Tuesday, July 8, 2025
Homeតារាខ្មែរបេប៊ី ៖ថ្ងៃជប់លៀងខួបកំណើត នៅតែតាំងចិត្ត​ត្រៀម​វិល​រកឆាកតន្រ្ដីវិញ

បេប៊ី ៖ថ្ងៃជប់លៀងខួបកំណើត នៅតែតាំងចិត្ត​ត្រៀម​វិល​រកឆាកតន្រ្ដីវិញ

ភ្នំពេញ៖តារាចម្រៀងថោនកញ្ញាជុំ រចនាពេជ្រ ហៅបេប៊ី បានធ្វើខួបកំណើតគម្រប់អាយុ២៥ឆ្នាំ នៅផ្ទះរបស់​នាង​ផ្ទាល់តែម្ដងនៅបូរីជីពម៉ុង៥៩៨ សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ កាលពីរាត្រីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ដោយមានភ្ញៀវប្រមាណជិត៩០នាក់ចូលរួម ក្នុងនោះមានភាគច្រើនជាតារាដូចជាអ្នកនាងប៉ាច គីម​មួយ​,ទេព បូព្រឹក្ស,ជីជី ,ម៉ា ដូណា និងV.J ដាដា ជាដើម។

 ស្រីស្អាតបេប៊ី បានប្រាប់”នគរធំ”ថាចំពោះមូលហេតុដែលនាងមិនធ្វើខួបឆ្នាំនេះនៅហាង​កាហ្វេរបស់នាងដូចឆ្នាំ​មុនៗនោះគឺព្រោះតែតាំងពីនាងបានមករស់នៅផ្ទះថ្មីនៅទីនេះអត់ដែលមានកម្មវិធីនៅផ្ទះ ហេតុនេះចង់ឲ្យមិត្តភក្ដិ​ស្គាល់​ផ្ទះផង និងចង់បានរាសីល្អ ឆ្នាំថ្មីផងទើបនាងសម្រេច​ចិត្តរៀបចំទទួលអាហារជាបូហ្វេញាំជុំគ្នាជាមួយ​ភ្ញៀវ​ជិតស្និតទាំងអស់គ្នានៅទីធ្លាមុខផ្ទះតែម្ដង។កញ្ញារចនាពេជ្រ បន្ថែមថាដោយសារតែកម្មវិធីខួបកំណើត​ឆ្នាំនេះ​របស់​​​នាង​រៀបចំឡើងដោយឥតព្រាងទុក ហេតុនេះភ្ញៀវដែលនាងអញ្ជើញគឺចោះៗ​ប៉ុណ្ណោះដែលដំបូង​ថាហៅតែ​ខ្ទង់៧០នាក់ប៉ុណ្ណោះ តែភ្ញៀវមកលើសរហូតដល់សរុបជិត៩០នាក់ឯណ្ណោះ។តារាចម្រៀងរូបស្រស់របស់ថោន រូប​នេះ​អះ​អាងថាខួបឆ្នាំនេះនាងប៉ងប្រាថ្នាឲ្យអ្នកម្ដាយរបស់នាងមានសុខភាពល្អ អាយុយឺនយូ និងបំណងប្រាថ្នាខ្លះ​នាងមិន​ទាន់បានសម្រេចសូមឲ្យឆាប់បានដូចបំណងផងដែរ។

 ទាក់ទងការវិលរកឆាកតន្រ្ដីវិញបេប៊ី នៅតែអះអាងថានាងស្រលាញ់សិល្បៈ ហេតុនេះមិនបោះបង់កណ្ដាល​ទីនោះ​ទេ គ្រាន់តែត្រូវការពេលវេលាបន្ដិចទៀតប៉ុណ្ណោះ​ដែលក្នុងនោះអា​ជីពចម្រៀងនៅតែជាគោលដៅ​ចម្បង​របស់នាងដដែល បើទោះជាVJ ដាដា ថាអតីតដៃគូរMC របស់លោកម្នាក់នេះអាចនឹងវិលមកចាប់​ដៃលោកជាថ្មី​ក៍ដោយ។ស្រីស្រស់រចនាពេជ្រ បន្ថែមថាដោយសារតែនាងផ្អាកពីអាជីពចម្រៀងយូដែរ ហេតុនេះហើយការវិល​ត្រឡប់មកវិញនាពេលខាងមុខនេះគឺដាច់ខាតត្រូវតែបង្ហាញអ្វីដែលថ្មីសឹងតែ១០០% តែម្ដងទើបអាចទៅរួច។តែនាងថានៅឆ្នាំ២០២៣ នេះមិនទាន់អាចវិលវិញទាំងស្រុងបានទេ ព្រោះការកអ្វីដែលថ្មី ដើម្បីឲ្យទស្សនិកជន​បានមើលទៅឃើញប្លែកនោះអាចប្រើពេលយូបន្ដិចហេតុនេះនាងថាអាចឈាន​ដល់ឆ្នាំ២០២៤ ឯណ្ណោះទើបFan របស់នាងបានទស្សនាការច្រៀងសម្ដែងរបស់នាងនៅលើឆាកតន្រ្ដីទាំងឡាយឡើងវិញ។

  បេប៊ី ក៍បានឲ្យដឹងថាអំឡុងពេលដែលនាងមិនទាន់ឡើងឆាកវិញ​នោះអ្វីដែលនាងត្រូវធ្វើនាពេលនេះគឺការ​សម្រក​ទម្ងន់ពី៥៤ គ.ក្រ មកត្រឹម៥០ គ.ក្រ ឬចុះជាងនេះបន្ដិចវិញ ហើយនាពេលដ៍ខ្លីខាងមុខនេះនាងក៍​ត្រៀម​បើកហាងកាហ្វេនូវសាខាថ្មីមួយទៀតនៅម្ដុំគូរស្រូវ(ផ្លូវជាតិលេខ២) ខណៈដែលហាងកាហ្វេនាងចាស់ត្រូវ​បាន​គេដឹងថាកំពុងតំណើរការដល់ទៅ៤ហាងផ្សេងគ្នាទៅហើយ។

 ឆ្លើយតបសំណួរថាតើបេប៊ី គ្រោងបញ្ចប់ជីវិតនៅលីវនៅឆ្នាំណានោះកញ្ញារចនាពេជ្រ ថារឿងដូងនេះ​មិនអាច​កំណត់បានទេព្រោះថាអាចនៅយូឆ្នាំទៀត តែបើចៃដន្យដល់គូព្រេងហើយ អាចរៀបការមុនកំណត់ក៍ថាបាន ប៉ុន្ដែនាងថាចិត្តនាងចង់ពន្យាពេលចូលរោងការច្រើនឆ្នាំទៀត ព្រោះចង់ឲ្យខ្លួនឯងរឹងមាំជាមុនសិន ទាំងអាជីព​សិល្បៈ និងការរកស៊ី។បេប៊ី ថាដោយ​សារតែខានកាន់ក្បាលមីក្រូយូខែបន្ដិច ហេតុនេះនាងមានអារម្មណ៍​រាងភ័យ​តិច​ៗដែរ ពេលកាន់និយាយទៅ​មិត្តភក្ដិនៅថ្ងៃខួបកំណើតរបស់ខ្លួននោះ ។តែនាងថាបន្ដិចទៀតFan របស់នាង​នឹង​​បានឃើញ​អ្វីដែលប្លែកពីរូបនាងជាមិនខាន ព្រោះថាទោះជាបាត់មុខយូបន្ដិចមែន តែមិនមែននាង​បោះបង់បំ​ណង​ប្រាថ្នារបស់ខ្លួនដែលចង់ធ្វើជាតារាចម្រៀងម្នាក់ មានបទច្រៀងផ្ទាល់ខ្លួននោះឡើយ។            

តារារួមអាជីពដែលទៅចូលរួមខួបកំណើតបេប៊ី បានសរសើរអតីតពិធីការិនីCTN រូបនេះ​ថានាងនៅតែរក្សាររូប​សម្រស់បានផូផង់ដដែល ទោះជារាងមានព្រលឹងជាងមុនបន្ដិច ក្រោយបាត់មុខមួយអន្លើ ព្រោះជាប់ដៃរកស៊ីនេះ​ក្ដី ហេតុនេះគេជឿរថានៅពេលដែលកញ្ញារចនាពេជ្រ មានបទថ្មី ក្បាច់រាំប្លែកៗ រួមទាំងការតុបតែងខ្លួនគូរឲ្យទាក់​ទាញថែមទៀតនោះ ពេលឡើងឆាកតន្រ្ដីនាងនៅតែជាស្រីស្អាតគូរឲ្យទស្សនិក​ជនចង់គយគន់ដូចមុន​ជាមិន​ខាន​៕

RELATED ARTICLES