Monday, July 7, 2025
Homeតារាខ្មែរវណ្ណដា ៖គ្មានប្រតិកម្មជាមួយអ្នកឧកញ៉ា

វណ្ណដា ៖គ្មានប្រតិកម្មជាមួយអ្នកឧកញ៉ា

ភ្នំពេញ៖ជារឿងដ៍គូរឲ្យភ្ញាក់ផ្អើលមួយក្នុងសិល្បៈព្រោះនៅរាត្រីថ្ងៃទី៣០ ឧសភា តារា​ចម្រៀង​រ៉េបលោកម៉ាន់ វណ្ណដា ត្រូវបានថៅកែផលិតកម្មGalaxy លោកឡេង ណាវ៉ាត្រា បានយក​រូប​លោកដែលច្រៀង​បង្ហាញលេច​ចេញខោលីអូ និងរូបស្រ្ដីម្នាក់អោបថើបនៅក្លឹបមួយ​ទៅបង្ហោះ​ហើយអ្នក​ឧកញ៉ារូបនេះថែមទាំង​ចេញសារ​ដាស់​តឿនដោយមិនដំដៅឈ្មោះចំនោះទេ តែគេ​អាច​យល់បាន​ថាជាលោកវណ្ណដា ដែលសំណេរនោះសង្កត់​ថា”បើ​មិន​ឲ្យក្រុមMMO(Make Money Online) ដកថយទេ ប្អូនពិបាកដែរ ព្រោះប៉ៈ​ពាល់​អង្គភាពខ្ញុំ មនុស្សរាប់ពា់នាក់​។ផេក​អាប្អូនខំ មិនឡាយរូបូត លើផេកទាំងអស់ ចង់ដឹង​អី​ទៀតអត់?កុំឈ្លើយអាប្អូន ។អាប្អូនឡាយ​ស្ដាយស្រាត​ខោលីអូហ្នឹង ស្ដាយចាស្ទីនមែន? កុំកុ​ហក់​គេបង្ហាញវប្បធ័ម ហើយច្រៀងបាន​ប៉ុន្មាន​កុំមកប្រូ បងអត់ឈ្លើយទេ សម្រួលក្រុមការ​ងារដកចេញឲ្យលឿន កុំមកឈ្លើយជា​មួយ​បង។អាយដលកុំប៉ៈ ពាល់អង្គភាព​ខ្ញុំអី”។ជាមួយគ្នា​នេះដែរ​អ្នកឧកញ៉ាក៍បានផុសរូបវណ្ណដា ច្រៀងពាក្យជេអសុរស និងមានរូប អ្នកសើចសំអកដល់វណ្ណដា ផងដែរ។

 ហ្វេសបុកឈ្មោះចចក សរ ​បានធ្វើការវែកញែកចំពោះរឿងរ៉ាវអ្នកឧកញ៉ា​ទាក់ទង​ជា​មួយ​​វណ្ណដា នេះហើយក៍​មានខមិនជាច្រើនទាក់ទងរឿងដ៍ក្ដៅគគុកមួយនេះ។​ហ្វេសបុក​ឈ្មោះ​Mss GiiNa បានសរសេរថា​ហេតុអី​បន្ទោស​VD?ឯណាភស្ដុតាង?កន្លែងណាដែលថាVD លេង​MMO?កុំខឹងគោវ៉ៃរទេះ”។ហ្វេសបុកឈ្មោះDara Va ខមិន​ថា”​គាត់គ្មាននិយាយទៅកាន់MMO ទាំងអស់នោះទេ គាត់សំដៅទៅលើតែក្រុមMMO របស់VD ដែលចេញមក​ខុស​របៀបតែប៉ុ​ណ្ណោះ​​”។

 ចំណែកសកម្មជនបក្សប្រឆាំងកញ្ញាលី ច័ន្ទវតី្ត បានសរសរថា”ខឹងMMO មិនទៅវ៉ៃ​MMO មកវ៉ៃVannda ដល់សួរ​ទៅមកពីMMO ហ្វេនVannda អញ្ចឹងMMO ទៅបុកពីណាស្លាប់ អោយ​Vannda ជាប់គុកជំនួសមែន?​”ដោយ​ឡែក​លោកតាំង គីមឡេង ដែលជាអ្នកសកម្មខាង​សប្បុ​រសបានសរសេរថាទាក់ទងអ្នកឧកញ៉ា​ផុសរូបស្រ្ដីម្នាក់​ថើប​វណ្ណដា នោះថា”ម៉េចទៅអ្នកឧក​ញ៉ា​យករូបភាពឯកជនភាព​គេមក​បង្ហោះ​អីចឹង ខ្ញុំគិតថាគូរបញ្ឈប់ទៅ…”។

 ដោយឡែកនៅលើហ្វេសបុករបស់លោកវណ្ណដា មិនមានការបង្ហោះសារណាមួយ​ឆ្លើយ​តបរឿងអ្នកឧកញ៉ាឡេង ណាវ៉ាត្រា លើកឡើងនិងបង្ហោះរូបភាពតារារ៉េបហ៊ីបហមរូប​នេះ​ឡើយ គិត​ត្រឹមព្រឹកថ្ងៃទី១ ឧសភា ។អ្នកព័តមានយើងបានព្យាយាមទាក់ទងទៅលេខ​ទូរស័ព្ទ​នៅលើផេករបស់​ផលិត​កម្មBaramey ហើយត្រូវបាន​បុរស​​ម្នាក់អះអាងថាលោកធ្វើការផ្នែកខាងទីផ្សារ ហេតុនេះមិនអាចឆ្លើយរាល់សំណួររបស់អ្នក​សារពតមាន​បាន​ទេ។

 គូរបញ្ជាក់ថាវណ្ណដា ជាតារាចម្រៀងរ៉េបដ៍ល្បីនៅរយៈពេលចុងក្រោយនេះ ព្រោះបទ​ចម្រៀងរបស់គេ​មានការ​គាំទ្រ​ច្រើននៅលើបណ្ដាញសង្គម បើទោះជាចង្វាក់នេះគ្មាន​ប្រភព​ច្បាស់​លាស់ក្ដី។ប្រភពបានឲ្យដឹងថា​តម្លៃខ្លួន​តារាចម្រៀងវណ្ណដា បានឡើង​ខ្ពស់​ជាង​តារា​ល្បីៗជាច្រើនដួងទៀតនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែល​មុន​ត្រូវបានអ្នកឧកញ៉ាឡេង ណាវ៉ាត្រា បង្ហោះរូបភាពច្រៀងប៉ារូលមិនគប្បី និងត្រូវស្រ្ដីម្នាក់ដែលគេជឿរថា​មានប្ដី​ហើយ​ចាប់ថើបនៅក្លឹបមានទាំងស្នាមក្រេបជាប់នៅថ្ពាល់នេះលោកវណ្ណដា ក៍ធ្លាប់មានការចេញបទ​ចម្រៀង​ដៀម​ដាមគ្នាយ៉ាងក្ដៅគគុកជាមួយលោកងួន ចាន់ដេវីត ផងដែរតាមរយៈបទ”J+02 “។ប៉ុន្ដែ​នៅ​ពេលរឿងរ៉ាវ​របស់​វណ្ណ​ដា ស្ងប់ស្ងាត់ជាមួយលោកដេវីត បែជាពេលនេះផ្ទុះរឿង​ជា​មួយថៅ​កែ​Galaxy ទៅវិញ ស្របពេល​ដែលនៅថ្ងៃ​ហាត់​សមបទចម្រៀងសម្រាប់ថ្ងៃ​ស៊ីហ្គេម​កាលពី​ពេលថ្មីៗនេះ​គេ​ឃើ​ញ​​​តារារ៉េបរូបនេះបានជួប​ជាមួយ​តារាល្បីៗ​របស់Galaxy ដូចជា​លោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ជាដើមដែលរូបភាពនោះមាន​ការជជែកច្រើនទៅ​លើ​ការ​​ចាប់​ដៃគ្នារបស់តារាចម្រៀង​នៅ​ផលិតកម្ម២ផ្សេងគ្នានេះដោយខ្លះថាគូរតែសំពះគ្នាទៅវិញ​ទៅមក​ល្អជាង​ចាប់ដៃទៀតផង បើទោះជាមានវីដេអូផ្សេងទៀតបង្ហាញថាមុនវណ្ណដា ចាប់ដៃលោកជេមស៍ និងសិរីមន្ដ នោះ​តារា​ហ៊ីបហមរូបនេះបានលើកដៃសំពះជាមុនក្ដី តែវីដេអូខ្លះត្រូវបានគេកាត់ចេញហើយឃើញត្រឹមវគ្គចាប់ដៃគ្នា។

 មហាជនរងចាំមើលថាតើវណ្ណដា​ នឹងហ៊ានឆ្លើយតបយ៉ាងណាចំពោះការចោទប្រកាន់​របស់អ្នកឧកញ៉ាឡេង ណា​វ៉ាត្រា ដែលឧកញ៉ារូបនេះហាក់ចង់បញ្ជាក់ថាលោកមានភស្ដុ​តាង​គ្រប់​គ្រាន់សម្រាប់ដាក់បន្ទុកលើវណ្ណដា រហូតព្រមាមឲ្យមានការដកMMO របស់ខ្លួនចេញកុំឲ្យ​ប៉ៈ​ពាល់​មកលើអង្គភាពរបស់ខ្លួននោះ។ប៉ុន្ដែកន្លងមក​អ្នកតំណាងវណ្ណដា ធ្លាប់អះអាងថារឿង​រ៉ាវ​ផ្សេងៗរបស់តារាចម្រៀងរូបនេះគឺផលិតកម្ម Baramey ជាអ្នក​ដោះ​ស្រាយ ព្រោះលោកជា​តារា​ជាប់កុងត្រា ក្នុងនោះរួមទាំងការឆ្លើយសំណួរបស់អ្នកសារព័តមានផងដែរ៕

RELATED ARTICLES