ភ្នំពេញ៖សុគន្ធ និសា ត្រូវបានមិត្តភក្ដិជិតដិតSurprise ថ្ងៃខួបកំណើតរបស់នាងកាលពីថ្ងៃទី១ ឧសភា ឆ្នាំ២០២៣ ដែលឆ្នាំនេះនាងមានវ័យគម្រប់៤០ឆ្នាំគត់។និសា ទទួលបានសារជូនពរពីមិត្តរួមអាជីព និងFan នាងជាច្រើននៅថ្ងៃពិសេសរបស់នាងនេះក្នុងនោះពាក្យពេជ្រន៍ដែលស្រដៀងៗគ្នាគឺសូមឲ្យនាងនៅតែមានសម្រស់ស្រស់ស្អាត និងជោគជ័យក្នុងអាជីពសិល្បៈថែមទៀត។អ្នកនាងប៊ុន សុគន្ធា ហៅនិសា បានបង្ហាញការសោកស្ដាយដែលមិនបានតបទៅសារអ្នកជូនពរនៅលើហ្វេសបុកបានដោយអះអាងថាព្រោះតែហ្វេសបុកនាងមានបញ្ហាខមិនមិនកើត។ទោះជាយ៉ាងណាអ្នករួមអាជីពបានសរសើរនាងថាថ្វីត្បិតតែនិសា ឆ្នាំនេះចូលវ័យរាងជ្រេបន្ដិចគឺ៤០ឆ្នាំទៅហើយក្ដី ប៉ុន្ដែនាងជាតារាពូកែថែសម្រស់ស្ទើតែគ្មានការប្រែប្រួលច្រើនទៅតាមវ័យនោះឡើយ ទើបធ្វើឲ្យបណ្ដារស្ពតពាណិជ្ជកម្មធំៗខ្លះមិនអាចមើលរំលងនាងបានទេ ហើយពួកគេនៅតែចង់បាននាងទៅធ្វើជាBA នាំឲ្យនិសា រក្សារប្រាក់ចំណូលពីអាជីពសិល្បៈមានលំនឹងល្អ ថ្វីត្បិតតែបទចម្រៀងនាងលែងសូវមានលេចធ្លោដូចមុនក្រោយនាងមានស្វាមីជាង៥ឆ្នាំក្ដី គឺរាងនៅតែស្វែលមិនសូវបែកសាច់ឬឡើងគីឡូដូចតារាផ្សេងៗទៀតនោះទេ។

គេកត់សម្គាល់ថាសម្រាប់ថ្ងៃខួបកំណើតឆ្នាំនេះរបស់សុគន្ធ និសា ក៍មិនខុសពីឆ្នាំមុនៗដែរពោលគឺនាងមិនបានធ្វើធំដុំផ្ទាល់ខ្លួនដោយហៅតារារាប់រយនាក់ឲ្យចូលរួមដូចតារាល្បីៗផ្សេងៗទៀតឡើយ។ចំណែកFan ខ្លះបានសួរថាតើស្វាមីនិសា បានជូនកាដូអ្វីខ្លះដល់នាងនោះអ្នកនាងសុគន្ធា ក៍មិនបានបញ្ចេញឲ្យគេឃើញដែរ តែគេជឿរថាលោកចៅ សម្បត្តិដែលជានាយផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូឡាយប្រចាំនៅកម្ពុជានោះលោកមិនដែលភ្លេចថ្ងៃសំខាន់របស់ភរិយាលោកនោះទេ ហើយប្រាកដជាមានរបស់ពិសេសជូនទៅប្រពន្ធលោកឲ្យរំភើប គ្រាន់តែនិសា មិនចង់ឲ្យឃើញប៉ុណ្ណោះ។

គូរបញ្ជាក់ថាសម្រាប់ខួបកំណើតឆ្នាំនេះសុគន្ធ និសា ក្រៅពីទទួលបានសារជូនពរឲ្យនាងកាន់តែល្បីល្បាញថែមទៀតនោះក៍មានFan មួយចំនួនចង់ឲ្យនាងសម្រេចបំណងធំគឺការពពោះយកកូនដំបូងឲ្យបានដូចក្ដីប្រាថ្នាផងដែរ ក្រោយពួកគេដឹងថានាងបានខកចិត្តអស់២លើកមកហើយពោលគឺនៅឆ្នាំ២០២១ និងឆ្នាំ២០២២ ដែលសម្រេចចិត្តថាត្រូវយកកូនប្រើតែលទ្ធផលក្រោយពិនិត្យចុះឡើងៗនៅមន្ទីសម្ភពមួយកាលពីចុងឆ្នាំ២០២២ នោះគឺនិសា នៅតែអត់មានកូនង៉ាដដែល។អ្នកខ្លះថានិសា និងស្វាមីបាត់បង់ភាពកក់ក្ដៅមួយកម្រិត ព្រោះរៀបការជិត៦ឆ្នាំគ្មានកូន១គ្រាប់ តែអ្នកនាងសុគន្ធា ធ្លាប់ប្រាប់ថានាងនិងស្វាមីបានឯកភាពគ្នាអស់ហើយគឺចង់បានកូនតាមគម្រោង មិនមែនដោយចៃដន្យនោះទេ។

និសា ធ្លាប់និយាយថាតាមពិតរឿងយកកូននេះនាងត្រូវបានក្រុមគ្រួសារទាំងសងខាងជម្រុញតាំងពីរៀបការហើយភ្លាមៗម្លេះ តែនាងនិងប្ដី នាពេលនោះទេអត់ទាន់ដល់ពេលត្រូវយក។ចំណែកអ្នកស្និតនិសា បង្ហើបថាមូលហេតុផ្សេងទៀតដែលនិសា អាកខានយកកូនដល់ទៅជាង៥ឆ្នាំនេះដោយសារតែនាងចង់ផ្ដល់កំណើតឲ្យកូនលើកដំបូងនៅលើទឹកដីអាមេរិក ពោលគឺកើតភ្លាម បានសញ្ជាតិអាមេរិកភ្លែតតែម្ដង ប៉ុន្ដែដោយសារតែនាងមិនទាន់បានសិទ្ធិទៅរស់នៅជាអចិនត្រេយ៍(Visa)ទើបនាងប្ដូរចិត្តចង់បានកូននៅឆ្នាំ២០២១ និង២០២២ វិញតែអត់ទាន់បានដូចចិត្តនោះគេជឿរថាអាចមកពីចិត្តនាងនៅតែស្ទាក់ស្ទើរឿងពពោះ ព្រោះបារម្ភខ្លាចប៉ៈពាល់ដល់អាជីពចម្រៀងនេះឯង។ប៉ុន្ដែយ៉ាងណាតាមព័តមានថានិសា ក៍មានការព្រួយបារម្ភខ្លាចការពន្យាពេលយកកូនច្រើនឆ្នាំពេកដោយសារតែស្ដាយលុយសិល្បៈនោះនាងអាចនឹងប្រឈមដូចទៅនិងមិត្តរួមអាជីពគឺមាស សុខសោភា ដែលមានស្វាមី១៧ឆ្នាំ រកតែកូនង៉ា១ឲ្យម្ដាយពមិនបាននោះដែរ។

សុគន្ធ និសា នៅតែស្ថិតក្នុងចំណោមតារាស្រីលំដាប់ជូរមុខរបស់ហង្សមាសនៅឡើយ ទោះជានាងមិនសូវមានសន្ទុះខ្លាំងដូចមុនក្ដី តែនិសា ដែលគ្មានដៃគូចម្រៀងសាកសម ក្រោយលោកឧកញ៉ាព្រាប សុវត្ថិ បាយបាយហង្សមាសកាលពីឆ្នាំ២០២០ នោះនាងនៅតែចេញច្រៀងតាមកម្មវិធីប្រគុំតន្រ្ដីធំៗជាបន្ដបន្ទាប់ ។ប្រភពបានឲ្យដឹងថាទោះជានិសា ឈប់ច្រៀងក៍នាងមិនជួបវិបត្តិសេដ្ឋកិច្ចដែរ ព្រោះស្វាមីនាងជាអ្នកមានទ្រព្យស្ដុកម្នាក់ដោយមានទាំងផ្ទះផ្ទាល់ខ្លួននៅរដ្ឋBoston សហរដ្ឋអាមេរិកទៀតផង។តែនិសា ធ្លាប់អះអាងដោយតាំងចិត្តថានៅពេលដែលនាងមានផ្ទៃពោះក៍មិនពឹងប្រាក់ចំណូលពីស្វាមី១០០% ម្នាក់ឯងទាំងស្រុងដែរ គឺនាងត្រូវតែមានមុខរបរផ្ទាល់ខ្លួនក្រៅពីសិល្បៈថែមទៀត ខណៈដែលពេលនេះគេដឹងថានាងមានហាងគុយទាវខ្ចប់និងលក់ផលិតមួយចំនួនតាមOnline ផងដែរ។និសា ថាអាជីពចម្រៀងរបស់នាងដែលបានប្រឹងតស៊ូជាង១០ឆ្នាំមកហើយនោះមិនអាចបញ្ចប់ត្រឹមពេលមានស្វាមីឬមានកូនឡើយ៕