ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុសម្នាក់ ក្រោយ ពីហូបបាយល្ងាចជុំគ្រួសារ រួចក៏ឡើងទៅលើគ្រែ អង្គុយផ្នែកសសរមើលទូរទស្សន៍ ស្រាប់តែ អកុសល ផ្អែកចំមុខតំណខ្សែភ្លើង បណ្តាលឱ្យ ឆ្លងចរន្តឆក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦និង៤៥នាទីល្ងាច ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្ទះរបស់ក្មេង ប្រុសរងគ្រោះ ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ។
ក្មេងប្រុសររងគ្រោះ ដែលត្រូវខ្សែភ្លើង ឆក់ស្លាប់នោះ មានឈ្មោះអេង អីហេង អាយុ ១៤ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីបុរសឈ្មោះស៊ុន ស៊ី ត្រូវជាឪពុក ក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅ មុនពេលកើតហេតុ គ្រួសារគាត់បានជួបជុំគ្នាហូប បាយពេលល្ងាច លុះក្រោយពីហូបរួច កូនប្រុស របស់គាត់ (ក្មេងប្រុសរងគ្រោះ) បានឡើងទៅ អង្គុយនៅលើគ្រែបំណងមើលទូរទស្សន៍ ហើយ ភ្លាមនោះកូនប្រុសគាត់បានទៅអង្គុយផ្អែកនឹង សសរផ្ទះ ដែលមានខ្សែភ្លើងរាយកាត់ ស្រាប់ តែអកុសល កូនប្រុសរបស់គាត់ បានផ្អែកទៅ ប៉ះនឹងមុខតំណខ្សែភ្លើង ទើបបណ្តាលឱ្យឆ្លង ចរន្តឆក់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។
ប្រភពដដែលបន្តថា នៅពេលឃើញកូន ប្រុសត្រូវខ្សែភ្លើងឆក់បែបនេះ គាត់បានស្ទុះទៅ ជួយ និងប្រុងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បី សង្គ្រោះជីវិតដែរ តែអកុសល កូនប្រុសបាន ដាច់ខ្យល់ស្លាប់បាត់ទៅហើយដោយបានត្រឹម រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចប៉ុណ្ណោះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាត្រូវខ្សែភ្លើងឆក់ស្លាប់ ប្រាកដមែន។
សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕
សាមឿន