ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យ ចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចាប់ឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធទៅនឹងករណីរំលោភលើទំនុកចិត្ត។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ធ្វើឡើងដោយទទួលបានការចង្អុលបង្ហាញ និងបទបញ្ជាជាប្រចាំថ្ងៃពី លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងត្រូវបានលោកវរសេនីយ៍ ទោ យ៉ាង វ៉ាន់ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដឹកនាំកម្លាំងជំនាញចុះបង្ក្រាបករណីរំ លោភលើទំនុក ចិត្ត ស្ថិតនៅចំណុចភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ដោយបានឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរថយន្ត ១គ្រឿង ផងដែរ។

លោកវរសេនីយ៍ទោ យ៉ាង វ៉ាន់ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានប្រាប់ឱ្យដឹងនៅថ្ងៃទី០៧ ខែឧស ភា ឆ្នាំ២០២៣ ថា ក្រោយបានទទួលពាក្យបណ្តឹងពីឈ្មោះរស្មី សុទ្ធា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់ នៅភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង និងដោយមានការសម្របសម្រួលនីតិវិធីពីលោកតូច សុភក្តី ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួន ជនសង្ស័ យ ចំនួន២នាក់ ទី១-ឈ្មោះគង់ វិច្ឆិកា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិក KTV និងទី២-ឈ្មោះពៅ តាំង ហេង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិក KTV។ ជនសង្ស័យទាំង២នាក់ខាងលើ មានលំនៅក្នុង ភូមិខាង លើជា មួយគ្នា។

ជនសង្ស័យ រួមនិងរថយន្ត ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត រៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕
