Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបំបែកសំបុកចោរញៀនថ្នាំ វ៉ៃខ្នោះ១១នាក់

បំបែកសំបុកចោរញៀនថ្នាំ វ៉ៃខ្នោះ១១នាក់

ភ្នំពេញ ៖ សង្ស័យប្រុសស្រី ១១នាក់ ពាក់ព័ន្ធករណីជួញដូរ ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ និង ករណីលួច ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំ ពេញ ចុះបង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី១៩ និង២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុច ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក និង ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យទាំង១១នាក់ ដែលត្រូវបានកម្លាំងជំនាញអាវុធហត្ថចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះកែវ ល័ក្ខ ភេទ ស្រី អាយុ២៩ឆ្នាំ។ ទី២-ឈ្មោះយឹម ស្រីនី ភេទស្រី អាយុ២០ឆ្នាំ។ ទី៣-ឈ្មោះនួន រ៉ាវី ភេទប្រុស អាយុ២៧ឆ្នាំ។ ទី៤-ឈ្មោះសុខ ដា ហៅម៉ាប់ ភេទប្រុស អាយុ៣៧ឆ្នាំ។ ទី៥-ឈ្មោះហៃ បញ្ញា ភេទប្រុស អាយុ៣៦ឆ្នាំ។ ទី៦-ឈ្មោះនាង និត ភេទប្រុស អាយុ៤៣ឆ្នាំ។ ទី៧-ឈ្មោះវ៉ែន ស្រីស្រស់ ភេទស្រី អាយុ២៩ឆ្នាំ។ ទី៨-ឈ្មោះនួន ស្រីនីត ភេទស្រី អាយុ២៦ឆ្នាំ។ ទី៩-ឈ្មោះឃីម ណារ៉ូ ភេទប្រុស អាយុ៣៨ឆ្នាំ។ ទី១០-ឈ្មោះចិន្តា រ៉ានុត ភេទប្រុស អាយុ២០ឆ្នាំ និងទី១១-ឈ្មោះធី រិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ។

ចំណែកវត្ថុតាងចាប់យក រួមមាន ម្សៅក្រាមសថ្លា សរុបចំនួន៨កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង ថង់សម្រាប់ ច្រកថ្នាំញៀន ១កញ្ចប់ ដបសម្រាប់សេពគ្រឿងញៀន១ សោសម្រាប់កាច់កម៉ូតូ ១ឈុត រួមនិងសម្ភារ មួយចំនួន ទៀត។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង១១នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទ ល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាម នីតិវិធី៕

RELATED ARTICLES