ភ្នំពេញ៖ម្ដាយឌួង ហ្សូរីដា ដែលមានជំងឺមហារីកជាច្រើនឆ្នាំមកហើយនិងព្យាបាលនៅពេទ្យថៃយ៉ាងទៀងទាត់នោះបានទទួលមរណភាពទៅហើយក្នុងអាយុ៦០ឆ្នាំ កាលពីរសៀលថ្ងៃទី១ ឧសភា ។ហ្សូរីដា បានចេញសារយ៉ាងក្រៀមក្រំថា”លោកម៉ែឈប់ឈឺទៀតហើយ លោកម៉ែគេងឲ្យលង់លក់ចុះ ជាតិនេះជាតិក្រោយកូនស្រលាញ់លោកម៉ែរហូត”។

តារាសិល្បករជាច្រើនបានផ្ញើរសាររំលែកទុក្ខដល់ឌួង ហ្សូរីដា និងបង្ហាញការសោកស្ដាយចំពោះការបាត់បង់លោកស្រីលីម យ៉ាលីន ដែលលោកស្រីជាម្ដាយដ៍ល្អគ្រប់គ្រងកូនចៅនិងដឹកនាំគ្រួសារតែម្នាក់ឯងក្រោយស្វាមីបានលាចាកលោកតាំងពីកូនៗនៅតូចម្លេះ។ហ្សូរីដា ធ្លាប់ប្រាប់ថានាងបានចំណាយថវិការនៃការចំណេញពីការទិញលក់ផ្ទះ និងលក់ផលិតផលជាច្រើនឆ្នាំយកលុយទៅព្យាបាលជំងឺម្ដាយនៅពេទ្យថៃដោយចុះឡើងតាមការណាត់របស់ពេទ្យយ៉ាងទៀងទាត់បំផុត។នាងក៍អះអាងថាដោយសារតែព្យាបាលម្ដាយទាន់ពេលវេលាកុំអីជំងឺម្ដាយនាងបានវិវត្តន៍ទៅកើតជំងឺមួយថែមទៀតគឺខូចក្រលៀនដែលអាចនឹងយកទៅព្យាបាលនៅពេទ្យប្រទេសឥណ្ឌាហើយត្រូវការថវិការដល់ទៅជាង១០ម៉ឺនដុល្លារទៀតផង។យ៉ាងណាដោយសារតែស្ថានភាពជំងឺលោកស្រីលីម យ៉ាលីន ធ្វើទុក្ខខ្លាំងពេកនារយៈពេលចុងក្រោយនេះទើបក្រុមគ្រូពេទ្យថៃមិនអាចជួយសង្រ្គោះជីវិតបានធ្វើឲ្យលោកស្រីបានផុតដង្ហើបលើគ្រែពេទ្យនៅថៃ ហើយហ្សូរីដា នឹងដឹកសពម្ដាយមកធ្វើបុណ្យនៅភ្នំពេញ។

សូមបញ្ជាក់ថាក្រុមគ្រួសារឌួង ហ្សូរីដា មានតែមនុស្សស្រីៗប៉ុណ្ណោះដែលរស់នៅជុំគ្នានាងមានរូបនាងជាកូនច្បងនិងប្អូនស្រី២នាក់ទៀតគឺប្អូនទី២៖ឈ្មោះឌួង កូហ្សូណា និងប្អូនទី៣៖ជាពៅឈ្មោះឌួង ហ្សូរីម៉ា ។ហ្សូរីដា ជាកូនកត្តញូចំពោះម្ដាយនាងណាស់ព្រោះនាងបានបង្ហាញនូវការស្រលាញ់ និងយកចិត្តទុកដាក់បំផុតចំពោះម្ដាយនាងតាំងពីលោកស្រីមិនទាន់ធ្លាក់ខ្លួនឈឺដោយទិញសម្ភារៈ គ្រឿងអង្ការ និងសម្លៀកបំពាក់ជូនម្ដាយពោលគឺធ្វើគ្រប់យ៉ាងឲ្យតែលោស្រីយ៉ាលីន បានសប្បាយចិត្ត។ប៉ុន្ដែពេលនេះនាងជួបវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងព្រោះម្ដាយលាចាកលោកចោលនាងដោយគ្មានថ្ងៃត្រឡប់ទាំងដែលនាងនិងប្អូនៗមិនទាន់បានរៀបការឲ្យម្ដាយបានឃើញ។ហ្សូរីដា មិនបានប្រាប់ទិន្នន័យនៃការចំណាយប្រាក់ព្យាបាលជំងឺម្ដាយជាច្រើនឆ្នាំនោះថាអស់សរុបប៉ុន្មានទេ តែនាងថាច្រើនម៉ឺនដុល្លារ ហើយបើកុំតែនាងព្យាបាលទាន់ពេលវេលា ម្លេះលោកស្រីយ៉ាលីន អាចនឹងពិបាកទប់ទល់ជំងឺមួយនេះ ហើយឈានទៅកើតជំងឺក្រលៀនតាំងពីឆ្នាំ២០១៩ម្លេះ។

ប្រភពបានឲ្យដឹងថាឌួង ហ្សូរីដា នឹងកាន់ទុក្ខម្ដាយមួយរយៈខ្លីដើម្បីរៀបចំធ្វើបុណ្យជូនលោកស្រីលីម យ៉ាលីន ទៅតាមប្រពៃណី ហេតុនេះកម្មវិធីខ្លះដែលនាងគ្រោងទៅចូលរួមនឹងត្រូវបានលុបចោល។តាមព័តមានបានឲ្យដឹងថាក្រៅពីតារារួមអាជីព ក៍មានថ្នាក់ដឹកនាំតាមស្ថាប័នមួយចំនួនបានចេញសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអតីតពិធីការិនីរូបនេះផងដែរ ព្រោះជានាងជាតារាម្នាក់ដ៍សកម្មក្នុងការទៅចូលកម្មវិធីរបស់សិល្បកររួមអាជីពនិងជួយធ្វើពិធីការិនីតាមបណ្ដារកម្មវិធីរបស់ក្រសួង និងស្ថាប័នរដ្ឋមួយចំនួនផងដែរ៕






