Friday, March 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កូនដេញកាប់ម៉ែ កាប់ក្បាលប៉ូលិស៣កាំបិត

 កូនដេញកាប់ម៉ែ កាប់ក្បាលប៉ូលិស៣កាំបិត

ព្រៃវែង ៖ ក្មេងទំនើងឈាមរាវម្នាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូនៅក្នុងវត្តយ៉ាងអនាធិបតេយ្យ លុះសមត្ថ កិច្ចចុះអន្តរាគមន៍ ក៏រត់គេចទៅដល់ផ្ទះ ទាញកាំបិតដេញកាប់ម្តាយបង្កើតខ្លួនឯង ស្រាប់តែពេលសមត្ថ កិច្ច ចុះបង្ក្រាប បែរជាកាប់ទាំងសមត្ថកិច្ចម្នាក់ ចំនួន៣កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ទៀត ទីបំផុតត្រូវសមត្ថកិច្ច ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនានេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅចំណុចវាលស្រែខាងជើងវត្តព្រៃប្រង់ ភូមិព្រៃប្រង់ ឃុំស្ពឺ“ខ” ស្រុកបាភ្នំ។

ជនសង្ស័យដែលដេញកាប់ម្តាយបង្កើតខ្លួនឯង រួចកាប់សមត្ថកិច្ច បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួននោះ មានឈ្មោះស៊ាំ សំណាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រៃ ប្រង់ ឃុំស្ពឺ “ខ” ស្រុកបាភ្នំ។ ចំណែកជនរងគ្រោះ មានឈ្មោះអ៊ឹម សុផុន ភេទប្រុស អាយុ៥៣ឆ្នាំ ជាមន្ត្រីនគរ បាលប៉ុស្តិ៍រដ្ឋបាលស្ពឺ “ខ” មានតួនាទីជានាយរងប៉ុស្តិ៍ មានលំនៅបច្ចុប្បន្ន ភូមិព្រៃប្រង់ ឃុំស្ពឺ“ខ” ស្រុកបាភ្នំ រងរបួស ៣កាំបិត ចំក្បាលផ្នែកខាងមុខ ១កាំបិត ក្បាលផ្នែកខាងស្តាំ លើស្លឹកត្រចៀក ២កាំបិត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យបានជិះម៉ូតូបង្ហោះនៅក្នុងវត្ត បង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃ រាយការណ៍មកនគរបាល។ ពេលនគរបាលចុះទៅដល់ ជនសង្ស័យបានជិះមូតូគេចខ្លួនបាត់។ លុះដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ម្តាយជនសង្ស័យ បានប្តឹងមកសមត្ថកិច្ចថា ជនសង្ស័យជាកូនប្រុស បានដេញកាប់រូបគាត់ជាម្តាយ។

បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម លោកអ៊ឹម សុផុន នាយរងប៉ុស្តិ៍ស្ពឺ“ខ” បាននាំកម្លាំងនគរបាលប៉ុស្តិ៍ និងប្រជា ការពារ ចុះទៅអន្តរាគមន៍ ពេលនោះជនសង្ស័យបានទាញកាំបិតប៉័ងតោ ចេញពីផ្ទះ ស្ទុះរត់ទៅវាលស្រែខាង ជើងវត្ត ពេលនគរបាលចុះទៅសាកសួរ ស្រាប់តែជនសង្ស័យ បានស្ទុះមកកាប់លោកនាយរងប៉ុស្តិ៍ (ជនរងគ្រោះ) ត្រូវចំក្បាល ចំនួន៣កាំបិត បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកជនដៃដល់ ត្រូវបាន សមត្ថកិច្ចចាប់វាយខ្នាះ នាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។

ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ឱ្យដឹងនៅពី ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ថា “ក្មេងពាលបង្ហោះម៉ូតូក្នុងសាលាឆាន់ រួចរត់ដល់ផ្ទះដេញកាប់ ម្តាយបង្កើត ពេលនគរបាលចុះជួយ ដេញកាប់នគរបាលរបួសធ្ងន់ស្ទើរអស់ជីវិត។ បច្ចុប្បន្នក្មេងពាល ត្រូវបានដាក់ទ្រុង ត្រៀម បញ្ជូនទៅតុលាការ…”។

ជាមួយនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបង្ហាញពីការគាំទ្រចំពោះមន្ត្រីនគរបាលក្រោមឱវាទ ដែលលះបង់គ្រប់បែបយ៉ាង ដើម្បីបម្រើ ការពារប្រជាពលរដ្ឋ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព តាមមូលដ្ឋាន តែងប្រឈមនឹងហានិភ័យខ្ពស់ ដែលជនល្មើសបាន ប្រព្រឹត្តបំពានមកលើ ដោយមធ្យោបាយផ្សេងៗ។

លោកឧត្តមសេនីយ៍ទោ បានលើកឡើងថា “សូមបងៗប្អូនៗមើលផង នេះហើយជីវិតពិតនគរ បាលដែលស្រ លាញ់ការងារ ហានិភ័យណាស់ ប៉ុន្តែប្រឹងធ្វើ មិនចង់ឮពាក្យត្មះដៀលនោះទេ ជួនកាលអនុវត្តខុសតែបន្តិច ជាប់ទ្រុងខ្លួនឯង…”។

យ៉ាងណា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបង្ហាញពីជំហរយ៉ាងមុតមាំថា “ខ្ញុំជឿជាក់ថា នគរបាល ទូទាំងខេត្តព្រៃវែង នឹងបន្តប្រឹងប្រែងដណ្តើមយកក្តីស្រលាញ់ពីប្រជាជនឱ្យខាងតែបាន…”៕

RELATED ARTICLES