ភ្នំពេញ ៖ រថយន្តគ្មានពន្ធ ចំនួន១៦គ្រឿង ក្នុងនោះរថយន្តចង្កូតឆ្វេង ១៥គ្រឿង និងចង្កូតស្តាំ១គ្រឿង ត្រូវបាន មន្ត្រីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ បន្តចុះបង្ក្រាបបានជាបន្តបន្ទាប់ នៅទូទាំងប្រទេស គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។

ក្នុងប្រតិបត្តិការចុះបង្ក្រាបរថយន្តគ្មានពន្ធនេះ មន្ត្រីជំនាញបានដកហូតរថយន្តសរុប ចំនួន១៦គ្រឿង រួមមាន ១-រថយន្តម៉ាក Lexus RX-350 ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6710។ ២- រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ចង្កូតឆ្វេង ឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2AX-7160។ ៣- រថយន្តម៉ាក Lexus RX-330 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត ២០០៧។ ៤- រថយន្តម៉ាក Lexus CT-200h ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត២០១២។ ៥- រថយន្តម៉ាក Mazda 2 ប្រភេទ រថយន្តទេស ចរណ៍ ចង្កូតស្តាំ ពណ៌ក្រហម ឆ្នាំផលិត២០១៦។ ៦- រថយន្តម៉ាក Lexus RX-400h ចង្កូតឆ្វេង ពណ៌ខ្មៅ ផលិត ឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 2AN-2025។ ៧-រថយន្តម៉ាក Camry ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 2T-9712។ ៨- រថយន្តម៉ាក Camry ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2BB-8899។ ៩- រថយន្តម៉ាក Camry ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2U-4932។ ១០- រថយន្តម៉ាក Lexus RX-350 ឆ្នាំផលិត២០០៧ ពណ៌ទឹកមាស ចង្កូតឆ្វេង ស្លាកលេខ ខេមរភូមិន្ទ ០២ ២-៥៩៦៤។ ១១- រថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០០៧។ ១២- រថយន្តម៉ាក Lexus RX-400h ចង្កូតឆ្វេង ឆ្នាំម៉ូដែល២០០៦ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2BF-4439។ ១៣-រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០០៧ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2AE-3991។ ១៤- រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០០៧ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AY-6095។ ១៥- រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០០៧ ពណ៌ស ស្លាកលេខ កំពង់ចាម 2A-0281 និង១៦- រថយន្តម៉ាក TOYOTA HIGHLANDER ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០០៧ និងទំហំស៊ីឡាំង 3300CC។


គួររំលឹកថា កន្លងទៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំប្រើប្រាស់រថយន្តអត់ពន្ធ ដោយជ្រកក្រោមស្លាកលេខផ្សេងៗ៕
