Tuesday, July 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបុរសខូចចិត្ត លោតពីជាន់ទី៤

បុរសខូចចិត្ត លោតពីជាន់ទី៤

ស្វាយរៀង ៖ បុរសម្នាក់ ត្រូវបានប្រទះឃើញធ្លាក់ចុះពីលើដំបូលអគារ ជាន់ទី៤ មួយកន្លែង បណ្តាលឱ្យស្លាប់ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ ខណៈដែលប្រភពមួយចំនួនអះអាងថាបុរសរងគ្រោះបាន nលោតសម្លាប់ខ្លួន។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៥៥នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅ ចំណុចផ្ទះជួល កម្ពស់៤ជាន់ ១កន្លែង ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត។

យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បុរសដែលស្លាប់ មានឈ្មោះង្វៀង វ៉ាន់កុងហ៊ាវ (NGUYEN VAN CONG HAU)  អាយុ២៩ឆ្នាំ ជាជនជាតិវៀតណាម កាន់អត្តសញ្ញាណប័ណ្ណលេខ 026094002090 មានលំនៅ ភូមិង៉ុកដុង ឃុំប៊ិនយឿង ស្រុកវិនទុង ខេត្តវិនហ្វុក ប្រទេសវៀតណាម។

ប្រភពដដែល បន្តថា កាលពីវេលាម៉ោង ១០និង៥៥នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា នៅផ្ទះជួលរបស់ឈ្មោះឡេង លាងសឿន ភេទប្រុស  អាយុ៣៧ឆ្នាំស្ថិតក្នុងភូមិតាបិប សង្កាត់ បាវិត ក្រុងបាវិត មានករណីមនុស្សលោតពីលើដំបូលអគារជាន់ទី៤ បណ្តាលឱ្យស្លាប់។ប្រភពបន្តថា ក្រោយ ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវ ជ្រាវ  និងចងខ្សែ ហ៊ុមព័ទ្ធជុំវិញកន្លែងកើតហេតុ ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការស្លាប់មិនទាន់ដឹងនៅឡើយ ដោយសមត្ថកិច្ចនគរបាល កំពុងធ្វើការ ស្រាវជ្រាវ និងរង់ចាំសមត្ថកិច្ចជំនាញនិងគ្រូពេទ្យ ធ្វើការពិនិត្យ និងកោសល្យវិច័យបន្តទៀត៕

RELATED ARTICLES