ភ្នំពេញ៖ខណៈដែលថៅកែGalaxy អ្នកឧកញ៉ាឡេង ណាវ៉ាត្រា កំពុងតែមានរឿងចម្រូងចម្រាសជាមួយក្រុមMMO ដែលលោកចោទថាជាបក្សពួកតារារ៉េប លោកវណ្ណដា វាយប្រហារមកលើអង្គភាពលោក និងព្រមានឲ្យពួកគេបញ្ឈប់សកម្មភាពជាបន្ទាន់បើមិនចង់មានរឿងធំនោះ ដូចរាល់ដងដែរដែលស្រីស្រស់តន់ ច័ន្ទសីម៉ា តែងតែគាំទ្រសកម្មភាពម្ចាស់របស់ខ្លួនហើយមានពេលខ្លះប៉ៈពាក្យសំដីជាមួយFan ភាគីម្ខាងទៀត។ដោយឡែកសម្រាប់លើកនេះច័ន្ទសីម៉ា ដែលការពារថៅកែខ្លួននោះបានប៉ៈគ្នាជាមួយហ្វេសបុកឈ្មោះផាន ណាំឈីវ ដែលជាអ្នកគាំទ្រវណ្ណដា ហើយអ្វីដែលធ្វើឲ្យទស្សនិកជនស្រឡាំងកាំងនោះគឺផេកឈ្មោះTon Chanseyma បានខមិនវាយបកទៅហ្វេសបុកឈ្មោះផាន ណាំឈីវ នូវពាក្យសំដីមិនសមជាតារាឬមនុស្សមានចំណេះដឹងខ្ពស់នោះទេដោយពាក្យនោះគឺ”អាសម្ដីឆ្កែ ហើយខួរឆ្កែ ខួរក្បាលហែងគិតឃើញតែរឿងខុសចឹងហា៎”។

ដោយសារតែមានការរិះគន់ខ្លាំងនៅលើបណ្ដាញសង្គមOnline ដោយម្នាក់ៗហួសចិត្តថាតារាចម្រៀងដែលពួកគេស្រលាញ់ និងចូលចិត្តស្ដាប់បទចម្រៀងនាងរាល់ថ្ងៃតែពេលចេញចឬកហ្សីនហាក់ដូចជាមនុស្សគ្មានចំណេះដឹងបន្ដិចក្នុងខ្លួន ព្រោះតែការពារមេពាក្យពេជ្រន៍អ្វីក៍ហ៊ាននិយាយចេញទៅរួចដែរ ភ្លេចគិតថាខ្លួនជាតារាល្បី មនុស្សរបស់មហាជននោះទើបភ្លាមៗនោះពោលគឺនៅថ្ងៃទី១ ឧសភា នោះសីម៉ា បានបង្ហោះសារចេញពីផេកឈ្មោះTon Chanseyma នោះជាមួយខ្លឹមសារថា”ជម្រាបសួរពុកម៉ែបងប្អូន សូមអធ្យាស្រ័យ មានអ្នកយកផេករបស់ខ្ញុំទៅ Comments ដោយប្រើប្រាស់ ប្រើភាសារមិនសមរម្យ នោះមិនមែនជាសំដីរបស់នាងខ្ញុំឡើយ”។

ក្រោយមានការលើកឡើងបែបនេះមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានចំអកឲ្យតន់ ច័ន្ទសីម៉ា ពិសេសFan របស់វណ្ណដា ដោយពួកគេភាគច្រើនមិនសូវជឿរជាក់លើការអះអាងរបស់នាង ព្រោះយល់ថាផេកធំរបស់នាងប្រើបែបនេះ ក្រៅពីនាងតើអ្នកណាទៅហ៊ានយកមកប្រើComments ដោយគ្មានការអនុញ្ញាត្តិពីនាងបែបនេះ?ប៉ុន្ដែសម្រាប់Fan របស់សីម៉ា ពួកគេនៅតែជឿរជាក់និងផ្ដល់កំលាំងចិត្តឲ្យនាងតែក៍មានខ្លះនិយាយដោយចំៗថា”ផឹកទឹកត្រូវនឹកដល់ប្រភព”អីចឹងបើមិនឲ្យនាងកាន់ជើងមេ តើទៅការពារអ្នកណាទៅព្រោះតែនាងល្បីដោយសារតែGalaxy ។

គូរបញ្ជាក់ថាតន់ ច័ន្ទសីម៉ា ជាតារាស្រីដែលត្រូវបានគេចាត់ទុកថានាងមានដៃគូចម្រៀងប្រុសល្អបំផុតប្រចាំឆ្នាំ២០២៣ នេះព្រោះលោកព្រាប សុវត្ថិ ,ខែម ប៊ុនថៃ និងខេម បានក្លាយជាគូចម្រៀងផ្ដាច់មុខចំពោះដៃគូស្រីតែនាងម្នាក់គត់នៅGalaxy ។ថ្មីៗនេះដែរលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ក៍បានសរសើរចំពោះច័ន្ទសីម៉ា និងដៃគូទាំង៣របស់នាងដែលបានច្រៀងសម្ដែងបទ”ស្រលាញ់អ្វីដែលខ្មែរមាន”ព្រោះបទនេះកំពុងទទួលបានការគាំទ្រ ពីគ្រប់ទិសទី។ប៉ុន្ដែសម្រាប់Fan របស់វណ្ណដា ខ្លះចាប់ផ្ដើមមិនសូវពេញចិត្តសីម៉ា ក្រោយឃើញការខមិនពាក្យពេជន៍មិនសមរម្យជាតារាចេញពីផេកផ្ទាល់ខ្លួនរបស់នាង បើទោះជានាង បញ្ជាក់ហើយថាសំណេរនោះមិនមែនជាសំដីពិតរបស់នាងក្ដី។

តន់ ច័ន្ទសីម៉ា អាយុ២៥ឆ្នាំក្លាយទៅជាតួឯកស្រីតែម្នាក់គត់របស់Galaxy ក្រោយស្ងាត់ថៅកែតាមទិញមាស សុខសោភា និងពេជ្រ សោភា ទៅរួមទ្រនុំទើបធ្វើឲ្យតារាប្រុសល្បីៗរបស់ផលិតកម្មនេះគ្មានជម្រើសទៅចាប់ដៃតារាស្រីណាផ្សេងក្រៅពីនាង។អ្នកជំនាញសិល្បៈបានហៅសីម៉ា ថាជា”តារាដ៍មានឥទ្ធិពលនាយុគសម័យថ្មី” ប៉ុន្ដែពួកគេលើកឡើងថាទោះជានាងល្បីយ៉ាងណាក៍មិនអាចយកទៅប្រៀបធៀបជាមួយតារាល្បីៗរៀមច្បងដូចជានាងមាស សុខសោភា និងឱក សុគន្ធកញ្ញា ជាដើមបានឡើយ ព្រោះអ្នកទាំងនោះបានសាងស្នាដៃច្រើនណាស់មុននាង។

តែតាមព័តមានពីអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីបានបង្ហើបថាបច្ចុប្បន្នតម្លៃខ្លួនរបស់សីម៉ា ស៊ីថ្លៃខ្ពស់ជាងតារារៀមច្បងខ្លះ ហើយតារាដែលមានគីឡូប្រហាក់ប្រហែលនាងចាប់ផ្ដើមពិបាកប្រជែងជាមួយស្រីស្រស់រូបនេះព្រោះថាអតីតអ្នកស្មូតជាប់លេខ១ ប្រចាំខេត្តតាកែវរូបនេះមានឧកញ៉ាដល់ទៅ៤នាក់ជួយរុញឲ្យនាងទៅមុខថែមទៀតនោះគឺឧកញ៉ាព្រាប សុវត្ថិ ,ខែម ប៊ុនថៃ ,យឹម តាស្រង់ និងឡេង ណាវ៉ាត្រា ។តែទាក់ទងរឿងបេះដូងវិញនាងច័ន្ទសីម៉ា មិនទាន់ហ៊ានបង្ហាញមុខគូស្នេហ៍ជាចំហនោះទេ ក្រោយស្ងប់ស្ងាត់រឿងមានលោកឧកញ៉ាពោះម៉ាយម្នាក់តាមស្នេហា ខណៈដែលពេលជួបFan និងអ្នកសារព័តមានស្រីស្រស់តូចតន់រូបនេះតែងតែថ្ងូរថានាងរកតែសង្សារ១គ្រាប់ធ្វើថ្នាំមិនបានឡើយ បើទោះជានាងដឹងថាការវាចាបែបនេះគ្មានអ្នកណាម្នាក់ជឿរលើនាងក្ដី៕