បាត់បង ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចាប់អូសដៃនារីជាមនុស្សមានសតិមិនប្រក្រតីម្នាក់ ចូលទៅក្នុង បន្ទប់ រួចចាប់រំលោភរហូតដល់បានសម្រេច លុះក្រោយមក រឿងរ៉ាវបានបែកធ្លាយដឹងដល់ម្តាយនារីរងគ្រោះ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់វាយខ្នោះ យកទៅចាត់ការតាមច្បាប់។

ករណីប្រុសចាប់រំលោភស្រីសតិមិនប្រក្រតីនេះ បានកើតឡើង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុច បន្ទប់ជួលមួយកន្លែង ស្ថិតក្នុងក្រុមទី៣ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ លុះមកដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្រោយពីរឿងរ៉ាវបានបែកធ្លាយ សមត្ថកិច្ចបានចុះចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅ សាកសួរ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវ៉ាន់ ថា ហៅមឿក ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ចំណែកនារីរងគ្រោះ គឺជាមនុស្សដែលមានសតិវិបល្លាស មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ចក្រុងបាត់ដំបង បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងតាមពាក្យ បណ្តឹង របស់ម្តាយនារីរងគ្រោះ ដែលបានប្តឹងចោទប្រកាន់ទៅលើឈ្មោះវ៉ាន់ ថា ហៅមឿក ថាបានធ្វើសកម្ម ភាពរំលោភ សេពសន្ថវៈទៅលើកូនស្រី របស់គាត់ដែលជាមនុស្សមានសតិវិបល្លាស (សតិមិនគ្រប់) នៅត្រង់ ចំណុចក្រុម ទី០៣ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។
ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ និងដោយអនុវត្តតាម យោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងមានការសម្រប សម្រួល និតីវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងអធិការ ដ្ឋាននគរ បាលក្រុងបាត់ដំបង ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការក្រុង ចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះវ៉ាន់ ថា ហៅមឿក មកកាន់អធិការដ្ឋាននគរបាល ក្រុង បាត់ដំបង ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព រំលោភជន រងគ្រោះ ក្នុងបន្ទប់ជួល របស់យាយខ្លួន នៅចំណុចកើតហេតុ ប្រាកដមែន។ជនសង្ស័យខាងលើត្រូវបានកម្លាំង នគរបាលក្រុងបាត់ដំបង រៀបចំកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាម នីតិវិធី៕