ខេត្តពោធិ៍សាត់ ៖ បុរសស្រវឹងស្រាម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់យ៉ាងអាណោច- អាធ័ម នៅក្នុងថ្លុកទឹកក្បែរចិញ្ចើមផ្លូវ និងត្រូវ បានសង្ស័យថា ជនរងគ្រោះផឹកស្រាស្រវឹង ដើរ ដួលចូលថ្លុកទឹក ក្រោកមិនរួច ក៏ឈ្លក់ទឹកស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា រសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ នៅចំណុច ផ្លូវទៅវត្តអូរសោម ស្ថិតក្នុងភូមិអូរសោម ឃុំ អូរសោម ស្រុកវាលវែង។
បុរសរងគ្រោះដែលដេកស្លាប់ក្នុងថ្លុកទឹក នោះ មានឈ្មោះរុន សល់ អាយុ៣៧ឆ្នាំ ជាមនុស្ស ញៀនស្រាស្នាក់នៅក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិតាង៉ែត ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋដែល បានធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ បាន ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងថ្លុក ទឹកទំហំប្រមាណ២ម៉ែត្រ៤ជ្រុង ជម្រៅត្រឹមជង្គង់ នៅក្បែរចិញ្ចើមផ្លូវលំក្នុងភូមិ ទើបធ្វើឱ្យកើត មានការភ្ញាក់ផ្អើលឡើង រត់ទៅប្រាប់ក្រុមគ្រួសារ ជនរងគ្រោះ និងរាយការណ៍សុំអន្តរាគមន៍ពី សមត្ថកិច្ច។
ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចបានចុះដល់ទីតាំងកើត- ហេតុ និងបានពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយ- សារលង់ទឹកប្រាកដមែន ពោលគឺមិនជាប់ពាក់ ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះ ក្រោយពីផឹកស្រាស្រវឹងជោក បានដើរ រអិលជើងធ្លាក់ចូលទឹកថ្លុកដែលមានជម្រៅត្រឹម ជង្គង់ ប៉ុន្តែដោយក្រោកមិនរួច ទើបបណ្តាល ឱ្យឈ្លក់ស្លាប់បែបនេះតែម្តង។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕