ខេត្តបាត់ដំបង ៖ ស្ត្រីជាថៅកែវីងវេរលុយ យីហោ “ចំរើន សុម៉ាលី” ដែលទទួលរងពាក្យបណ្តឹងពីអតិថិជន ពីបទឆបោកប្រាក់អស់រាប់ លានបាត និងត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំម្តង រួចមកហើយ កាលពីថ្ងៃទី០២ មករា តែបាន ដោះលែងមកវិញ កាលពីថ្ងៃទី០៤ មករា នោះ ត្រូវបានជនរងគ្រោះជាដើមបណ្តឹងជាច្រើននាក់ ផ្ទុះប្រតិកម្មតវ៉ាសាជាថ្មី រហូតឈានដល់តុលាការ ចេញដីកានាំខ្លួនជាលើកទី២ បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះវីងវេរលុយ ចំរើន សុម៉ាលី ស្ថិតក្នុងភូមិពោធិ៍១ ឃុំគារ ស្រុក មោងឬស្សី។
ស្ត្រីសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន នោះ មានឈ្មោះជា សុម៉ាលី អាយុ៣២ឆ្នាំ ជាម្ចាស់ទីតាំងវីងវេរលុយ យីហោ “ចំរើន សុម៉ាលី” ដែលជាទីតាំងវេរលុយដ៏ធំមួយ ប្រចាំ ស្រុកម៉ោងឬស្សី។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យ ដឹងថា កាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ ២០១៧ សមត្ថកិច្ចបានចុះដល់ទីតាំងវេរលុយ របស់ស្ត្រីឈ្មោះជា សុម៉ាលី ដើម្បីស្នើថៅកែ វេរលុយរូបនេះ ចេញមកបំភ្លឺជាលើកទី២ ក្នុង សំណុំរឿងឆបោកប្រាក់រាប់លានបាត។ ប៉ុន្តែ ក្រោយពីសមត្ថកិច្ចចុះទៅដល់ ថៅកែស្រីរូបនោះ មិនព្រមចេញពីផ្ទះសោះ ដោយព្យាយាមដាក់ គន្លឹះទ្វារពីក្នុងជាប់ មិនឱ្យសមត្ថកិច្ចចូលទៅនាំ ខ្លួនបានឡើយ ទីបំផុត ក្រោយពីចំណាយពេល អស់រាប់ម៉ោងនៅតែមិនអាចនាំខ្លួនថៅកែស្រី រូបនោះបាន ទើបសមត្ថកិច្ចសម្រេចទាក់ទងសុំ អន្តរាគមន៍ពីស្ថាប័នអយ្យការអមសាលាដំបូង ខេត្ត និងត្រូវបានមន្ត្រីតុលាការកាន់ដីការបស់ ព្រះរាជអាជ្ញា អានឱ្យថៅកែស្រីរូបនោះស្តាប់ រហូតមកដល់វេលាម៉ោង១រសៀល ថ្ងៃដដែល ទើបថៅកែស្រីរូបនោះ យល់ព្រមចេញពីក្នុង ផ្ទះប្រគល់ខ្លួនឱ្យសមត្ថកិច្ច នាំទៅកាន់អធិការ ដ្ឋាននគរបាលស្រុកមោងប្ញស្សី សួរនាំ មុននឹង បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ជា លើកទី២។
សមត្ថកិច្ចបង្ហើបឱ្យដឹងថា ការសម្រេចនាំ ខ្លួនស្ត្រីខាងលើ ទៅសាកសួរសាជាថ្មីនេះ គឺធ្វើ ឡើងតាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលា- ដំបូងខេត្ត និងបន្ទាប់ពីមានជនរងគ្រោះជាច្រើន នាក់ បានសម្រុកទៅដាក់ពាក្យបណ្តឹង ប្រឆាំង នឹងលោកចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ដែលសម្រេចដោះលែងស្ត្រីឈ្មោះជា សុម៉ាលី កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ទាំងដែល ភាគីជាប់ចោទមិនទាន់បានសម្របសម្រួលជា- មួយនឹងម្ចាស់ប្រាក់រាប់លានបាតនៅឡើយ។
គួរបញ្ជាក់ថា ស្ត្រីឈ្មោះជា សុម៉ាលី ដែល ជាថៅកែវីងវេរលុយ “ចំរើន សុម៉ាលី“ ត្រូវបាន អតិថិជនជាច្រើននាក់ បានដាក់ពាក្យប្តឹងចោទ ប្រកាន់ថា បានប្រើល្បិចបោកប្រាក់សរុបរាប់ លានបាតដែលកូនចៅរបស់ពួកគាត់ប្រឹងធ្វើការ បែកញើសហូរញើសដោយកម្លាំងញើសឈាម រកប្រាក់ផ្ញើពីស្រុកថៃ មកឱ្យពួកគាត់ជារៀងរាល់ ខែ តែត្រូវថៅកែស្រីនេះស៊ីដាច់គ្មានសល់។
ក្រោយផ្ទុះបណ្តឹងខាងលើ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានចេញ ដីកាឃាត់ខ្លួនស្ត្រីជាថៅកែវីងរូបនេះ កាលពី ព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ប៉ុន្តែមក ដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ក្រោយ ពេលបញ្ជូនខ្លួនដល់សាលាដំបូងខេត្ត ស្រាប់តែ ត្រូវលោកចៅក្រមស៊ើបសួរម្នាក់ សម្រេចដោះលែងឱ្យមានសេរីភាពវិញ ដោយសំអាងថា ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ទីបំផុតដើមបណ្តឹងកើតទុក្ខមិនសុខចិត្តប្តឹងតវ៉ា ក៏ត្រូវបានតុលាការចេញដីកានាំខ្លួនសាជាថ្មី៕