ប្រទេសថៃ ៖ បុរសជនជាតិខ្មែរម្នាក់ ក្នុង ចំណោមបក្ខពួកចំនួន២៤នាក់ ត្រូវបានទាហាន ថៃ ចាប់ឃាត់ខ្លួន រួមជាមួយឈើគ្រញូង ដែល មានតម្លៃជាទឹកប្រាក់ប្រមាណ១លានបាត ខណៈ ដែលបុរសសង្ស័យរូបនេះ បានលបលួចចូល ទៅធ្វើសកម្មភាពកាប់ និងជញ្ជូនឈើគ្រញូង ទាំងនោះ ចេញពីព្រៃ ក្នុងតំបន់ឧទ្យានជាតិ ថាប់ឡាន ស្ថិតក្នុងស្រុកខនបុរី ខេត្តណាក់ខនរ៉ាចសីមា។
បុរសសង្ស័យដែលទាហានថៃ ចាប់ឃាត់ ខ្លួនរូបនោះ មានឈ្មោះផេង ធួន អាយុ២៥ឆ្នាំ ជនជាតិខ្មែរ។
តាមប្រភពពីភាគីថៃ បានឱ្យដឹងថា ប្រតិ- បត្តិការចាប់ខ្លួនជនសង្ស័យកាប់និងជញ្ជួនឈើ គ្រញូងនេះធ្វើឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ដោយ មានការសហការពីអាជ្ញាធរគ្រប់គ្រងឧទ្យាន- ជាតិថាប់ឡានទី៣ និងកម្លាំងយោធាថៃ បាន ធ្វើការឡោមព័ទ្ធព្រៃឧទ្យាន ដែលស្ថិតនៅ ជាប់នឹងជាយភូមិឡាំភឿក ស្ថិតក្នុងភូមិ១ ឃុំ ឡាំភឿក ស្រុកខនបុរី ខេត្តណាក់ខនរ៉ាចសីមា។
ប្រភពដដែលបន្តថា នៅអំឡុងពេលប្រតិ- បត្តិការ កម្លាំងសមត្ថកិច្ចបានប្រទះឃើញជនសង្ស័យប្រមាណជាង២០នាក់ ដែលកំពុងធ្វើ សកម្មភាពស្ពាយ និងជញ្ជូនដុំឈើគ្រញូងចេញ ពីព្រៃ ប៉ុន្តែដោយសារយប់ងងឹតខ្លាំងពេក ទើប ក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់អស់ ដោយសមត្ថកិច្ចចាប់បានតែជនសង្ស័យជាជន- ជាតិខ្មែរម្នាក់ប៉ុណ្ណោះ និងដកហូតបានឈើ គ្រញូងកែច្នៃជាដុំៗ ចំនួន២៨ដុំ គិតជាទឹកប្រាក់ ប្រមាណជាង ១លានបាត។
ក្រោយសមត្ថកិច្ចថៃ ចាប់ឃាត់ខ្លួន ជន- សង្ស័យឈ្មោះផេង ធួន បានសារភាពថា ខ្លួន និងបក្ខពួកចំនួន២៤នាក់ បាននាំគ្នាចូលមកក្នុង ទឹកដីថៃ តាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តស្រះកែវ តាំងពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ និងបាន ចូលមកសំងំក្នុងឱទ្យានជាតិនេះ ដើម្បីរង់ចាំ ឱកាសល្អ កាត់ឈើ ដើម្បីនាំចេញទៅឱ្យឈ្នួញ តែសំណាងមិនល្អ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បានតែម្តង ខណៈដែលបក្ខពួកជាង២០នាក់ ទៀត បានរត់គេចខ្លួនអស់។
ជនសង្ស័យត្រូវបានសមត្ថកិច្ចថៃ កំពុង ធ្វើការសាកសួរបន្ថែម ដើម្បីឈានទៅដល់វែក មុខអ្នកឈរពីក្រោយខ្នងនៃបទល្មើសកាប់ និង ជញ្ជូនឈើគ្រញូងនេះ៕