Thursday, April 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីខ្មោចចូល ខឹងប្រពន្ធ ចាក់សាំងដុត គំរាមកាប់ប៉ូលិស

ប្តីខ្មោចចូល ខឹងប្រពន្ធ ចាក់សាំងដុត គំរាមកាប់ប៉ូលិស

ភ្នំពេញ ៖ បុរសម្នាក់ ត្រឡប់ពីផឹកស៊ីស្រវឹងជោក បានរករឿងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រួចបញ្ចេញសកម្ម ភាពដូចខ្មោចចូល វាយកម្ទេចសម្ភារៈក្នុងផ្ទះ និងចាក់សាំងដុតម៉ូតូចោលទៀត បង្កឱ្យមានការភ្ញាក់ផ្អើលដល់ អ្នកភូមិ ជួយពន្លត់ទាន់ពេល លុះសមត្ថកិច្ចចុះមកអន្តរាគមន៍ ស្រាប់តែបុរសនោះ បានរត់ចូលផ្ទះ ចាក់សោពីខាង ក្នុង រួចកាន់កាំបិតគំរាម មិនឱ្យសមត្ថកិច្ចចាប់ខ្លួននោះឡើយ ធ្វើឱ្យសមត្ថកិច្ចប្រើពេលវេលាប្រមាណជាង២ម៉ោង ទើបអាចចាប់ខ្លួនបុរសរូបនោះបាន នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៣ នៅត្រង់ចំណុចក្បែរផ្សារដើមអម្ពិល ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ពួកគាត់បានរៀបការរស់នៅជាមួយគ្នាអស់រយៈ ពេលជាយូរ ណាស់មកហើយ រហូតដល់សព្វថ្ងៃនេះ គឺមានកូនចំនួន៣នាក់ នៅក្នុងបន្ទុក ហើយកន្លងមក ប្តីរបស់គាត់គឺជា មនុស្សស្លូតបូតណាស់ មិនដែលធ្លាប់ប្រើប្រាស់អំពើហិង្សាមកលើរូបគាត់ ឬវាយកម្ទេចសម្ភារៈ ក្នុងផ្ទះ បែប នេះទេ។

ស្ត្រីជាប្រពន្ធ បន្តថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ប្តីរបស់គាត់បានទៅផឹកស៊ីជា មួយអ្នកជិតខាង  លុះដល់វេលាកើតហេតុ ប្តីរបស់គាត់បានត្រឡប់មកដល់ផ្ទះវិញ ក្នុងសភាពស្រវឹងជោក ហើយ ពួកគាត់ទាំងពីរនាក់ក៏ទាស់សម្តីគ្នា រហូតឈ្លោះ ប្រកែកគ្នាយ៉ាងតឹងសរសៃកតែម្តង។ បន្ទាប់មក ប្តីរបស់គាត់ ប្រៀបបាននឹងមនុស្សកំរោលចូល បានវាយកម្ទេចសម្ភារៈនៅក្នុងផ្ទះ និងបានយកសាំងមកចាក់ដុត ម៉ូតូអាសង់ កូរ៉េ ១គ្រឿង ដែលចតនៅខាងក្នុងផ្ទះទៀត បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋក្បែរខាង នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ទាន់ពេលវេលា។ ក្រោយមកប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកអន្តរាគមន៍ភ្លាមៗ។

ស្ត្រីជាប្រពន្ធ បន្តទៀតថា ខណៈពេលសមត្ថកិច្ចចុះមកដល់ ប្តីរបស់គាត់មិនព្រមស្តាប់សមត្ថកិច្ចទេ ថែមទាំង ស្ទុះទៅទាញកាំបិតមកកាន់ គំរាមសមត្ថកិច្ចថែមទៀតផង ធ្វើសមត្ថកិច្ចមិនហ៊ានចូលទេ។ បន្ទាប់មករូបគាត់ បាននាំកូនៗទាំងអស់ រត់ចេញទៅខាងក្រៅផ្ទះ ហើយប្តី របស់គាត់ក៏បានចូលទៅសង្ងំនៅក្នុងផ្ទះ ដោយចាក់ សោពីខាងក្នុងថែមទៀតផង។

តាមប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិ បានឱ្យដឹងថា កន្លងមក បុរសខាងលើនេះ ស្លូតបូតស្គាល់ចាស់ទុំក្នុងភូមិ និងមិនដែលធ្លាប់ប្រព្រឹត្តអំពើបែបនេះពីមុខមកទេ ប៉ុន្តែនៅថ្ងៃកើតហេតុ មិនដឹងថាតើបុរសរូបនោះមានបញ្ហាអ្វី ឬត្រូវខ្មោចចូលនោះទេ បានជាប្រព្រឹត្តិអំពើបែបនេះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននិយាយលួងលោមឱ្យបុរសខាងលើ អស់រយៈពេលជាង២ម៉ោង ឱ្យបើកទ្វារ ចេញមកខាងក្រៅ ប៉ុន្តែបុរសនោះ មិនព្រមបើកឡើយ ទើបសមត្ថកិច្ចសម្រេចទម្លុះទ្វារចូល ហើយបុរសរូបនោះ ក៏ព្រមប្រគល់ខ្លួនឱ្យសមត្ថកិច្ច នាំយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងចាត់ ការទៅតាមនីតិវិធី៕

RELATED ARTICLES