Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយុវជនខូចចិត្ត ទាញកាំបិតអារកខ្លួនឯង

យុវជនខូចចិត្ត ទាញកាំបិតអារកខ្លួនឯង

ភ្នំពេញ ៖ យុវជនម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ស្រាប់តែបានទាញកាំបិតប៉័ងតោ មកអារកខ្លួនឯង បណ្តាលឱ្យដាច់រយះ ហូរឈាមស្រោចខ្លួន និងបានបាត់បង់ជីវិត ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង២៦នាទីព្រលប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ។

យុវជនដែលយកកាំបិតអារកសម្លាប់ខ្លួននោះ មានឈ្មោះអុក អែម ភេទប្រុស អាយុប្រហែល២២ឆ្នាំ ជាជន ជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៦និង២៦នាទីព្រលប់ ថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២៣ គេឃើញជនរងគ្រោះ ឈ្មោះអុក អែម មិនដឹងជាមានរឿងអ្វី ស្រាប់តែនៅសុខៗ បានយក កាំបិតប៉័ងតោ មកធ្វើសកម្មភាពអារកខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ ហូរឈាមស្រោចពេញខ្លួន នៅត្រង់ចំ ណុចយឿត្រីថ្មី ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ធ្វើឱ្យផ្អើលឆោឡោដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលព័ត៌មានខាងលើភ្លាម កម្លាំងជំនាញ និងប្រជាការពារ បានចុះដល់កន្លែងកើត ហេតុ ឃើញជនរងគ្រោះឈ្មោះអុក អែម ពិតជាបានយកកាំបិតប៉័ងតោ អារកខ្លួនឯង ហូរឈាមស្រោចខ្លួនប្រា កដមែន ទើបប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ តែអកុសល ដោយសារស្ថានភាពរបួស ធ្ងន់ខ្លាំងពេក ទើបជនរងគ្រោះបានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យតែម្តង។សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើ កំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES