Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉េអឹមសេះហោះ ដោះអាវចាប់ឆែកពលរដ្ឋ ជាប់ខ្នោះ១

ប៉េអឹមសេះហោះ ដោះអាវចាប់ឆែកពលរដ្ឋ ជាប់ខ្នោះ១

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២នាក់ បានបន្លំខ្លួនធ្វើជាមន្ត្រីអាវុធហត្ថ (ប៉េអឹម) ដោយស្ទាក់ឃាត់យុវជន២នាក់ និងបានធ្វើការឆែកឆេរ ដោយចោទថាជាប់ពាក់ព័ន្ធនឹងថ្នាំញៀន ហើយអ្វីដែលកាន់តែហួសចិត្តនោះ គឺជនដែល អះអាងថាជាមន្ត្រីអាវុធហត្ថ ទាំង២នាក់នោះ ម្នាក់ស្លៀក ពាក់ស៊ីវិល ជិះម៉ូតូពាក់ស្លាកលេខនគរបាល ចំណែក ម្នាក់ទៀត ដោះអាវ និងមានតែម៉ាស់ក៍ ដែលមានឡូហ្គោ នគរបាល បែរជាហ៊ានចាប់ឆែកពលរដ្ឋទាំងកណ្តាល យប់ លុះឆែកឆេរមិនឃើញអ្វី ក៏ជិះម៉ូតូគេចបាត់ តែចុងក្រោយត្រូវកម្លាំងអាវុធហត្ថពិតប្រាកដ តាមចាប់វាយខ្នោះ បានម្នាក់ (អ្នកបើកម៉ូតូ) ចំណែកប៉េអឹមសេះហោះដែលដោះអាវ បានរត់គេចខ្លួនបាត់។

ករណីបុរស២នាក់ បន្លំខ្លួនធ្វើជាសមត្ថកិច្ច ឆែកឆេរប្រជាពលរដ្ឋនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង ៣០នាទីយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។គួររំលឹក មុនពេលកើតហេតុ មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូណៃហត ១គ្រឿង បន្លំខ្លួនធ្វើជាសមត្ថកិច្ច ចាប់យុវជន២នាក់ ឆែករកគ្រឿងញៀន និងប្រើហិង្សាទៅលើយុវជនទាំង២នាក់នោះទៀតផង ហើយអ្វីដែល គួរឱ្យហួសចិត្ត គឺជនសង្ស័យទាំង២នាក់ មិនមានឯកសណ្ឋានជាកងកម្លាំងអ្វីនោះទេ ដោយស្លៀកពាក់ស៊ីវិ លធម្មតា ហើយក្នុងនោះ មានម្នាក់ ថែមទាំងដោះអាវទៀតផង គ្រាន់តែប្រើម៉ាស់ក៍មានឡូហ្គោ នគរបាល និងជិះម៉ូតូណៃហត បែរជាអះអាងថា ពួកគេជាសមត្ថកិច្ច មកចាប់ឆែកយុវជនទាំង២នាក់ ទាំងកណ្តាលយប់ ដោយចោទថា ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។

ក្រោយកើតហេតុភ្លាមៗ ជនស៊ីវិលទាំងពីរនាក់នោះ បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ចំណែកជនរងគ្រោះ មិន ចង់មានរឿងវែងឆ្ងាយ ក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះរៀងៗខ្លួនទៅ។ ប៉ុន្តែវីដេអូឃ្លីប ត្រូវបានបង្ហោះបែកធ្លាយ ពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក និងត្រូវបានមហាជនសំណូមពរដល់កម្លាំងសមត្ថកិច្ចជំនាញ ជួយស្រាវ ជ្រាវបង្ក្រាបក្រុមជនសង្ស័យទាំងនេះ ដើម្បីកុំឱ្យបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋបែបនេះទៀត។

ទោះជាជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងក្តី តែសមត្ថកិច្ចជំនាញ មិននៅស្ងៀមចំពោះករណីនេះឡើយ ដោយបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបបានជនសង្ស័យម្នាក់ ជាអ្នកបើកម៉ូតូ ព្រមទាំងដក ហូតបានម៉ូតូណៃហត ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្លែងក្លាយ កម្ពុជា ០ ០០០០ ព្រមទាំងសម្ភារៈ ឯក សណ្ឋានជាកងកម្លាំង មួយចំនួនទៀតផង។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងអាវុធហត្ថជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាម នីតិវិធី។ ដោយឡែកបក្ខពួកម្នាក់ទៀត (ប៉េអឹមសេះហោះ ដោះអាវ) កំពុងត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវ តាមចាប់ខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES