Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដេកអង្រឹងសាកថ្មទូរស័ព្ទ ឆក់ស្លាប់

ដេកអង្រឹងសាកថ្មទូរស័ព្ទ ឆក់ស្លាប់

កណ្តាល ៖ បុរសម្នាក់ បានយកឆ្នាំងសាកទូរស័ព្ទដែលដាច់រលាត់ ទៅសាកបញ្ចូលថ្ម ដោយសារ ឆ្នាំងសាក មានសភាពដាច់រលាត់ប៉ះទៅនឹងរបងដែក បណ្តាលឱ្យឆក់ស្លាប់ ខណៈកំពុងដេកនៅក្នុងអង្រឹង។ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង១៥នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចដីឡូត៍ចម្ការស្វាយ ស្ថិតនៅក្នុងភូមិត្រពាំងកក់  ឃុំទ្រា ស្រុកកណ្តាលស្ទឹង។ជនរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះកែវ សាត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិកើត ហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះបានយកឆ្នាំងសាកទូរស័ព្ទរបស់ខ្លួន មកសាកដើម្បីបញ្ចូលថ្ម តែដោយសារតែឆ្នាំងសាករបស់ជនរងគ្រោះមានសភាពដាច់រលាត់ ក៏បានប៉ះទៅនឹង របងដែក ហើយជនរងគ្រោះដេកក្នុងអង្រឹងដែលចងជាប់នឹងរបងដែកនោះ ហើយដៃម្ខាងប៉ះទៅនឹងរបងដែក បណ្តាលឱ្យឆក់ស្លាប់តែម្តង។

ក្រោយពីទទួលបានព័ត៌មានករណីមនុស្សត្រូវចរន្តអគ្គិសនីឆក់ស្លាប់ភ្លាម កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅ ដល់កន្លែងកើតហេតុជាបន្ទាន់ ដោយពិនិត្យឃើញថា សពដេកលើអង្រឹង និងមានសភាពរឹងមានស្នាម ដាច់ រលាត់នៅត្រង់ដៃផ្នែកខាងស្តាំ ពីស្មាដល់កែងដៃ ស្នាមដាច់រលាត់ស្មងជើងផ្នែកខាងឆ្វេង ប្រវែង១០សង់ទីម៉ែត្រ។ផ្អែកតាមការពិនិត្យរបស់គ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន ដោយសារខ្សែ ឆ្នាំងសាក បានដាច់ជ័រ ហើយប៉ះនឹងសរសរដែក។សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យគ្រួសារ យក ទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES