Sunday, June 8, 2025
Homeតារាខ្មែរហ្សូណូ ៖គ្មានប្រតិកម្ម អតីតប្រពន្ធសុំឲ្យជួយ​ចិញ្ចឹម​កូនស្រី

ហ្សូណូ ៖គ្មានប្រតិកម្ម អតីតប្រពន្ធសុំឲ្យជួយ​ចិញ្ចឹម​កូនស្រី

ភ្នំពេញ៖តារាចម្រៀងហង្សមាសលោកកែ សុវណ្ណារ៉េត ហៅហ្សូណូ នៅមិនទាន់ចេញសារណា​មួយ​ប្រតិកម្មទៅ​ភរិយាចាស់របស់លោកគឺអ្នកនាងចាន់ សុផានី នោះទេក្រោយពីនាងបានបក​អាក្រាតថាលោកសុវណ្ណារ៉េត កំពុង​រស់នៅយ៉ាងហ៊ឺហាដែលមិនដែលគិតគូរទំនុក​បម្រុងដល់​កូនស្រីរបស់ខ្លួនដែលមានវ័យជាង១០ឆ្នាំ​និងកំពុងត្រូវ​ការ​ថវិការ​ផ្គត់ផ្គងដល់ការសិក្សារប្រចាំថ្ងៃនោះ។ការយំស្រែករបស់អ្នកនាងសុផានី នាពេលនេះក្រោយ​ពីនាងថា​បានទ្រាំអត់​ធ្មត់​អស់​ជាច្រើនឆ្នាំមកហើយដោយចិញ្ចឹមកូនស្រីតែ​ម្នាក់ឯងតែពេលនេះអំឡុង​ពេលដែលនាងធ្លាក់​ខ្លួន ត្រូវការលុយឲ្យកូនស្រីបានសិក្សារបន្ដទើបមានតែស្នើរទៅ​អតីតប្ដីឲ្យជួយអន្ដរាគមន៍​។អ្នក​​នាងសុផានី ក៍​បាន​​ប្រាប់អ្នកកាសែតផងដែរថាតំណក់ឈាមរបស់ហ្សូណូ ដែលជាកូន​ស្រី​តែ​ម្នាក់​របស់នាងនេះមានរូបរាងនិង​អត្ត​ចឬកដូចគ្នាទៅនិងឪពុក​របស់គេបេះបិតតែម្ដង​ទើបនាង​ចេះតែស្ងាត់មិនដែលទៅរំខានណាមួយ​ដល់ការរស់​នៅ​របស់ហ្សូណូ ដែលកំពុងតែ​ប្រើជីវិត​ហាយ​​សូរស់នៅវីសាស្កឹមស្កៃ តែនាងវិញកំពុងតែដុនដាបយ៉ាង​ខ្លាំង​នោះ​។តាម​រយៈការ​បង្ហូរ​ទឹក​នេត្រារបស់អ្នកនាងសុផានី នាពេលនោះនាងមិនបានទាមទារអ្វីដល់ហ្សូណូ ច្រើន​នោះទេ តែនាងគ្រាន់តែសូមឲ្យអតីតប្ដីរូបនេះមានទំនួល​ខុសត្រូវក្នុងនាមជាឪពុកមក​លើកូន​ស្រីរបស់​ខ្លួនដូចឪពុកគេ​ផ្សេង​​ទៀត​ដែរ ព្រោះរយៈពេលជាង១០ឆ្នាំមក​ហើយដែលនាងមិន​ដែល​ពឹងប្ដី​ចាស់រូបនេះម្ដងណាឡើយ។

 យ៉ាងណានៅលើហ្វេសបុករបស់លោកហ្សូណូ គិតមកត្រឹមរសៀលថ្ងៃទី៨ ឧសភា នេះ​គេមិនទាន់ឃើញលោក​មានសារណាមួយឆ្លើយតបទៅអ្នកនាងចាន់ សុផានី នោះទេ គឺមាន​តែ​សកម្មភាពសិល្បៈរបស់លោក​តែប៉ុណ្ណោះ​។ចំពោះអ្នកនាងសុផានី វិញបានដឹងខ្លួនច្បាស់​ពេល​​នេះ​អតីតប្ដីនាងឡូឆាយខ្លាំងណាស់ ហើយមានលុយកាក់​និង​ជីវភាពធូធារទើបនាង​សុំឲ្យប្ដី​ចាស់ជួយគិតគូរទនុកបម្រុងដល់ការសិក្សាររបស់កូនផង។សុផានី ថែមទាំងសួរ​ទៅហ្សូ​ណូ វិញថាតើចង់ឲ្យកូនបោះបង់ការសិក្សារចោលកណ្ដាលទីឬ​យ៉ាងណាបានជាមិននឹកនា​ដល់​​កូនដែល​ខ្លួនធ្លាប់ថាស្រលាញ់កូនស្រីនេះខ្លាំងណាស់​នោះ។តែអតីតពិធីការិនីរបស់​ប៉ុស្ដិ៍លេខ​៥ រូបនេះមិនបានបញ្ជាក់​នោះ​ទេថាតើមូលហេតុអ្វីបានជានាងមិន​អាចបន្ដស្នេហាលោក​ហ្សូ​ណូ ហើយក៍ចែកផ្លូវគ្នាជាមួយប្ដីតាំង​ពីកូន​ស្រី​នាងមានអាយុនៅជិត៥ឆ្នាំនោះ។

គូរំលឹកថាកន្លងមកនៅពេលដែលអ្នកយកព័តមានយើងបានផ្សព្វផ្សាយពីលោកហ្សូណូ ជាមួយអ្នកនាងចាន់ សុផានី នោះ អតីតអ្នកគ្រប់គ្រងហង្សមាសលោកអ៊ិន ទីតូ មិនសប្បាយ​ចិត្ត​នោះទេដោយចាត់​ទុកថាការលើក​រឿងចាស់នេះមក​និយាយធ្វើឲ្យជីវិតសិល្បៈរបស់លោក​សុវណ្ណារ៉េត ស្ទើតែរៀបហក់ឡើងខ្ពស់ទៅ​ហើយនោះតែ​មិនអាច​ឡើងមិនរួចទេ។គេក៍សង្កេត​ឃើញថា​ រយៈ​ពេលចុងក្រោយនេះហង្សមាសបានព្យាយាមលើកហ្សូណូ ថែមមួយកម្រិត​ទៀត​តាមរយៈការផ្ដល់តំណែងធំធ្វើជាគណៈកម្មាការThe Voice Kids Cambodia រដូវកាលទី៣ និង​Cambodian Idol Junior រដូវកាលទី២ បន្ថែមពីការឲ្យតួឯកក្នុងភាពយន្ដជាបន្ដបន្ទាប់​។ប៉ុន្ដែដឹង​អីអំឡុង​ពេល​​ដែលហ្សូណូ កំពុងតែមានក្ដីសុខក្នុងជីវិតចម្រៀងរបស់ខ្លួនត្រូវថៅកែ​ទុកចិត្ត​ហើយ​​រូបគេ​មានផ្ទះវីឡារ​,ហាងលក់​ខោអាវ និងជិះរយន្ដថ្លៃៗរួមទាំងមាន​លុយចាយពេញៗ​ដៃនោះ​បែជា​ភរិយាចាស់របស់លោកថា​លោកសុវណ្ណា​រ៉េត មិនដែលនឹកនាដល់កូនស្រី​របស់​ខ្លួន​ទៅវិញ​។សកម្មភាពរបស់លោកហ្សូណូ នេះគេជឿរថាប្រសិនបើដូច​អ្វីដែលអ្នក​នាងសុ​ផា​នី លើក​ឡើង​មែន នោះប្រាកដជាធ្វើឲ្យនារីមិនតិចទេដែលមិនហ៊ានប៉ង​ប្រាថ្នាចង់ធ្វើជា​ប្រ​ពន្ធ​​ថ្មី​របស់​អ្នក​ចម្រៀងហង្សមាសរូបនេះ ព្រោះថាលោកមិនសូវមានទំនួលខុសត្រូវក្នុងនាមជាប្ដី​គេបើ​ទោះ​ជា​លោក​និងអ្នកនាងសុផានី បានបែកបាក់គ្នាជាច្រើនឆ្នាំទៅហើយក្ដី ប៉ុន្ដែការ​បន្ស​ល់​​កូនស្រីម្នាក់កំពុងរៀន​ហើយ​​ម្ដាយ​របស់គេកំពុងតែជួបជីវភាពលំបាក​នោះលោកហ្សូណូ មិន​គូរណាបិតភ្នែកទៅរួច​ឡើយ។

 អ្នកនាងចាន់ សុផានី ធ្លាប់និយាយប្រាប់អ្នកយកព័តមានយើងបែប​លេងសើចថាជាកម្ម​របស់នាងតែម្ដង ដែល ស្រលាញ់តែប្រុសស្អាតដូចហ្សូណូ នេះហើយទើបមកជួប​រឿងវេទនាតែ​ម្នាក់​ឯងបែបនេះ។ដោយឡែក​លោក សុវណ្ណារ៉េត វិញក្រោយចែកផ្លូវអ្នកនាងសុផានី ជាច្រើន​ឆ្នាំ​នេះលោកមិនដែលបង្ហាញគូស្នេហា​ថ្មីជាសាធា​រណៈ នោះទេ ខណៈដែលមានប្រភពខ្លះ​ថា​មន្ដស្នេហ៍អតីតតារាKH រូបនេះពិតជាមិនធម្មតានោះឡើយ ព្រោះ​លោក​​មានទាំងប្រុសនិង​ស្រី​តាមសុំស្នេហាព្រមគ្នាតែម្ដង ។យ៉ាងណាមហាជនរងចាំមើលថាក្រោយអ្នកនាងចាន់ សុ ផានី បង្ហូរទឹកនេត្រាសុំឲ្យលោកហ្សូណូ គិតគូដល់កូនស្រីខ្លួនផងកុំរស់នៅហាយសូ តែម្នាក់ឯងនោះ​តើអ្នក​ចម្រៀ ង​រូបនេះនឹងនៅតែមិនក្វល់កូនរបស់ខ្លួនទៀត ឬមួយក៍លោកព្រមទទួល​ខុស​​ត្រូវ​លើ​អនាគតកូនស្រីខ្លួន​ដូចឪពុក គេដ៍ទៃទៀតដែរ?

RELATED ARTICLES