ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានរំលឹកអំពី ខួប៤១ឆ្នាំ (៥មករា ១៩៧៦–៥មករា ២០១៧) ជាថ្ងៃដែលសម្តេចបានប្រជុំជួររៀបការម្តង ១៣គូ និងស្ថិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរ នៅលើទំព័រហ្វេសប៊ុកផ្លវការរបស់សម្តេច កាល ពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ថា “ថ្ងៃ នេះ ជាខួបអាពាហ៍ពិពាហ៍៤១ឆ្នាំរបស់ខ្ញុំ (៥ មករា ១៩៧៦–៥មករា ២០១៧)។ ខ្ញុំតែងតែ គិតថា អ្វីដែលខ្ញុំនិងភរិយា បានឆ្លងកាត់ក្នុង សម័យសង្គ្រាម គឺពុំគួរឱ្យជឿថា ខ្ញុំអាចមាន ជីវិតរហូត មកដល់សព្វថ្ងៃនេះឡើយ។ ជីវិត យុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ដែលយើងត្រូវតស៊ូផ្តួល រំលំ ដោយយកជីវិតធ្វើដើមទុន គឺមិនមែនជា រឿងសាមញ្ញោនាះទេ។ ជីវិតប្តីប្រពន្ធ បន្ទាប់ពី រៀបការគ្មានទេ ដែលហៅថាសេចក្តីសុខ។ ខ្ញុំ បានស្លាប់កូនទី១ និងបែកគ្នាក្នុងពេលកូនទី២ នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាប្តី ដែល កូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូ អស់រយៈ ពេល២ខែ។ ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់ តែសម្រាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ ជារឿងរ៉ាវដែលបានកើតឡើងសម្រាប់ប្រជា– ជនកម្ពុជាទូទាំងប្រទេស ដែលបានឆ្លងកាត់ ក្នុងសម័យនោះផងដែរ។
“ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំនិងភរិយា ស្រក់ទឹកភ្នែករាប់លានតំណក់។ ប៉ុន្តែទឹកភ្នែក នេះ គឺបាននាំមកនូវការរស់រានមានជីវិត សម្រាប់ ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំ ដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កម្សត់វ័យក្មេង២ នាក់ រហូតមកដល់ពេលនេះ យើងមានកូននិង ចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ច ចំពោះ ជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំ និងភរិយាជា ទីស្រលាញ់។
ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួម– ជាតិទូទាំងប្រទេស ជួបប្រទះតែសេចក្តីសុខ និង សំណាងល្អក្នុងឆ្នាំសកលថ្មី២០១៧ កុំបីខាន ឡើយ”។
ជុំវិញខួបសរៀបការនេះដែរ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ឱ្យដឹងតាម រយៈទំព័ហ្វេសប៊ុករបស់សម្តេច កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៧ ថា “សល់តែ៣ថ្ងៃ ទៀតប៉ុណ្ណោះ នឹងដល់ខួបលើកទី៤១ឆ្នាំនៃថ្ងៃ ប្រជុំជួររៀបការ១៣គូ របស់ខ្ញុំនិងភរិយា (៥ មករា ១៩៧៦–៥មករា ២០១៧)។ ខ្ញុំសរសេរ រៀបរាប់ពីជីវិតអាពាហ៍ពិពាហ៍ក្នុងគ្រាកលិយុគ រួចមកហើយ។
កូនៗខ្ញុំ ស្ទើរទាំងអស់ រៀបការនៅក្នុង ខែមករា នេះ ដែរហើយប្រជាជនកម្ពុជាយើងក៏ បានរួចចាកពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងខែមករា នេះដែរ។
មករា ឆ្នាំសកលថ្មី នាំមកនូវជោគជ័យថ្មី សម្រាប់ប្រជាជនយើងនៅទូទាំងប្រទេស”។
ដោយឡែក កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ក្នុងឱកាសពិធីបង្កក់សិរីចៅស្រី ទី១៨ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន សរសេរនៅលើទំព័រហ្វេសប៊ុករបស់សម្តេចថា “ថ្ងៃនេះចៅស្រីទី១៨ របស់ខ្ញុំ ឈ្មោះហ៊ុន ឌីមុនីរក្សា មានអាយុ១ខែហើយ។ តាមទម្លាប់ នៃគ្រួសារខ្ញុំ គឺត្រូវធ្វើពិធីបង្កក់សិរីឱ្យគ្រប់ចៅ ទាំងអស់។ ក្នុងចំនួនចៅ១៨នាក់ ខ្ញុំបានបីចៅ ចំនួន១៧នាក់ លើកលែងតែចៅប្រុសទី២ ដែល ឈរថតជាមួយខ្ញុំ ហើយកម្ពស់គេខ្ពស់ជាងខ្ញុំ ខ្ញុំមិនបានបីពេលគេអាយុ១ខែ ព្រោះគេកើត នៅសហរដ្ឋអាមេរិក នៅពេលដែលឪពុកម្តាយ គេរៀននៅទីនោះ។
កូនមួយតៅ ចៅមួយថាំង ទោះរវល់យ៉ាង ណា ក៏ខិតខំទៅកាត់សក់ និងចងដៃឱ្យចៅ ដែល ខ្ញុំបានបំពេញតួនាទីជាជីតារបស់ពួកគេបានល្អ រួចហើយ”។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មានកូនប្រុស ស្រី៥នាក់ (ប្រុស៣ ស្រី២) និងចៅប្រុសស្រី ចំនួន១៨នាក់ (ប្រុស១០ ស្រី៨នាក់) ក្នុងនេះ ចៅស្រីទី១៨ ដែលជាកូនទី៥របស់លោកហ៊ុន ម៉ានិត ទើបនឹងប្រសូតកាលពីយប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់ បានបង្ហាញអារម្មណ៍សប្បាយត្រេកអរនៅលើ ទំព័រហ្វេសប៊ុក កាលពីយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០១៦ ថា “មុននេះបន្តិច ចៅទី១៨ បាន សម្រាលមកហើយ ជាចៅស្រី។ ចៅ១៨នាក់ ប្រុស១០ ស្រី៨នាក់ ជាចំនួនច្រើនបង្គួរ តែខ្ញុំ យល់ថា មិនទាន់គ្រប់គ្រាន់នៅឡើយ ហោច– ណាស់ នៅខ្វះចៅប្រុស១នាក់ទៀត ដើម្បីបង្កើត ក្រុមបាល់ទាត់មួយក្រុម ដែលត្រូវមាន១១នាក់។ ចំណែកចៅស្រី៨នាក់ ពួកគេអាចបង្កើតក្រុមបាល់– ទះបានហើយ ព្រោះត្រូវការតែ៦នាក់ប៉ុណ្ណោះ។
គិតត្រឹមថ្ងៃ១២ កក្កដា ២០១៣ ពេល ដែលឪពុកខ្ញុំចែកឋាន គាត់មានកូន៦នាក់ ចៅ ជាង៣០នាក់ ចៅទួតជាង៦០នាក់ បើគិតជា កងទ័ព ស្មើ១កងអនុសេនាធំ។ ខ្ញុំពិតជាសុំចុះ– ចាញ់ឪពុកម្តាយខ្ញុំហើយ ព្រោះខ្ញុំមានកូននិង ចៅតិចជាងគាត់ ហើយច្បាស់ជាចៅទួតតិច ជាងគាត់ទៀតហើយ។ ស្វាគមន៍ចៅស្រីទី១៨ ដែលមានឈ្មោះ “ហ៊ុន ឌីមុនីរក្សា” ដែលអាច ជាកូនពៅ ឬចៅពៅ ប្រសិនបើគ្មានកូនណាមាន កូនបន្ថែម។ សន្សំបានមួយឡូកន្លះ ស្មើនឹងបួន ដំបកន្លះ។ ១បូក៨ ស្មើ៩ បើលេងបីសន្លឹក ស៊ី– សល់តែអុង៣ទេចៅ។ (សូមទោសញាតិញោម និយាយលេងទេ ព្រោះសប្បាយពេក)។ ជូនពរ កូនស្រីសុខភាពល្អ និងសូមប្រយ័ត្នបងប្រុស៤ នាក់ លួចចូលក្តិចប្អូន ពិសេសបញ្ញាវ័ន្ត និង សក្កដា ដែលមិនសូវចង់បានប្អូនស្រី”៕
ដារិទ្ធ