Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងស្ទាវ១០នាក់ ជិះម៉ូតូដេញគប់ឡាន

ក្មេងស្ទាវ១០នាក់ ជិះម៉ូតូដេញគប់ឡាន

ស្វាយរៀង ៖ ក្មេងទំនើង ១ក្រុម មានគ្នាប្រមាណ១០នាក់ ជិះម៉ូតូ ចំនួន៤គ្រឿង បានធ្វើសកម្មភាពប្រដេញគប់ រថយន្តអ្នកដំណើរ ១គ្រឿង ដែលកំពុងបើកបរតាមផ្លូវ បណ្តាលឱ្យរងការខូចខាតកញ្ចក់ផ្នែកខាងមុខ ១ផ្ទាំង រួចបាននាំគ្នាជិះម៉ូតូរត់គេចបាត់អស់។

ករណីគប់កញ្ចក់រថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ។

យោងតាមម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Ah Kanha ដែលជាម្ចាស់រថយន្ត បានសរសេរថា “សូមបងប្អូនមាន ការប្រុងប្រយ័ត្ន មានក្មេងទំនើងមួយក្រុម បានគប់កញ្ចក់រថយន្តនាងខ្ញុំ នៅវេលាម៉ោង ១០ៈ១០នាទីយប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពេលនាងខ្ញុំធ្វើដំណើរពីទីរួមខេត្ត មកផ្ទះ នៅភូមិដូនទង ឃុំធ្លក ខណៈមកដល់ចំណុចកើតហេតុ បានជួបក្មេងមួយក្រុម មានម៉ូតូ ៤គ្រឿង មានគ្នា ប្រហែលជិត១០នាក់ បានគប់កញ្ចក់ឡាននាងខ្ញុំ។ សូមអរគុណដល់បងៗសមត្ថកិច្ច បានដុតដៃដុតជើងណាស់ ក្នុងការតាមរុករកមុខសញ្ញា ថាតែចាប់បានអូនៗ បងមិនស្រលាញ់លុយជាងឲ្យអូនៗជាប់ទ្រុងទេពៅមាស…”។

ពាក់ព័ន្ធករណីខាងលើនេះ លោកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងនៅរសៀលថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៣ ថា លោកបានទទួលព័ត៌មាននេះហើយ លោកនិងក្រុមការងារ កំពុងចុះធ្វើការស្រា ជជ្រាវនៅកន្លែងកើតហេតុ។

លោកអធិការ បានបន្តថា នៅពេលនេះ លោកកំពុងសាកសួរព័ត៌មានពីម្ចាស់រថយន្តបន្ថែមទៀតដើម្បីស្វែង រកចាប់ឃាត់ខ្លួនក្រុមជនសង្ស័យ ជាក្មេងទំនើងដែលគប់កញ្ចក់រថយន្តរបស់ជនរងគ្រោះយកមកផ្តន្ទាទោស ឱ្យខាងតែបាន៕

RELATED ARTICLES