ភ្នំពេញ៖តារាសម្ដែងឌី សូនីតា បានប្រតិកម្មខឹងខ្លាំងទៅលើអ្នកវែកញែករឿងជីវិតឯកជនរបស់នាងជាពិសេសទាក់ទងដល់ការសន្និដ្ឋានថាលោកអាឡិច ហ្សូរ៉ា ដែលកន្លងមកត្រូវបានទាំងនាងនិងលោកហ្សូរ៉ា អះអាងថាគូស្នេហ៍និងគ្នានោះពេលនេះមានអ្នកដឹងរឿងច្បាស់ចេញមុខអទម្លាយការពិតថាពួកគេទាំងពីរមិនមែនជាប្ដីប្រពន្ធគ្នានោះទេ ទើបធ្វើឲ្យសូនីតា ក្ដៅចិត្ត ប៉ុន្ដែនាងក៍ព្រមសារភាពនៅពេលនេះដែរថាលោកហ្សូរ៉ា មិនមែនជាប្ដីនិងឪពុករបស់កូននាងឡើយ។ការចេញមុខទាំងសៅហ្មងចិត្ត និងព្រមទទួលស្គាល់ការពិតរបស់ឌី សូនីតា បែបនេះកើតមានឡើងក្រោយពេលដែលអ្នកនាងប្រាសាទ ដាវីន បានទម្លាយថាលោកអាឡិច ហ្សូរ៉ា មិនមែនជាប្ដីឬឪពុករបស់កូនស្រីសូនីតា នោះទេ ទើបធ្វើឲ្យនីតា មួម៉ៅ ខ្លាំង ហើយថាកូនស្រីនាងគ្មានឪពុកតាំងពីសម្រាលម្លេះ។

ឌី សូនីតា វាយបកទៅប្រាសាទ ដាវីន ជាមួយសារដ៍វែងអន្លាយថា”ថ្ងៃនេះទូរស័ព្ទខ្ញុំជិតផ្ទុះដោយសារមានសារជាច្រើនផ្ញើរមក មើលហើយក៏ស្លុតចិត្ត ជាពិសេសឭម្តាយទាំងសងខាងរបស់ពួកខ្ញុំឆាតមកខ្ញុំមានអារម្មណ៍ថាខុសធ្ងន់ទៀតហើយដែលធ្វើអោយពួកគាត់ពិបាកចិត្តដោយសារទង្វើរបស់ពួកខ្ញុំ។ មានមនុស្សជាច្រើនដែលចង់ដឹងរឿងរបស់ពួកខ្ញុំ ហើយពួកខ្ញុំមិនទម្លាប់យករឿងដែលអវិជ្ជមានបង្ហាញនៅលើបណ្តាញសង្គមទេ។ ពួកខ្ញុំខំស្ងាត់កន្លងមកក៏ដោយសារតែគិតថារឿងរបស់ពួកខ្ញុំ អ្នកណាខុសរឺត្រូវក៏ជារឿងរបស់ពួកខ្ញុំ ជីវិតរបស់ពួកខ្ញុំ ការពិតបែបណាទោះបីបង្ហាញរឺមិនបង្ហាញអោយគេដឹងក៏នៅតែជារឿងរបស់ពួកខ្ញុំ ពួកខ្ញុំអ្នកជួប ពួកខ្ញុំអ្នកដោះស្រាយ។ ចម្លែកអីតែបងស្រីនោះយករឿងរបស់ពួកខ្ញុំមកវែកញែករកហេតុផល ។ បងស្រីខ្ញុំនិយាយត្រង់ ខ្ញុំមិនដែលមានរឿងជាមួយបងសូម្បីតែម្តង ទោះបីជាកន្លងមកបងបានធ្វើអ្វីខ្លះនិងនិយាយអ្វីខ្លះដាក់ខ្ញុំក៏ខ្ញុំនៅតែមិនមាត់។ ហើយបងដឹងថាខ្ញុំដឹងរឿងមកពីណាទេ គឺបងប្រុសជាអ្នកប្រាប់ខ្ញុំ ហើយអោយខ្ញុំស្ងាត់ រហូតមកដល់ពេលនេះ។ ពេលដែលពួកខ្ញុំបញ្ចប់ទំនាក់ទំនងជាង១ឆ្នាំមកហើយ បងក៏វ៉ៃប្រហាខ្ញុំចំមុខតែម្តង។ បងស្រី និយាយមកហាក់ដឹងច្បាស់ថាជីវិតពួកខ្ញុំពីរនាក់បានជួបរឿងអីខ្លះចឹង នៅមកភ្ជាប់ប្រធានបទកូនស្រីខ្ញុំចូលទៀត។ ខ្ញុំបញ្ជាក់ប្រាប់បងដោយបើកចំហដែរចុះថា ទោះកូនខ្ញុំឪពុកជាអ្នកណាក៏ជារឿងរបស់ពួកខ្ញុំ សំខាន់ពួកខ្ញុំទទួលនឹងប្រឈមមុខទៅថ្ងៃមុខជាមួយគ្នាបែបណា? ពួកខ្ញុំបានដើរតួរនាទីធ្វើឪពុកម្តាយគេបានដោយល្អកម្រិតណា? ដោយមានទំនួលខុសត្រូវបែបណា? បន្ទាប់ពីការដែលខ្វែងគំនិតគ្នា មានរឿងជាច្រើនដែលកើតឡើងក្នុងជីវិតពួកខ្ញុំ ពួកខ្ញុំក៏សម្រេចចិត្តបញ្ចប់ដោយស្ងប់ស្ងាត់ ដោយអភ័យ ដោយសតិវិធី ដោយអស់ចិត្ត ហើយមិនព្យាយាមលាតត្រដាងទេ ព្រោះគិតដល់កូន។ ហេតុអីពេលនេះបងទើបមកបើកកកាយវែកញែក? ខ្ញុំគិតថាបងជាម្តាយគេមួយរូប បងគូរតែយល់ក្នុងនាមជាម្តាយ តែមើលទៅបងហាក់ដូចជាចង់បានអ្វីម្យាងទាំងដែលមិនមែនរឿងរបស់បង។ បងនិយាយមកហាក់ទាមទាយុត្តធម៌អោយបងហ្សូរ៉ា ទាំងដែលបងមិនបានដឹងហេតុផលពួកយើងទាំងពីរអោយច្បាស់នៅឡើយ។ បងគិតតែប៉ុននេះចុះ ជីវិតមួយនេះវាមិនស្រស់បំព្រងដូចអ្វីដែលយើងគិតនិងប៉ងទេ គ្មានអ្នកណាម្នាក់ចង់មានរឿងអោយឈឺក្បាលទេ ពួកខ្ញុំក៏មិនទម្លាប់ចង់ល្បីដោយរឿងមិនល្អដែរ។ ពួកខ្ញុំបានមកដល់ដំណាក់កាលនេះមិនមែនតិចដងទេដែលពួកយើងព្យាយាមផ្សះផ្សាគ្នារកចំណុចកណ្តាលដើម្បីបន្ត ប៉ុន្តែជីវិតពួកខ្ញុំក៏វាមិនដូចអ្វីដែលមហាជនក៏ដូចជាបងស្រីគិត រឿងពួកខ្ញុំវានៅតែជារឿងពួកខ្ញុំដដែល ទោះបីបងគិតថាដឹងច្បាស់ក៏នៅតែមិនច្បាស់។ មនុស្សពីរនាក់បើសុទ្ធតែជាអ្នកត្រូវ ក៏មិនបែកបាក់គ្នាដែរ វាមានហេតុនិងផល ហើយហេតុផលអស់ទាំងនោះគឺនៅតែជារឿងផ្ទៃក្នុងរបស់ពួកខ្ញុំ សំខាន់ថាតើយើងរើសផ្លូវមួយណាដែលជាជម្រើសល្អសម្រាប់រវាងគ្នានិងគ្នា។ មកដល់ពេលនេះខ្ញុំមិនដែលនិយាយថាអ្នកណាត្រូវអ្នកណាខុស ដឹងតែម្យ៉ាងគឺបញ្ចប់ទំនាក់ទំនងរួចហើយ។ បងហ្សូរ៉ា ជាមនុស្សតែម្នាក់ដែលមិនទម្លាប់និយាយរឿងអវិជ្ជមានរបស់ខ្លួនទៅកាន់ក្រុមគ្រួសារទេ ព្រោះគាត់ស្រលាញ់ម្តាយគាត់ណាស់ ហើយដោយសារតែបែបនេះទើបពួកខ្ញុំក៏មិនចង់បង្ហាញពីរឿងអវិជ្ជមានមួយចំនួនទៅកាន់ពួកគាត់ដែរ រឿងរបស់ពួកខ្ញុំមួយចំនួន សូម្បីតែអ្នកម្តាយពួកយើងក៏មិនដឹងផង។ ពួកគាត់ចាស់ៗហើយ មិនគូរមកពិបាកចិត្តខ្លាំងដោយសារពួកខ្ញុំ តែទីបញ្ចប់បងស្រីក៏លើកយករឿងហ្នឹងមកវែកញែកអោយគ្រួសារខ្ញុំទាំងពីរពិបាកចិត្តរហូតដល់ប៉ះពាល់អារម្មណ៍ពួកគាត់។ បងស្រីមិនខ្លាចបាបកម្មដោយមិនដឹងខ្លួនដោយសារតែទង្វើដែលឈឺឆ្អាលរឿងរបស់អ្នកដទៃហួសហេតុចឹងទេ?ខ្ញុំពិតជាសោកស្តាយនៅកំហុសរបស់ខ្ញុំដែលធ្វើជាម្តាយគេមិនបានល្អហើយអោយគេលើកយកកូនមកធ្វើជាប្រធានបទបែបពេបជ្រាយគាត់ទាំងដែលគាត់មិនទាន់ដឹងអី ឈឺណាស់ឈឺពិតមែន។ ជាចុងក្រោយខ្ញុំសូមផ្តាំទៅបងស្រីវិញថា ទោះបីជាកូនស្រីខ្ញុំ ជាកូនឬមិនមែនកូនរបស់បងហ្សូរ៉ា ក៏គាត់នៅតែជាកូនរបស់ខ្ញុំមិនមែនជាកូនស្រីរបស់ប្តីបងទៅបានហើយ ហើយរឿងបងបំភ្លើសការពិតដែលថាឪពុកកូនខ្ញុំជាអ្នកណានិយាយដូចការពិតនោះ បងចាំត្រៀមខ្លួនផង។ បញ្ជាក់: ចាប់ពីពេលនេះម៉ោងនេះ កូនខ្ញុំជាកូនរបស់ឌី សូនីតា តែម្នាក់ មិនមានឪពុកទេ បងហ្សូរ៉ាក៏មិនត្រូវជាអ្វីនិងកូនខ្ញុំហើយនិងខ្ញុំដែរ។ កូនខ្ញុំគ្មានឪពុកតាំងពីដើម សូមបញ្ចប់ប្រធានបទម៉ែកូនខ្ញុំទៅ កុំធ្វើអោយពួកខ្ញុំក្លាយទៅជាជនជាប់ចោទទៅវិញ ខ្ញុំឈឺកន្លងមកគ្រប់គ្រាន់ពេកហើយបញ្ចប់ទៅ”។


ក្រោយមានការលើកឡើងនិងបញ្ជាក់បែបនេះពីឌី សូនីតា ថានាងលោកលោកហ្សូរ៉ា បានបែកគ្នាជាង១ឆ្នាំទៅហើយនោះ មានFan ខ្លះមានសុំឲ្យនាងបង្ហាញមុខស្វាមីនិងឪពុកកូនស្រីរបស់នាងពិតនាងទៅដើម្បីកុំឲ្យមហាជនសង្ស័យទៀត។ដោយឡែកអ្នកខ្លះទៀតបានលើកឡើងថាពួកគេចាញ់បោកសូនីតា និងហ្សូរ៉ា អស់ជាង២ឆ្នាំ ហើយបើកុំតែបានប្រាសាទ ដាវីន ចេញមកទម្លាយរឿងពិតម្លេះសូនីតា និងបន្ដលាក់បាំងរឿងនេះតទៅទៀតជាមិនខាន។ប៉ុន្ដែទោះជាមានអ្នកគាំទ្រចង់ឲ្យសូនីតា ក្លាហានហ៊ានបង្ហាញមុខប្ដីពិតយ៉ាងណាក៍គិតរហូតមកដល់រសៀលថ្ងៃទី២៨ មេសា នាងនៅមិនទាន់ធ្វើតាមសំណូមពរFan ឡើយខណៈដែលអ្នកខ្លះសង្ស័យថាកូនស្រីនាងមានឪពុកជាជនជាតិបរទេស ព្រោះថាត្រេមុខដូចកូនកាត់។តែសូនីតា សង្កត់ថាកូនស្រីនាងមិនមែនជាកូនរបស់ប្ដីរបស់ប្រាសាទ ដាវីន ឡើយ។


គូររលឹកថាឌី សូនីតា បានផ្អាកពីសិល្បៈមួយរយៈកាលពីពាក់កណ្ដាលឆ្នាំ០២០ ហើយអ្វីដែលគូរឲ្យភ្ញាក់ផ្អើលនោះនាងធ្លាប់ធ្វើខួបកំណើតនៅសណ្ឋាគារសុខាភ្នំពេញ ដោយចំណាយអស់ថវិការស្ទើតែប៉ុនមង្គលការមួយទៅហើយ។នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ សូនីតា បានសម្រាលកូនស្រីដោយដាក់ឈ្មោះថា Xota Meyhanna ហៅSmile ហើយពេលនោះលោកហ្សូរ៉ា បានដើរតួនាទីដូចជាឪពុករបស់ក្មេងស្រីនោះ។ប៉ុន្ដែពេលនេះដោយសារតែប្រាសាទ ដាវីន បញ្ចេញអាថ័កំបាំងនេះ ទើបធ្វើឲ្យសូនីតា ព្រមទទួលស្គាល់ជាលើកដំបូងថាលោកហ្សូរ៉ា មិនមែនជាប្ដីនិងឪពុកកូនស្រីនាងមែន តែនាងមិនបញ្ជាក់ថាបុរសណាជាស្វាមីនិងប៉ាពិតរបស់កូននាងឡើយ។តារាសិល្បៈដែលស្និតម្ចាស់ពានI Am A Singer Cambodia រដូវកាលទី៣ ឌី សូនីតា បានបង្ហើបថាពេលនេះសូនីតា និងប្រាសាទ ដាវីន បានពាក់មុខយក្សដាក់គ្នាទៅហើយ ដោយមានខ្លះគាំទ្រថាសូនីតា និយាយត្រូវព្រោះនាងមិនចង់ឲ្យអ្នកណាមកនិយាយរឿងគ្រួសារនាងជំនួសខ្លួន តែទស្សនិកជនជាច្រើនក៍បានគាំទ្រប្រាសាទ ដាវីន ថាបើកុំតែបាននាងប្រាប់ការពិតកុំអីពួកគេនឹងបន្ដចាញ់បោកតារាទាំងពីរតទៅទៀតជាមិនខាន៕

