Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងគេវ៉ៃ១ទីបដែក បែកក្បាល សងសឹកវិញ១ដំបង រយះក្បាល

ខឹងគេវ៉ៃ១ទីបដែក បែកក្បាល សងសឹកវិញ១ដំបង រយះក្បាល

កោះកុង ៖ ក្រុមគ្រួសារចំនួន២ រស់នៅជាប់របងផ្ទះគ្នា ប៉ុន្តែមិនចេះយោគយល់គ្នា រាប់អានគ្នា ឧស្សាហ៍កើត មានជម្លោះនឹងគ្នាជាញឹកញាប់ លុះចុងក្រោយ ភាគីទាំងសងខាង បានកើតមានជម្លោះជាថ្មី ពីរឿងចោលសំរាម រហូតដល់ផ្ទុះជាអំពើហិង្សា ដោយភាគីម្ខាង ទាញបំពង់ទីបវាយភាគីម្ខាងទៀតបែករយះក្បាល ទើបភាគីរងគ្រោះ ហៅបក្ខពួកមកព្រួតវាយសងសឹក បណ្តាលឲ្យរយះក្បាលដូចគ្នា ទីបំផុតត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ ចាត់បញ្ជូន គូជម្លោះដែលរបួស ២នាក់ ទៅមន្ទីរពេទ្យ ចំណែកបក្ខពួក ៣នាក់ទៀត ត្រូវបានចាប់វាយខ្នោះ នាំយកទៅចាត់ ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុច ភូមិ២ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។

គូវិវាទទាំង២នាក់ ដែលរងរបួសធ្ងន់ដូចគ្នា និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទី១-ឈ្មោះហុង ទ្រី ភេទ ប្រុស អាយុ៤៧ឆ្នាំ មុខរបររត់តាក់ស៊ី មានលំនៅ ភូមិ២ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា (រងរបួសរយះក្បាលធ្ងន់)។ ទី២-ឈ្មោះសៀន ទាវ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនេសាទ មានលំនៅ ភូមិ២ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា (រងរបួសដាច់រយះគុម្ពត្រចៀកឆ្វេងធ្ងន់)។

ចំណែកជនសង្ស័យ ៣នាក់ទៀត ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសឿន លី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ នេសាទ ស្នាក់នៅភូមិ២ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។ ទី២-ឈ្មោះទឹម តយ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរនេសាទ ស្នាក់នៅភូមិ២ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា និងទី៣-ឈ្មោះអាត អាន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរនេសាទ ស្នាក់នៅភូមិ២ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ មានករណីហិង្សាដោយចេតនា ប្រើដោយអាវុធមួយ បានកើតឡើង និងបង្កឡើងដោយឈ្មោះទ្រី ហុង បាននាំ គ្នារបស់ខ្លួនទៅវាយលើឈ្មោះសៀន ទាវ ដោយយកដែកទីប វាយត្រូវចំគុម្ពត្រចៀកឆ្វេងរបស់ឈ្មោះសៀន ទាវ បណ្តាលឱ្យដាច់រយះ រងរបួសធ្ងន់។

របាយការណ៍ដដែល បន្តថា ក្រោយមកឈ្មោះសៀន ទាវ បាននាំបក្ខពួកចំនួន ៣នាក់ រួមមាន ១-ឈ្មោះសឿន លី ២-ឈ្មោះទឹម តយ និង៣-ឈ្មោះអាត អាន ប្រដាប់ដោយដំបងឈើ បានព្រួតគ្នាទៅវាយទៅលើឈ្មោះហុង ទ្រី វិញ បណ្តាលឱ្យឈ្មោះហុង ទ្រី បែករយះក្បាល រងរបួសធ្ងន់ដូចគ្នា ទើបឈប់ឈ្លោះគ្នា។

ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ាកខ្លង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍ រួចបាន បញ្ជូនអ្នករបួសទាំងពីរនាក់ (គូវិវាទ) ទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ចំណែកអ្នកពាក់ព័ន្ធ ៣នាក់ទៀត ព្រម ទាំងវត្ថុតាង ដំបងឈើ១ និងបំពង់ទីបដែក១ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាន នគរបាល ស្រុកមណ្ឌលសីមា ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលនាំឱ្យមានអំពើហិង្សាបែបនេះ គឺ ដោយសារតែផ្តើមចេញពីរឿងចោលសំរាម ផ្ទះនៅជាប់គ្នា ក៏មានទំនាស់ពាក្យសម្តី បង្កឱ្យមានហិង្សាតែម្តង។ជនសង្ស័យទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES