Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបុរសម្នាក់ ធ្លាក់ពីលើអគារខ្ពស់ស្លាប់

បុរសម្នាក់ ធ្លាក់ពីលើអគារខ្ពស់ស្លាប់

 ភ្នំពេញ ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះឃើញធ្លាក់ចុះពីលើអគារខ្ពស់ ១កន្លែង កំពុងសាង សង់មិនទាន់រួចរាល់នៅឡើយ បណ្តាលឱ្យរបួសយ៉ាងធ្ងន់ ក្រោយមកបានដាច់ខ្យល់ស្លាប់ បង្កឱ្យមានការភ្ញាក់ ផ្អើលដល់សមត្ថកិច្ចជំនាញ ចុះពិនិត្យនិងស្រាវជ្រាវភ្លាមៗ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង២៨នាទីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចអគារកំពុងសាងសង់មួយកន្លែង ជាប់របងសាលាបឋមសិក្សាភូមិ៦ តាមផ្លូវលេខ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន។

បុរសរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ ជាង៣០ឆ្នាំ។

តាមប្រភពពីបុរសជាជាងប៉ះកង់ នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលគាត់ កំពុងតែប៉ះកង់ឱ្យភ្ញៀវ ស្រាប់តែលាន់ឮសំឡេងដូចរបស់អ្វីម៉្យាងធ្លាក់ពីទីខ្ពស់ មកចំមែកឈើ រួចក៏បាក់ទាំង មែកឈើ និងឃើញមនុស្សប្រុសម្នាក់ (ជនរងគ្រោះខាងលើ) បានធ្លាក់ចុះមកដល់ដីតែម្តង។ ឃើញបែបនេះ គាត់និងអ្នកជិតខាង បាននាំគ្នាស្ទុះទៅមើល ឃើញជនរងគ្រោះមានសភាពធ្ងន់ធ្ងរខ្លាំងណាស់ រួចក៏នាំគ្នាជួយ សែងចេញពីកន្លែងនោះ ទៅដាក់កន្លែងដែលមានម្លប់។ បន្ទាប់មកឃើញជនរងគ្រោះ មានសភាពដកចង្កាមាន់ តែម្តង ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍ និងទាក់ទងរកឡានពេទ្យ មកជួយដឹក បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ តែអកុសល ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ជុំវិញករណីខាងលើនេះ មិនមានប្រភពព័ត៌មានណាមួយ អាចបញ្ជាក់ពីមូលហេតុដែលនាំឱ្យជនរងគ្រោះខាងលើ ធ្លាក់ចុះមកដី បណ្តាលឱ្យស្លាប់បែបនេះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងខាងជំនាញ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោស ល្យវិច័យសព ប៉ុន្តែនៅមិនទាន់អាចបញ្ជាក់បាននៅឡើយថា ករណីនេះ គឺជាករណីអ្វីឱ្យពិតប្រាកដ តើជនរង គ្រោះខាងលើ រអិលជើងធ្លាក់ដោយខ្លួនឯង ឬក៏លោត សម្លាប់ខ្លួន ឬមានគេរុញទម្លាក់?

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុក ដើម្បីស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅរៀប ចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES