Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនស្រី៤ឆ្នាំ ឈាមប្រដាប់ភេទ ម៉ែសួរ ធ្លាយឪ បង្កើតរំលោភ

កូនស្រី៤ឆ្នាំ ឈាមប្រដាប់ភេទ ម៉ែសួរ ធ្លាយឪ បង្កើតរំលោភ

ភ្នំពេញ ៖ បុរសម្នាក់ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតខ្លួនឯង ដែលទើបនឹងមានអាយុ៤ឆ្នាំ បណ្តាល ឱ្យដាច់រយះប្រដាប់ភេទ បង្កជាដំបៅខ្ទុះឈាម ប៉ុន្តែកូនស្រីមិនហ៊ានប្រាប់ម្តាយឡើយ រហូតដល់ម្តាយងូតទឹក ឱ្យកូន ប្រទះឃើញប្រដាប់ភេទកូនស្រីហើម និងមានឈាមលាយខ្ទុះហូរចេញមកផង ទើបសួសាករ រហូតបែក ធ្លាយដឹងថា ត្រូវឪពុកតិរច្ឆានចាប់រំលោភ ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះឪពុកនោះ យកទៅចាត់ការតាមច្បាប់។

ករណីឪពុកបង្កើតចាប់រំលោភកូនស្រីអាយុ៤ឆ្នាំនេះ បានកើតឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅខណ្ឌដង្កោ។ រហូតមកដល់វេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្រោយពីរឿងរ៉ាវបានបែកធ្លាយ សមត្ថកិច្ចក៏បានចុះចាប់វាយខ្នោះជនសង្ស័យជា ឪពុក នាំយកមកសាកសួរ។

ជនសង្ស័យដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយូ កុសល អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងខណ្ឌដង្កោ។ ចំណែកក្មេងស្រីរងគ្រោះ ត្រូវជាកូន ទើបនឹង មានអាយុ៤ឆ្នាំប៉ុណ្ណោះ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាយប់ថ្ងៃកើតហេតុ ស្ត្រីជាប្រពន្ធបានទៅធ្វើការនៅក្នុងហាង ផឹកស៊ីមួយកន្លែង ដោយទុកកូនស្រីឱ្យនៅជាមួយប្តី ដែលជាជនសង្ស័យខាងលើ។ លុះក្រោយពីប្រពន្ធចេញទៅបាត់ ជនសង្ស័យបានយកទូរស័ព្ទដៃ ១គ្រឿង ទៅឱ្យកូនស្រីដេកមើលវីដេអូតុក្កតា។ បន្ទាប់មក ជនសង្ស័យបានចាប់សម្រាតខោខ្លីកូនស្រី រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈតែម្តង ដែលជាហេតុ ធ្វើឱ្យកូនស្រីមានការឈឺចាប់ ក៏ស្រែកយំខ្លាំងៗ បន្ទាប់ពីឃើញដូចនេះ ជនសង្ស័យបានឈប់ធ្វើសកម្មភាព ហើយស្លៀកខោឱ្យកូនស្រីវិញ។

ប្រភពដដែល បន្តថា បន្ទាប់មកទៀត ជននេះបានលួងកូនស្រីឱ្យដេក លុះដល់ថ្ងៃបន្ទាប់ គឺនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ស្ត្រីជាប្រពន្ធ បានងូតទឹកឱ្យកូនស្រី (ក្មេងស្រីរងគ្រោះ)  ក៏បានឃើញប្រដាប់ភេទ កូនស្រីមានសភាពហើម និងហូរខ្ទុះឈាមចេញពីប្រដាប់ភេទ ទើបស្ត្រីជាម្តាយ បានសួរកូនស្រីថា “ហេតុអ្វី បានប្រដាប់ភេទកូនហើម?” កូនស្រីបានប្រាប់ថា “ប៉ាៗរំលោភកូន”។ ពេលនោះប្រពន្ធក៏បានសួរប្តីថា “មានបាន ធ្វើអ្វីផ្តេសផ្តាសទៅលើកូនអត់?” ប៉ុន្តែជនសង្ស័យបានបដិសេធថា មិនបានធ្វើអីទេ។

ប្រភពខាងលើ បានបញ្ជាក់ថា ពេលនោះអ្នកទាំង២ បានទាស់សំដីគ្នាយ៉ាងខ្លាំង បន្ទាប់មក ជនសង្ស័យជាប្តី និងជាឪពុក បានយកខោអាវចាកចេញពីផ្ទះ ចោលប្រពន្ធនិងកូន ទៅស្នាក់នៅកន្លែងធ្វើការ នៅឃ្លាំង យីហោ ១០៣កាត់កញ្ចក់ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកប្រពន្ធ ក៏ពុំទាន់ប្តឹងផ្តល់អ្វីដែរ ហើយបាន នាំកូនស្រីទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គ្រានោះគ្រូពេទ្យបានប្រាប់ថា “ក្មេងស្រីរងគ្រោះមានអាការរលាក ប្រដាប់ភេទ តម្រូឱ្យដេកនៅមន្ទីរពេទ្យ ចំនួន៥ថ្ងៃ ដើម្បីព្យាបាលរបួស”។

រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ទើបប្រពន្ធបាននាំកូនស្រីចាកចេញពីក្នុងមន្ទីរពេទ្យគន្ធបុប្ផា ទៅកាន់ អង្គការភាពញញឹមនៃកុមារ ដែលមានទីតាំងស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ដើម្បីឱ្យ គ្រូពេទ្យពិនិត្យអាការកូនម្តងទៀត។ ពេលទៅដល់ គ្រូពេទ្យ បានប្រាប់ថា “ប្រដាប់ភេទកូនស្រី មានអាការ រលាក ខ្លាំង អាចបណ្តាលមកពីការប៉ះទង្គិចនឹងវត្ថុរឹង”។ ក្រោយពេលឮគ្រូពេទ្យប្រាប់បែបនេះ បានធ្វើឱ្យស្ត្រីជាប្រពន្ធ មានការសង្ស័យកាន់តែខ្លាំងឡើង ទៅលើប្តីថា ជាអ្នកចាប់រំលោភកូនស្រី ទើបនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ស្ត្រីជាប្រពន្ធ បានរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ឱ្យជួយអន្តរាគមន៍តែម្តង។

លុះដល់វេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃដដែល នគរបាលប៉ុស្តិ៍ បានចុះទៅនាំខ្លួនជនសង្ស័យ នៅពីឃ្លាំងលេខ ១០៣កាត់កញ្ចក់ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេព សន្ថវៈកូនស្រីបង្កើតខ្លួនឯងមែន។ បន្ទាប់មក ស្ត្រីជាប្រពន្ធ បានដាក់ពាក្យបណ្តឹង សុំឱ្យសមត្ថកិច្ចកសាងសំណុំ រឿងបញ្ជូនប្តីតិរច្ឆាននេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់តែម្តង៕

RELATED ARTICLES