Wednesday, November 20, 2024
Homeព័ត៌មានជាតិចោរ​៣​នាក់ គាស់​ផ្ទះ​លួច​ម៉ូតូ​បាន ទៅ​ដេក​ផ្ទះ​សំណាក់​ជាប់​ខ្នោះ

ចោរ​៣​នាក់ គាស់​ផ្ទះ​លួច​ម៉ូតូ​បាន ទៅ​ដេក​ផ្ទះ​សំណាក់​ជាប់​ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋលួចម៉ូតូបានមួយ គ្រឿង រួចក៏ជិះម៉ូតូទៅសម្ងំដេកផ្ទះសំណាក់ ជាមួយនឹងដៃគូម្នាក់ទៀត ដែលកំពុងរង់ចាំក្នុង បន្ទប់ផ្ទះសំណាក់ ទីបំផុតសមត្ថកិច្ចក៏ចាប់ក្របួច ជាប់ទាំង៣នាក់ នាំយកមកចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ យីហោចន្ទន៍ក្រស្នា តាមបណ្តោយផ្លូវលេខ៣៧១ ក្រុម៥ ស្ថិតក្នុងភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួនបាន រួមមាន ទី១-ឈ្មោះស្មាន់ ចាន់ដារារិទ្ធិ អាយុ៣១ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅបន្ទប់ជួលភូមិខ្វា សង្កាត់ដង្កោ ខណ្ឌ ដង្កោ និងទី២-ឈ្មោះម៉ី សូររាជ អាយុ២៣ឆ្នាំ មុខរបរតារាចម្រៀងតាមរោងការ ស្នាក់នៅ បន្ទប់ជួលជាមួយគ្នា ជាអ្នករកម៉ូយលក់ម៉ូតូ ពេលដែលលួចបាន និងទី៣-ឈ្មោះចាន់ ពិសិដ្ឋ អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ បន្ទប់ជួលជាមួយគ្នា មានស្រុកកំណើតនៅស្រុក កំពង់ត្រាច ខេត្តកំពត ជាអ្នកផ្តល់លុយឱ្យជន- សង្ស័យទាំង២នាក់ ដេកផ្ទះសំណាក់រង់ចាំលក់ ម៉ូតូបាន នឹងបានចំណែក ចំនួន៥០ដុល្លារ។

ដោយឡែក ជនរងគ្រោះជាម្ចាស់ម៉ូតូនោះ មានឈ្មោះអ៊ឹម វណ្ណា អាយុ៣៣ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកម៉ូតូ ដែលជនសង្ស័យគាស់បន្ទប់ជួលលួចបាត់នោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-7322។

តាមសម្តីជនរងគ្រោះជាម្ចាស់ម៉ូតូ បាន ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ គាត់បានចូល ដេកដូចសព្វមួយដង។ ស្រាប់តែវេលាម៉ាង៥ ទៀបភ្លឺ ថ្ងៃទី០៥ ខែមករា ពេលគាត់ភ្ញាក់ពី ដំណេក ស្រាប់តែបាត់ម៉ូតូ និងឃើញមានស្នាម គាស់បន្ទប់ ទើបភ្ញាក់ផ្អើលថាមានចោរគាស់បន្ទប់ លួចម៉ូតូបាត់១គ្រឿង។ ភ្លាមនោះ គាត់បានរត់ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដង្កោ ដើម្បីឱ្យជួយអន្តរាគមន៍ស្រាវជ្រាវតាមរកម៉ូតូ របស់ខ្លួនត្រឡប់មកវិញ។

ប្រភពដដែលបន្តថា លុះដល់វេលាម៉ោង ១១ព្រឹកថ្ងៃដដែល មានបងប្អូនរបស់គាត់ម្នាក់ បានប្រទះឃើញសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ២នាក់ នៅក្នុងផ្ទះសំណាក់ ចន្ទន៍ក្រស្នា និងឃើញ ម៉ូតូ១គ្រឿង មានភិនភាគដូចម៉ូតូរបស់គាត់ គ្រាន់តែមិនឃើញមានស្លាកលេខ ក៏ប្រញាប់ ផ្តល់ដំណឹងឱ្យគាត់បានដឹង ទើបគាត់បានទៅ ពិនិត្យជាក់ស្តែង ទើបដឹងថា ជាម៉ូតូរបស់គាត់ ដែលត្រូវចោរគាស់បន្ទប់លួច កាលពីវេលា ទៀបភ្លឺប្រាកដមែន។

លោកម៉េង វិមានតារា អធិការរងនគរ- បាលខណ្ឌមានជ័យ បានឱ្យដឹងថា នៅមុនពេល ឃាត់ខ្លួនជនសង្ស័យ កម្លាំងព្រហ្មទណ្ឌខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ចេញល្បាតតាម ផ្លូវលេខ៣៧១ ក៏ប្រទះឃើញបុរស២នាក់ ជិះ ម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ គ្មាន ពាក់ស្លាកលេខ ដោយល្បឿនយ៉ាងលឿនខុស ប្រក្រតីគួរឱ្យសង្ស័យ ក៏ជិះតាមរហូតដល់ផ្ទះ សំណាក់ខាងលើ ក៏ធ្វើការឃាត់សាកសួរ ទើប បែកធ្លាយរឿងរ៉ាវថា ពួកគេទាំង២នាក់ ទើប នឹងគាស់បន្ទប់លួចបានម៉ូតូមួយគ្រឿង ជិះមក សំងំដេកផ្ទះសំណាក់ជាមួយបក្ខពួកម្នាក់ទៀត ដែលកំពុងដេកចាំនៅលើផ្ទះសំណាក់រួចជាស្រេច ទើបសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យ ទាំង៣នាក់ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ស្មាន់ ចាន់ដារារិទ្ធិ បានសារភាពថា រូបគេពិត ជាបានធ្វើសកម្មភាពគាស់បន្ទប់លួចម៉ូតូគេប្រាកដ មែន ដោយបក្ខពួករបស់ខ្លួនម្នាក់ឈ្មោះម៉ី សូររាជ ជាអ្នកដើររកម៉ូយសម្រាប់លក់ម៉ូតូ ដែលលួច បាន។ រីឯបក្ខពួកម្នាក់ទៀត ឈ្មោះចាន់ ពិសិដ្ឋ ជាអ្នកចេញលុយឱ្យដេកផ្ទះសំណាក់ ដើម្បីធ្វើ សកម្មភាព ជាថ្នូរនឹងការចែកចំណែកចំនួន៥០ ដុល្លារ ក្រោយពីលក់ម៉ូតូបានសម្រេច។

ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ច ខណ្ឌមានជ័យ ប្រគល់ឱ្យសមត្ថកិច្ចខណ្ឌដង្កោ ជាម្ចាស់ករណីទទួលយកទៅចាត់ការបន្ត តាម នីតិវិធី៕គួន ចំរើន

RELATED ARTICLES