Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជំទាវសេះហោះ ជាប់ខ្នោះ បោកលុយគេរាប់ម៉ឺនដុល្លារ

ជំទាវសេះហោះ ជាប់ខ្នោះ បោកលុយគេរាប់ម៉ឺនដុល្លារ

ពោធិ៍សាត់ ៖ ស្ត្រីម្នាក់ ដែលគេតែងតែឃើញស្លៀកពាក់សមសួន បន្លំខ្លួនធ្វើជាជំទាវ ចូលរួមជាមួយថ្នាក់ដឹកនាំ ស្ទើរគ្រប់កម្មវិធី និងបានឆបោក់ប្រាក់ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ រាប់ម៉ឺនដុល្លារ ទីបំផុតត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន បន្ទាប់ពីបែកការ អភិបាលខេត្តមានការសង្ស័យ។ការចាប់ឃាត់ខ្លួនស្ត្រីជំទាវសេះហោះនេះ បាន ធ្វើឡើង កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងក្រុងពោធិ៍សាត់។

លោកម៉ូ លីដា ស្នងការរងទទួលផែនព្រហ្មទណ្ទ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ស្ត្រី ជាប់ចោទខាងលើ មានឈ្មោះហ៊ីម មុំ អាយុ៥៣ឆ្នាំ មានស្រុកកំណើតនៅភូមិកោះដាច់ ឃុំកោះដាច់ ស្រុកមុខ កំពូល ខេត្តកណ្តាល និងមានលំនៅមុនពេលឃាត់ខ្លួន ផ្ទះលេខ២៤ ផ្លូវលេខ១០៨ ភូមិ១៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្ត្រីខាងលើ ត្រូវបានលោកឡុញ ច័ន្ទចេតនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ ចេញដីកាបង្គាប់ ឱ្យឃុំខ្លួនបណ្តោះអាសន្ន ក្នុងសំណុំរឿងស៊ើបសួរលេខ ២៤៥ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ពីបទឆបោក មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២១កន្លងទៅ ដោយបានបោកប្រាស់ជនរងគ្រោះម្នាក់ ដែលបានមកដាក់ពាក្យបណ្តឹងនៅតុលាការ អស់ទឹកប្រាក់ចំនួន ១៧ ៧០០ដុល្លារ ជាថ្នូរនឹងរត់ការចូលក្របខ័ណ្ឌនគរបាល ហើយនិងមានអ្នកខ្លះទៀត អស់ចំនួន ១៨០០០ដុល្លារ ខ្លះ១៥០០០ដុល្លារ ដែលនឹងត្រៀមដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ទៀត ខណៈដែលពលរដ្ឋជាច្រើននាក់ផ្សេងទៀត ត្រូវស្ត្រីខាងលើឆបោកតាមរូបភាពផ្សេងៗ អស់ប្រាក់ពី ៥ទៅ៦លាន រៀល ក្នុងម្នាក់ៗផងដែរ។

តាមប្រភពពីអាជ្ញាធរសមត្ថកិច្ចខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅរៀងរាល់កម្មពិធីផ្សេងៗរបស់ថ្នាក់ដឹកនាំគេ តែងតែសង្កេតឃើញវត្តមានស្ត្រីខាងលើ ចូលរួមអង្គុយជាកិត្តិយស និងថតរូបស្ទើរគ្រប់កម្មវិធីទាំងអស់ដោយ ហៅថាជាលោកជំទាវៗ ចាប់តាំងពីជំនាន់លោកម៉ៅ ធនិន ជាអភិបាលខេត្តពោធិ៍សាត់ មកម៉្លេះ ដែលគ្មាននរ ណាម្នាក់បានដឹងថា ជាជំទាវសេះហោះ ឡើយ ហើយក្រោយមក រឿងរ៉ាវទើបបែក ការត្រឹមលោកខូយ រីដា អភិបាលខេត្ត ចាប់អារម្មណ៍ មានការសង្ស័យ ដាក់ផែនការឱ្យអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចស៊ើបអង្កេតលេច ធ្លាយចេញជា ករណីឆបោកប្រជាពលរដ្ឋ និងមានបណ្តឹង ត្រូវចាប់ខ្លួនតែម្តង៕

RELATED ARTICLES