Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាត់ប្រពន្ធខ្ញុំ ១៥ថ្ងៃហើយ បងប្អូនអើយ ឃើញប្រពន្ធខ្ញុំ ទេ?

បាត់ប្រពន្ធខ្ញុំ ១៥ថ្ងៃហើយ បងប្អូនអើយ ឃើញប្រពន្ធខ្ញុំ ទេ?

ភ្នំពញ ៖ ស្ត្រីម្នាក់ បានសុំប្តីឡើងមកភ្នំពេញ ដើម្បីរកការងារធ្វើ ស្រាប់តែក្រោយមក បានបាត់ដំណឹងសូន្យឈឹង សូម្បីទូរស័ព្ទក៏ហៅលែងចូល អស់រយៈពេល១៥ថ្ងៃ មកហើយ ជាហេតុធ្វើឱ្យបុរសជាប្តី ភ័យឆោឡោ ប្រកាសរក ប្រពន្ធឱ្យវិលត្រឡប់មកផ្ទះវិញ។

ស្ត្រីជាប្រពន្ធដែលបាត់ខ្លួនអស់រយៈពេល១៥ថ្ងៃ និងត្រូវបុរសជាប្តីកំពុងប្រកាសរកនោះ មានឈ្មោះឡាប សុច័ន្ទ អាយុ២៦ឆ្នាំ។

តាមសម្តីបុរសជាប្តី ឈ្មោះណុប ភ័ណ្ឌ បានរៀបរាប់ប្រាប់ថា មុនពេលបាត់ខ្លួន ប្រពន្ធរបស់គាត់ ឈ្មោះទ្បាប សុច័ន្ទ បានសុំគាត់ឡើងមកភ្នំពេញ ដើម្បីរកការងារធ្វើ ហើយដំបូងឡើយគាត់ក៏មិនចង់ឱ្យប្រពន្ធឡើងមកតែ ម្នាក់ឯងដែរ តែដោយសារជីវភាពគ្រួសារទីទ័លខ្លាំងពេក ទើបគាត់បានយល់ព្រមឱ្យប្រពន្ធមកធ្វើការនៅភ្នំពេញ ចំណែកគាត់ នៅធ្វើការឯស្រុកកំណើត។

បុរសជាប្តី បន្តថា នៅពេលប្រពន្ធឡើងមកភ្នំពេញ បានប៉ុន្មានថ្ងៃ គាត់នៅអាចទាក់ទងប្រពន្ធបានជាធម្មតា តាមទូរស័ព្ទ ប៉ុន្តែក្រោយមកទៀត គាត់បាត់ដំណឹងប្រពន្ធឈឹងតែម្តង សូម្បី ទូរស័ព្ទក៏ទាក់ទងលែងបាន មិនដឹងថាប្រពន្ធទៅស្នាក់នៅនិងធ្វើការនៅឯណានោះឡើយ ធ្វើឱ្យគាត់មានការព្រួយបារម្ភពីសុខ ទុក្ខប្រពន្ធ យ៉ាងខ្លាំង។

បន្ទាប់ពីបាត់ដំណឹងប្រពន្ធអស់រយៈពេល ១៥ថ្ងៃមក បុរសជាប្តីនេះ បានប្រកាសរកប្រពន្ធឱ្យត្រឡប់មកផ្ទះវិញ ព្រោះបារម្ភពីសុវត្ថិភាពរបស់ប្រពន្ធខ្លាំងណាស់។ ជាមួយនេះ បុរសជាប្តីបានអំពាវនាវដល់បងប្អូនប្រជាពល រដ្ឋដែលប្រទះឃើញស្ត្រីដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹងដល់រូបគាត់ជាប្តី តាមរយៈ «នគរធំ» ឬវិទ្យុអេប៊ីស៊ី ដោយក្តីអនុគ្រោះ៕

RELATED ARTICLES