Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កូនប្រសាវ៉ៃឪក្មេក បែករឿងសម្លាប់មនុស្ស២នាក់

 កូនប្រសាវ៉ៃឪក្មេក បែករឿងសម្លាប់មនុស្ស២នាក់

តាកែវ ៖ បុរសជាកូនប្រសាចិត្តកំណាចម្នាក់ ក្រោយពីកើតមានទំនាស់ពាក្យសម្តីជាមួយនឹងឪពុកក្មេក ស្រាប់ តែស្ទុះទាញដំបងឈើជ្រុង សំពងឪពុករបស់ខ្លួន បណ្តាលឱ្យរងរបួស លុះក្រោយពីសមត្ថកិច្ចចាប់ខ្លួន ក៏ធ្លាយថា ជននេះគឺជាមុខសញ្ញាដែលតុលាការចេញដីកាបង្គាប់ឱ្យតាមចាប់ខ្លួន ពាក់ព័ន្ធករណីឃាតកម្មសម្លាប់មនុស្ស ២នាក់ នៅខេត្តបាត់ដំបង កាលពីជាង១០ឆ្នាំមុន។

ករណីហិង្សាក្នុងគ្រួសារ កូនប្រសាវាយឪពុកក្មេកនេះ បានកើតឡើង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅចំ ណុចឃុំខ្វាវ ស្រុកទ្រាំង។

ជនសង្ស័យដែលវាយឪពុកក្មេក និងជាមុខសញ្ញាធ្លាប់សម្លាប់មនុស្សដែលតុលាការកំពុងតាមចាប់ខ្លួន មាន ឈ្មោះណា វ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះណា វ៉ាន់ បានកើតមានទំនាស់ពាក្យសម្តីជា មួយនឹងឪពុកក្មេករបស់ខ្លួន បន្ទាប់មកស្រាប់តែខឹងសម្បា ដល់ថ្នាក់ទាញដំបងឈើជ្រុង វាយឪពុកក្មេក ចំភ្លៅ បណ្តាលឱ្យរងរបួសយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរនៅអធិការ ដ្ឋានគរបាលស្រុក។

លោកស្នងការរង បានបញ្ជាក់បន្ថែមថា ក្រោយពីសាកសួរ សមត្ថកិច្ចបានដឹងថា ជនសង្ស័យរូបនេះ មានដីកា បង្គាប់ឱ្យចាប់ខ្លួន របស់តុលាការខេត្តបាត់ដំបង ផងដែរ ពាក់ព័ន្ធនឹងករណីឃាតកម្ម សម្លាប់មនុស្សដល់ទៅ ២នាក់ កាលពីអំឡុងពេលប្រមាណជាង១០ឆ្នាំមុន។

យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តបាត់ដំបង លេខ២៥៦ ដ.ប.ឆ.ខ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៣ របស់លោក គឹម រ៉ាវី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់ថា ជននេះ ត្រូវ បាន ចោទប្រកាន់ពីបទឃាតកម្ម (សម្លាប់មនុស្ស២នាក់) ប្រព្រឹត្តនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ សម្រេចផ្តន្ទាទោសតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕

RELATED ARTICLES