ភ្នំពេញ៖អ្នកនាងយុគ ចិន្ដា បានបង្ហាញភាពភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមTik Tok កាលពីពេលថ្មីៗនេះ ព្រោះតែនាងបានចាប់អោបថើបពិធីករជា វិបុល ស្វាមីមិត្តសម្លាញ់របស់នាងគឺគង់ សុជាតិ រហូតធ្វើឲ្យលោកវិបុល ស្រឡាំងកាំង។មិនត្រឹមតែគ្មានកូនចិត្តប្រចណ្ឌប្ដីនោះទេ តែអ្នកនាងសុជាតិ ថែមទាំងបានថតវីដូនោះបង្ហោះទៀត ខណៈដែលគូស្នេហ៍អ្នកនាងចិន្ដា ដែលគេស្គាល់ថាជាបុរសចំណាស់ម្នាក់ពូកែធ្វើជំនួញនោះមានចិត្តរឹងដូចថ្ម ពោលគឺគ្មានប្រតិកម្មឬអាកអន់ស្រពោនចិត្តនៅពេលដែលឃើញអ្នកនាងចិន្ដា ថើបគ្រញិចប្ដីមិត្តភក្ដិ ប្រុសក្មេងជា វិបុល ឡើយ។តាមរយៈសម្លេងវីដេអូនោះគេបានឭថាដោយសារតែអ្នកនាងចិន្ដា មិនបានជួបលោកវិបុល យូពេកព្រោះរវល់ការងាររៀងៗខ្លួនទើបធ្វើរឿងបែបនេះហើយសុជាតិ បានត្រឹមឈសើចប៉ុណ្ណោះ។


អ្នកនាងយុគ ចិន្ដា និងគង់ សុជាតិ ជាមិត្តសម្លាញ់និងរាប់អានគ្នាអស់រយៈពេលជាង២០ឆ្នាំមកហើយ ដែលអ្នកទាំងពីរត្រូវបានមហាជនទទួលស្គាល់ថាជាពិធីការិនីលេចធ្លោរប្រចាំប្រទេសតែម្ដង។គេចាំបានថាអំឡុងពេលដែលគង់ សុជាតិ ជួបទុក្ខធំកាលពីពាក់កណ្ដាលឆ្នាំ២០២០ ព្រោះតែស្វាមីក្មេងនាងលោកជា វិបុល ផ្ទុះរឿងស្នេហាកក្រើកពេញផ្ទៃប្រទេសជាមួយអ្នកនាងចាន់ កែវនិមល រហូតសុជាតិ ត្រូវដឹកចូលពេទ្យទាំងយប់អាទ្រាធនោះ គឺមានតែអ្នកនាងចិន្ដា ទេទៅសួរសុខទុក្ខដោយផ្ទាល់និងផ្ដល់កំលាំងចិត្តដល់នាងហើយពិធីការិនីCTN រូបនេះថែមទាំងនិយាយទៅសុជាតិ ថា”កុំបារម្ភច្រើនពេក របស់យើងនៅតែជារបស់យើងទេ!”។ឥឡូវនៅពេលដែលសុជាតិ កំពុងតែធ្វើឲ្យស្នេហានាងវិលមករកភាពប្រកតីវិញនោះ អ្នកនាងចិន្ដា ឯណ្ណោះក៍កំពុងតែស្វែងយល់ចិត្តគ្នាជាមួយបុរសម្នាក់ជាអ្នករកស៊ីធំហើយចំណងស្នេហានេះអាចឈានទៅដឹកដៃគ្នារៀបអាពាហ៍ ពិពាហ៍ នាពេលឆាប់ៗនេះទៀតផង។ដោយឡែកទាក់ទងរឿងអ្នកនាងចិន្ដា អោបថើបលោកវិបុល ហើយគូស្នេហ៍គ្មានចិត្តប្រចណ្ឌប៉ុនក្រចកដៃនេះគេជឿរថាមកពីអនាគតស្វាមីអ្នកនាងចិន្ដា បានយល់ច្បាស់ពីទំនាក់ទំនងរវាងអ្នកនាងចិន្ដា និងលោកវិបុល ថាក្នុងនាមជាសិស្សច្បង និងសិស្សប្អូនប៉ុណ្ណោះ ហើយការនឹករលឹកគ្នាដោយអោបថើបគ្មានអ្វីចម្លែកទើបលោកមិនបានឆេះដុំពេលឃើញម្ចាស់ស្នេហ៍ធ្វើបែបនេះនៅចំពោះមុខលោកឡើយ។

គូរបញ្ជាក់ថាថ្វីត្បិតតែអ្នកនាងយុគ ចិន្ដា និងគង់ សុជាតិ រក្សារតំណែងជាពិធីការិនីដែលល្បីល្បាញច្រើនឆ្នាំដូចគ្នាក្ដី ប៉ុន្ដែជីវិតស្នេហាតារាទាំងពីរមិនដូចគ្នាឡើយ ។អ្នកនាងចិន្ដា មិនធ្លាប់រៀបការប្ដីទេ តែពេលនេះនាងមានកូនពេញក្រមុំស្ដូកទៅហើយ ខណៈដែលអ្នកនាងសុជាតិ បានការប្ដីដល់ទៅ២ដងមានកូនសរុប៣នាក់(ស្រី២)ហើយពេលនេះកំពុងរៀបផែនការណ៍យកកូនភ្លោះប្រុសតាមសំណូមពរស្វាមីក្មេង។ចំណែកចំណុចប្រហាក់ប្រហែលគ្នារវាងអ្នកនាងចិន្ដា និងសុជាតិ វិញគឺអ្នកទាំងពីរល្បីត្រដមត្រសងគ្នាហើយមានទ្រព្យស្ដុកច្រើនដូចគ្នាដែរ។

អ្នកនាងយុគ ចិន្ដា បានប្រេះឆាស្នេហ៍ជាបន្ដបន្ទាប់ទើបនាំឲ្យបេះដូងនាងសែនឯកា តែរយៈពេលចុងក្រោយនេះនាងបានរកបានស្នេហ៍ថ្មី បើទោះជាមានតារាមាត់ចាបមាត់ព្រាបខ្លះខ្សិបខ្សៀវគ្នាថាអ្នកនាងចិន្ដា និងគូស្នេហ៍មិនសូវសមគ្នាក្ដី ប៉ុន្ដែនាងមិនក្វល់នោះទេ ហើយផ្ទុយទៅវិញកាន់តែបង្ហាញភាពច្បាស់លាស់ជាមួយម្ចាស់ចិត្តថ្មី បើទោះជាបានខកខានមង្គលការ២ឆ្នាំជាប់គ្នា គឺឆ្នាំ២០២២ ដោយលើកហេតុផលថាកូវីដមិនស្ងាត់ទើបលុបរឿងរៀបការនៅថ្ងៃទី២៣ ខែមីនា ខណៈដែលគម្រោងរៀបការចុងក្រោយនៅខែមីនា ឆ្នាំ២០២៣ ត្រូវបានឆាចោលជាថ្មីព្រោះតែអ្នកនាងចិន្ដា ជាប់កាន់ទុក្ខម្ដាយរបស់នាងលោកស្រីខឹម ផល្លី បានទទួលមរណៈភាពកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។ទោះជាយ៉ាងណាអ្នកនាងចិន្ដា និងគូស្នេហ៍បង្ហាញភាពច្បាស់លាស់ជាមួយគ្នាហើយព្រោះតាមព័តមានថាអ្នកទាំងពីររស់នៅយ៉ាងសុខសាន្ដលើវីឡារធំស្កឹមស្កៃនៅបុរីអង្គរភ្នំពេញ(គម្រោងទី២) នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មហាជនលើកឡើងថាប្រសិនបើអ្នកនាងយុគ ចិន្ដា ព្រមដឹកដៃគូស្នេហ៍ចូលរោងការនៅឆ្នាំ២០២៤ ដូចជំនួយការនាងអះអាងមែន នោះលែងមានអ្នកដៀមដាមឲ្យនាងថាជាតារាដែលជោគជ័យតែការងារសិល្បៈ និងជំនួញ តែបរាជ័យរឿងស្នេហានោះទៀតជាមិនខាន៕

