Sunday, June 1, 2025
Homeសង្គម និងជីវិតវិសាខបូជា កន្លងហួស ទឹកអត់លិចលោក ខឹម វាសនា ដោះសាថា​ នៅ១ខែទៀត

វិសាខបូជា កន្លងហួស ទឹកអត់លិចលោក ខឹម វាសនា ដោះសាថា​ នៅ១ខែទៀត

សៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលតាំងខ្លួនជាព្រហ្មរក្សាលោក និយាយបង្អើលពីរឿងទឹកលិចលោកនោះ បន្ទាប់ពីការអះអាងលើកចុងក្រោយថា ខ្លួននឹងសម្រេចឈាន ហើយ ទឹកនឹងលិចលោក នៅថ្ងៃពេញបូណ៌មី ខែពិសាខ  ឆ្នាំថោះ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃ បុណ្យវិសាខបូជា នោះ បានកន្លងហួស ដោយមិនមានអព្ភូតហេតុទឹកអត់លិចលោក ហើយខ្លួនក៏មិនឃើញ បានសម្រេចឈានអ្វី ទើបត្រូវមហាជន រួមទាំងអ្នកដែលធ្លាប់ជឿ​និងគាំទ្រ លែងជឿ ឈប់គាំទ្រ ដោយចាត់ទុក ជាការភូតកុហក បោកប្រាស់ និងខ្លះថាមេបក្សដែលប្រកាសឈប់ធ្វើនយោបាយ គិតតែរឿងពន្យល់ធម៌នេះ ថាជាមនុស្សសរសៃប្រសាទ ឬឆ្កួតនោះ ធ្វើឲ្យលោកខឹម វាសនា ផ្ទុះកំហឹង ខឹងច្រឡោតនឹងអ្នក ទាំងនោះយ៉ាង ខ្លាំង។ ប៉ុន្តែទោះបីជាយ៉ាងណា លោកខឹម វាសនា បានដោះសាថា រឿងទឹកលិចលោក និងរឿងខ្លួន បាន សម្រេចឈាន ​នឹងកើតឡើង ចៀសមិនរួចឡើយ តែខ្លួនចង់បានពេលវេលា ១ខែទៀត   ព្រោះខ្លួនចង់មាន ពេលពន្យល់មនុស្ស ឲ្យអស់ចិត្ត។

លោកខឹម វាសនា បានបញ្ជាក់ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ថា «សម្រាប់ចិត្តពូ ពូចង់បានមួយខែទៀតទៅ ចាំពូសម្រេចឈាន ពូចង់ពន្យល់មនុស្សឲ្យសមល្មមនឹងចិត្តពូចង់ ទោះពូដឹងថា មានគេចំអកឡកឡឺយ មានគេនិយាយដើមពូក៏ដោយ រឿងទាំងនោះគ្មានបញ្ហាអ្វីដល់ អារម្មណ៍ ពូបន្តិចណាសោះ គឺអត់ប៉ះអារម្មណ៍ពូសោះរលីងធេង ដាច់លោកធម៌ ជាមង្គលដ៏ឧត្តម ចិត្តព្រហ្មរក្សាលោក គឺដាច់លោកធម៌នេះឯងក្មួយ។ ពូដឹងជាអារម្មណ៍ថា រឿងឈ្នះរឿងចាញ់គ្នានេះ វាគ្មានបានជាស្អីទេ មួយពាន់ ឆ្នាំទៅមុខទៅ ទាំងឈ្នះទាំងចាញ់ គឺកប់បាត់ក្នុងស្រមោលអតីតកាលអស់រលីងធេង ស្ងាត់សូន្យឈឹងដូចជំនាន់ ពុទ្ធកាល ទាំងបិតាព្រះពុទ្ធ ដែលខ្លាចបាក់មុខដោយសារគ្មានអ្នកស្នងត្រកូល ទាំងព្រះពុទ្ធ ដែលកិត្តិសព្ទល្បី រន្ទឺនាជំនាន់នោះ ក្នុងកាលវេលានេះ គឺស្ងាត់សូន្យឈឹងអស់រលីងធេងហើយ គ្មានបានការអ្វីទេ។ ពូស្រណោះ ចិត្តសត្វល្ងង់ណាស់ក្មួយអើយ។ វិញ្ញាណដែលជាពូ ស្គាល់ជាអារម្មណ៍នូវរឿងមានតម្លៃ រឿងទទេអត់តម្លៃ ច្បាស់លាស់ណាស់ ពូអត់ចង់ឈ្នះ ខ្លាចចាញ់បាក់មុខបាត់កិត្តិយសស្អីទេក្មួយអើយ អ្វីដែលជាតម្លៃពិតប្រាកដ គឺវិញ្ញាណដែលជាពួកក្មួយនិងអ្នកដទៃបានយល់ដំណើរធម៌ជាប់លើខ្សែវិញ្ញាណ ព្រោះនោះជាប្រយោជន៍ពិត ដូច្នេះរឿងនោះ វាជារឿងមានតម្លៃពិត ម្លោះហើយបើពូចង់ហើយបានដូចពូចង់ គឺពូចង់បានពេលមួយខែទៀត ចាំពូសម្រេចឈាន ព្រោះពូនៅចង់មានពេលពន្យល់មនុស្ស ឲ្យអស់ចិត្តពូ តែពូគិតដឹងច្បាស់ពីកម្មនិយាម គឺកម្មមិនចំណុះនឹងអ្នកណាទេ សត្វចេះតែប្រឹងដោយមនោសុចរិត ឲ្យអស់លទ្ធភាពនិងសមត្ថភាពទៅ រឿងលទ្ធផលវាបានជាយ៉ាងណានោះជាអំណាចរបស់កម្មទេ»។

លោកខឹម វាសនា បានបន្ថែមថា «តាំងពីដើមរៀងមក ពូប្រាប់ថាឲ្យចេះប្រើក្បាល។ ក្បាល គឺទ្វារមនោ គិតហេតុ ផល រាវរកការយល់ តើរឿងហ្នឹងវាកើតមកពីរឿងអីហ្ន? អ្នកដែលមានក្បាលមិនមែនជាទ្វារមនោ គឺមានតែក្បាល គិតដោះស្រាយតណ្ហា គឺត្រូវជ្រុះពីការរែងយកសត្វដែលមានទ្វារមនោ របស់អ្នកមានបុណ្យ នោះហើយ។ ឲ្យតែធ្លាក់ចូលក្នុងរឿងជឿឬមិនជឿ គឺដឹងតែពីងាប់ រកដីកប់មិនបានទេហើយ។ មនុស្សគឺវិញ្ញាណ វិញ្ញាណទាំង ឡាយណាដែលទទួលបានផស្សៈជាទោមនស្សហើយ ឆ្លងហួសទៅដឹងថាខុស ព្រោះផស្សៈជាទោ មនស្សនោះ តែម្តង គឺពពួកក្បាលមិនចេះគិតហេតុផលនោះហើយ គឺពួកជឿ ឬមិនជឿនោះហើយ។ ពូថាទឹកលិចលោក ហើយមិនឃើញលិច ពូថាពូបានឈាននៅពេលនេះ ហើយមិនឃើញបាន វិញ្ញាណដែលបានទទួលផស្សៈ ជាទោមនស្សវេទនា មានអារម្មណ៍អនុលោមទៅតាមទោមនស្សវេទនានោះតែម្ដង វិញ្ញាណអត់ទ្វារមនោ សម្រេចថា ពូធ្លាក់ក្នុងជំនឿ ឬពូភូត ឬពូកើតជំងឺសរសៃប្រសាទ គឺជាពួកធ្លាក់ក្នុងរឿងជឿឬមិនជឿនោះហើយ បើវិញ្ញាណមានទ្វារមនោ ចេះគិតហេតុផល មុខតែគិតស្ទង់រាវរកការពិតថា ហេតុអីមនុស្សថ្នាក់ពូទៅហើយ នៅតែមានសកម្មភាពដែលមើលតាមទ្វារទាំងប្រាំ ឃើញថាខុសអ៊ីចឹងហ្ន??? ទ្វារមនោ គិតហេតុផលរាវរកការ យល់នូវរឿងពិតដែលបានកើតក្នុងចិត្តពូ។ ពូភូតឬ? ទេមិនសមហេតុផលទេ តើពូគាត់ភូតដើម្បីអ្វី? អ៊ីចឹងមាន តែពូឈឺដាច់សរសៃឈាមខួរក្បាល ដូចគេនិយាយហ្នុងមែន? អញមើលសំណេរ ស្ដាប់ការពន្យល់ធម៌ របស់ ពូសិន អូ! ជ្រៅណាស់ ល្អិតល្អន់ណាស់ អត់មានអ្នកណាមានបញ្ញាយល់រឿងធម៌ នេះបានដូចពូទេ អ៊ីចឹងពូ ថាគាត់ជាអ្នកមានបុណ្យមកបំភ្លឺមេរៀនព្រះពុទ្ធ ឡើងវិញហ្នុង គឺប្រាកដមែនហើយ គិតហេតុផលសកម្មភាព ពូកន្លងមកទៀត រឹតតែស្គាល់ រឹតតែមានសទ្ធាថា ពូជាអ្នកមានបុណ្យ មកបំភ្លឺមេរៀនព្រះពុទ្ធ ពាក់កណ្តាល កម្លាំងត្រាស់ដឹងរបស់ព្រះអង្គមែនហ្នុងហើយ។ បើជាអ្នកមានបុណ្យហើយ គាត់និយាយថាគាត់នឹងបានឈាន នៅពេលណាហើយខុស គឺប្រាកដជាមានរឿងអីដែលត្រូវតែខុសអញ្ចុងហើយ គាត់ថាទឹកលិចលោក ហើយ មិនលិចតាមពេលវេលាដែលគាត់ថា ពិតជាមានហេតុផលអីដែលកម្មរៀបចំឲ្យគាត់ធ្វើដោយមនោ សុចរិត ហើយខុសអញ្ចុងមែនហើយ វាមិនដែលអ្នកមានបុណ្យឯណា ចេះភូតទេ មនោទុច្ចរិតហ្នុង អ្នកមានបុណ្យ អន់ជាងអាត្មាអញផង វាមិនសមទំនងទេ អ៊ីចឹងពិតជាមានរឿងអីដែលអញគិតមិនយល់ហើយ ចាំស្ដាប់មើល ក្រែងមានថ្ងៃណាមួយគាត់ពន្យល់យើងពីរឿងហ្នុង»។

លោកខឹម វាសនា បន្តថា «នេះគឺជាវិញ្ញាណមានទ្វារមនោ ចេះគិតហេតុផល រាវរកការយល់ការពិតក្នុងរឿង ហ្នឹងថា វាមានដំណើរយ៉ាងម៉េចនោះ តែបើខួរស្ងោរស៊ី ឲ្យតែនិយាយហើយមិនឃើញកើតមានដូចការនិ យាយ ហ្នុង គឺខុសហើយ ហ្នឹងគឺធ្លាក់ចូលជឿ ឬមិនជឿហើយ អ្ហែងជឿពូទៀតដែរ គាត់និយាយហើយ មិនពិត ផងហ្នឹង? នេះគឺវិញ្ញាណដឹងផស្សៈជាទោមនស្ស ហើយវិញ្ញាណសម្រេចថាខុសតែម្ដង បន្ទាប់មកបានខួរស្ងោរស៊ីគិតដោះ ស្រាយតាមតណ្ហាហ្នុង ដោយនិយាយថា បើគេបោកយើងលើកទីមួយបាន គឺគេខុស ប៉ុន្តែបើគេបោកយើង លើកទីពីរ ទីបីបាន គឺយើងភ្លើ ប្រើពាក្យថាបោកចំពោះពូ គឺខុសលើពូធ្ងន់ណាស់ និយាយខុសលើគេមិន មែនខាតគេ គឺខាតខ្លួនអ្នកនិយាយហ្នុង ដល់ពេលខួរជាទ្វារមនោ ចេះគិតហេតុផលវិញ និយាយរឿងអីមួយ ហើយមិនពិត មិនទាន់ជាបញ្ហាអ្វីទេ តើហេតុផលអ្វីបានជាមិនពិតហ្នុង? ត្រង់ហេតុផលហ្នុងហើយ ដែលត្រូវ គិតថាខុសឬត្រូវហ្នុង។ ហើយធ្វើឯងគ្រាន់បើថា បើគេបោកយើងលើកទីមួយ គឺគេខុស គេខូច តែបើគេបោក យើងលើកទីពីរ ទីបីបន្តទៅទៀត គឺមកពីយើងភ្លើ អូ! ពូហ្នឹងបោក? អាអត់ខួរនេះវ៉ី គ្មានចេះគិតហេតុផលអីមែន តើមានក្បាលមកធ្វើអីបើមិនចេះគិតហេតុផលអីយ៉ាងនេះនោះ។ ថាពូធ្លាក់ចូលក្នុងជំនឿហើយ អូ! ពូហ្នឹងធ្លាក់ ចូលក្នុងជំនឿ? អាឆ្កួតនេះឡប់តែខ្លួនវា វាដើរចោទថាគេឡប់។ ទៅសួរពួកវាឡប់ហ្នុងទៅ បើមានសូម្បីតែ មួយជាអ្នកដែលក្បាលវាមានសមត្ថភាពយល់ធម៌ គឺសុទ្ធតែខួរអាចម៍ អាខ្លះខំបកស្រាយតាម វិទ្យាសាស្ត្រអ៊ីចេះ អ៊ីចុះ អាឡប់បើអ្ហែងមិនភ្ញាក់ថា តាមអាអ្នកវិទ្យាសាស្ត្រហ្នឹងគឺតាមការដឹងខុសដែលព្រះពុទ្ធ ហៅភវតណ្ហាហ្នុងទេ គឺអ្ហែងមុខតែពុលងាប់តជាតិនឹងភវតណ្ហានេះហើយ អានេះ អញក៏រៀនវិទ្យាសាស្ត្រហ្នុងដែរ អញមិនភ្លើទេ ម៉េចអញថាខុសៗៗៗតាមអ្នកវិទ្យាសាស្ត្រហ្នុង? ផ្លូវអារម្មណ៍យល់ខុសណា កាន់តែតាមដោយទំនុកចិត្តលើអា ខុសហ្នឹង គឺកាន់តែខុស នេះជាតក្កវិជ្ជា ជ័យជម្នះក្នុងផ្លូវគឺរលាយ អញគិតមើលទៅឃើញតែភ្លើ បំផ្លាញតែខ្លួនឯង ចង់ឈ្នះអ្នកប្រាប់ដោយពន្យល់នូវផ្លូវត្រូវហ្នឹង ចង់ឈ្នះអ្នកជួយហ្នឹង អ្ហែងឈ្នះអ្នកជួយបានស្អីអាឡប់? តក្កវិជ្ជាទៀតហើយ ខួរហ្នឹងចេះគិតហេតុផលតក្កវិជ្ជាទេ? ភវតណ្ហា គឺភ្លើងណា វិភវតណ្ហា ក៏ភ្លើងដែរ កាមតណ្ហា ក៏ភ្លើងទៀតហើយ អ្ហែងភ្លើហើយមានទំនុកចិត្តទាំងភ្លើថាត្រូវ ក៏ភ្លើងដែរ ក្មេងភ្លើលេងភ្លើងក៏រលាកដែរ។ បើអ្នកវិទ្យាសាស្ត្រហ្នឹងវាយល់ក្បែរៗព្រះពុទ្ធដែលជាអ្នកត្រាស់ដឹង ម៉្លេះមិនចាំបាច់ព្រះពុទ្ធ មាននិយាមទេ កើតមានដោយកម្រហើយតាមនិយាមកាលទៀត កប្បណាដែលងងឹតសូន្យឈឹង គឺងងឹតដោយអ្នកវិទ្យាសាស្ត្រ ហ្នឹងហើយ ភវតណ្ហា គឺឆ្ងាយណាស់ពីព្រះពុទ្ធ អាភ្លើ អីក៏ល្ងង់ងាប់មុខ ហេតុផលគាស់មិនហើបមុខអ៊ីចឹង? សរុបមកវិញ ឲ្យតែធ្លាក់ចូលក្នុងរឿងជឿឬមិនជឿ មិនចេះគិតហេតុផលហើយ គឺឡប់ក្នុងវាលវដ្តសង្សារ ហ្នឹងហើយ»។

លោកខឹម វាសនា បន្តទៀតថា «ចាស់ៗពីដើម គាត់យល់ដំណើរប្រព្រឹត្តិទៅរបស់កម្មបង្កើតលោកិយ ពួកគាត់ ខ្លាចឆ្លងវាលបី អន្លង់បួន មិនរួច គាត់ខ្លាចធ្លាក់អន្លង់ទាំងបួន ឆ្លងវាលបីមិនរួច ហើយចុះអ្ហែង អន្លង់ភវតណ្ហានេះ ម៉េចអ្ហែងមិនភ្ញាក់? ធ្លាក់អន្លង់ គឺវាឡប់ មិនភ្ញាក់ថាខ្លួនត្រូវទៀត អ៊ីចឹងបានជាពួកគាត់ខ្លាចធ្លាក់អន្លង់ទាំងបួន នេះខ្លាំងណាស់នោះណា។ ធ្លាក់អន្លង់តណ្ហា គឺលង់លក់ស្រួលខ្លាំងណាស់ អ្ហែងជឿជាក់លើអ្នកវិទ្យាសាស្ត្រហ្នឹង មិនគឺអន្លង់ភព ភវតណ្ហា ជាអន្លង់មួយក្នុងចំណោមអន្លង់បួន ដែលព្រះពុទ្ធ ប្រាប់ថា អន្លង់ហើយដែលយាយតា ជំនាន់ដើមយល់ពីធម៌ គាត់ខ្លាចធ្លាក់ណាស់ហ្នុង? មិនគឺអ្ហែងកំពុងធ្លាក់ហ្នឹង គឺជឿជាក់លើអ្នកវិទ្យាសាស្ត្រហ្នុង ម៉េចស្គាល់អន្លង់ឬនៅ? ធ្លាក់អន្លង់ គឺវាស្រួល វាមានទំនុកចិត្តក្នុងអន្លង់ ហេតុផលចូលទៅប៉ះខ្សែវិញ្ញាណ ដើម្បី គិតហេតុផលនោះមិនបានអ៊ីចឹង បានជាពួកអ្នកយល់ធម៌ពីដើម គាត់ខ្លាចរហូតផ្តាំកូនផ្តាំចៅ ខ្លាចធ្លាក់អន្លង់ទាំង នោះ ងើបចេញពីអន្លង់នោះ មិនងាយរួចស្រួលឡើយអានាង។ អានសំណេរអញហើយ ជួយខ្លួនឯង ងើបចេញ ពីអន្លង់រួចអត់? អន្លង់ទាំងបួនដែលយាយតាខ្លាចធ្លាក់ហ្នឹង គឺពេលវិញ្ញាណធ្លាក់ទៅ គឺមានអារម្មណ៍លង់លក់ ក្នុងវាលវដ្ដសង្សារស្រួលណាស់អានាង។ ចាញ់ចេះតែម្តង អស់បំផុតត្រឹមហេតុផលហ្នឹង បើហេតុផលចូលមិនចុះ មានតែបិតាលាបុត្រទៅវិលវល់ក្នុងវាលវដ្តសង្សារដែលយាយតាខ្លាចហ្នុងហើយ»។

លោកខឹម វាសនា បញ្ជាក់បន្ថែមទៀតថា «ខ្ជិលតបតនឹងពួកឡប់នឹងតណ្ហាគ្រប់ប្រភេនេះណាក្មួយ។ ឲ្យវាថាស្អីក៏ ថាទៅ ពួកវាហ្នឹងចាំតែលិចលង់វិលវល់ក្នុងវាលវដ្តសង្សារ ហើយរឿងទឹកលិចលោកងាប់ ពួកវាយំស្រែកបែក ព្រះ ធរណីហ្នឹង គឺដឹងតែអ៊ីចឹង ចៀសមិនរួចទេក្មួយ អ្នកណាទៅជួយពួកវាបានទៅក្មួយ។ ចិត្តអកតញ្ញូ មិនស្គាល់គុណ ទោស ប្រយោជន៍ វិនាសយ៉ាងម៉េចហ្នុង គឺហិនហោចតែខ្លួនវា ចៀសទៅណាមិនរួចទេក្មួយអើយ»៕ ខៀវទុំ

RELATED ARTICLES