី​ប្រលងចម្រៀង ,បៀហ្គាឌិន និងPubs  មួយចំនួនគេនៅតែ​និ​យមច្រៀងបទព្រាប សុវត្ថិ ល្បីៗនៅហង្សមាសបើ​ទោះ​ជាបទទាំងនោះត្រូវបានគេដឹងថាភាគច្រើនបកប្រែពីចិន និងថៃ ក្ដី ប៉ុន្ដែទីបំផុតលោក​ឧកញ៉ា​ស្នា​យ នៅតែបន្ដច្រៀងឲ្យGalaxy តទៅទៀត ហើយការបង្ហាញខ្លួន​លើឆាក​តន្រ្ដីរបស់លោកគឺ​អតីត​​តារាហង្ស​មាសរូបនេះតែងតែយកបទចម្រៀងនៅ​ផលិតកម្ម​ចាស់និង​ថ្មីទៅជាមួយសឹង​គ្រប់ឆាក។ដោយឡែកសម្រាប់ឆ្នាំទី៣របស់ព្រាប សុវត្ថិ នៅGalaxy នេះគេកត់សម្គាល់ថា​បទ​ចម្រៀងរបស់​លោក​នៅផលិតកម្មថ្មី​ហាក់មានការចាប់អារម្មណ៍​ច្រើន​ជាងឆ្នាំទី១និងទី២ ថ្វីត្បិត​តែបទភាគច្រើនលោក​ច្រៀងតែជា​មួយ​​ដៃ​គូចាស់នាងតន់ ច័ន្ទសីម៉ា តែម្នាក់ដូចឆ្នាំមុនៗក្ដី តែ​គេ​អាចសន្និដ្ឋានបានថាខាងផលិតកម្មហាក់ដូចជា​មានការសម្រិត​សម្រាំង​ឲ្យលោកខ្ពស់​ជាង​មុន ពិសេសគឺការទៅដល់របស់លោកខែម ប៊ុនថៃ តែម្ដង។​សម្រាប់​អ្នក​គាំទ្រ​លោក​ឧកញ៉ា​ព្រាប សុវត្ថិ កំពុងតាមដានថាតើក្រៅពីបទប្រពៃណីទាំង​នោះ​លោក​សុវត្ថិ នឹង​មានបទស្លូវ១​បទ​ណាដែលអាចផ្ទុះដូចច្រៀងនៅហង្សមាសអាចធ្វើឲ្យFan របស់​លោកជឿរជាក់ឡើងវិញនៅឆ្នាំ២០២៣ នេះ​ដែរ​ឬទេ?

 លោកមករា  ជាអ្នកធ្វើភ្លេង(Composer)ម្នាក់ដោយឯករាជ្យមិនជាប់​កុងត្រានៅផលិត​កម្ម​ណានោះបានប្រាប់​ថា​បទ​ចម្រៀងបើធ្វើ១០បទរឿងអីដែល​ចេញទៅមិនត្រូវចិត្តអ្នក​ស្ដាប់​បាន១បទនោះ ហេតុនេះលោកជឿរថា​ផលិត​កម្មមានលុយដូចGalaxy នេះអាចទិញអ្នក​និពន្ធ​និងដឹកនាំល្អៗឲ្យព្រាប សុវត្ថិ ច្រៀងសម្ដែងហើយទាំងបទ​ចម្រៀ​ង​និងMV គង់តែមាន​គុណ​ភាពទេ​។គ្រូ​ភ្លេងរូបនេះថាឲ្យតែខាងផលិតកម្មហ៊ានចាយលុយគេអាចទិញអ្នកធ្វើភ្លេង និងអ្នក​និពន្ធខ្លាំង​ពីហង្សមាសពេលណាក៍បានដែរ ហេតុនេះលោកជឿរថាលោកព្រាប សុវត្ថិ នឹងមិន​ទាន់​ធ្លាក់​ចុះ​ត្រឹមអាយុជិត៥០ឆ្នាំនេះឡើយ។

 ការចាប់ផ្ដើមមានបទចម្រៀងខ្លះៗត្រូវចិត្តអ្នកស្ដាប់ឡើងវិញរបស់លោកព្រាប សុវត្ថិ នេះគឺចំពេលដែលGalaxy ទទួលបានតារាជើងខ្លាំងម្នាក់ទៀតនាដើមឆ្នាំ២០២៣ នោះគឺលោក​ខែម ប៊ុនថៃ ដែលធ្លាប់តែជាគូប្រជែងដ៍ស្វិត​ស្វាញ​បំផុត​របស់លោកឧកញ៉ាព្រាប សុវត្ថិ ជិត​១០​ឆ្នាំមកហើយ។មតិមហាជនលើកឡើងថាទោះជាព្រាប សុវត្ថិ និងខែម ប៊ុនថៃ ដែលឡើង​ជា​ឧកញ៉ាដូចគ្នានៅឆ្នាំ២០២២ នោះហាក់លែងសូវមានកម្ដៅប្រជែងទីផ្សារចម្រៀង​ខ្លាំងក្លា​ដូចមុនព្រោះសុទ្ធតែមានមុខជំនួញផ្ទាល់ខ្លួនខាងក្រៅសិល្បៈក្ដី តែគេជឿរថាម្នាក់ៗគ្មានអ្នក​ណាចង់ធ្វើ​ជាតួរងឡើយ។ចំពោះលោកព្រាប សុវតិ្ថ វិញបើលោកមិនពង្រឹងទីផ្សារ​ចម្រៀង​នៅឆ្នាំ២០២៣ នេះទេ នោះគឺមាន​ន័យថាលោកប្រាកដជាត្រៀមចិត្តធ្វើជាតារា​ចម្រៀងលំដាប់​ទី២ នៅGalaxy ជាមិនខាន ព្រោះលោកខែម ប៊ុនថៃ មានបងប្រុសជាអ្នកនិពន្ធបទ​ចម្រៀងឲ្យ​ច្រៀង ហេតុនេះគេជឿរថាអតីតតារាសាន់ដេរូបនេះមិនងាយនឹង​ធ្លាក់​ចុះឡើយឲ្យតែមាន​លោក​​ខេមរៈ ភារុណ នៅក្រោយខ្នង ពោលគឺមិនដូចលោកសុវត្ថិ ដែលពឹងលើផលិតកម្ម​ទម្លាក់​បទឲ្យច្រៀងទាំងស្រុងនោះឡើយ។ប៉ុន្ដែគ្រប់គ្នាបានមើល​ឃើញច្បាស់ថានៅឆ្នាំថ្មីនេះ​លោកសុវត្ថិ មិន​រយាលៗពីអាជីពចម្រៀងដូចឆ្នាំ២០២២ ដែលទើបឡើងងារជាឧកញ៉ា ក្ដៅៗ​គ្មានបទចម្រៀងចេញរហូតអ្នក​ខ្លះសង្ស័យថាលោកអាចនឹងដកខ្លួនចេញនោះឡើយ។

 គូរបញ្ជាក់ថាលោកព្រាប សុវត្ថិ ជាតារាដែលមានទ្រព្យស្ដុកស្ដមរហូតអ្នកខ្លះហៅលោក​ថា​ជា”សេដ្ឋីៗ”តាំងពីមុន​លោក​ទទួលបានគោរម្យងារជាឧកញ៉ា ម្លេះ ព្រោះកាលពីខែកញ្ញាឆ្នាំ​២០២០ មនុស្សជំនិតលោកបានទម្លាយប្រាប់​អ្នកកាសែត​ថាអ្នកចម្រៀងវ័យជ្រេបន្ដិច​រូបនេះ​សល់​ទ្រព្យដល់ទៅ៣០លានដុល្លារ ពីការចាប់អាជីពរយៈពេលជាង​២០ឆ្នាំ។តែលោកសុវត្ថិ បានប្រកាសថាទោះជារូបលោកក្លាយទៅជាអ្វីក៍ដោយ គឺមិនចោលអាជីពចម្រៀងនោះទេ​ពោល​គឺរកស៊ីផង ច្រៀងផងដើរទន្ទឹមគ្នាតែម្ដងហើយលោកថាពលរដ្ឋទូទៅ​ក៍ដូចជាអ្នកគាំទ្រ​លោក​អាចហៅ​លោក​ថា​ជា”ឧកញ៉ា”ក៍បានឬហៅថា”លោកៗ”ដូចមុនក៍​បានគឺលោកពេញចិត្ត​ដូចគ្នា​៕

RELATED ARTICLES