ភ្នំពេញ៖នៅ សុនិតា ដែលគេសង្ស័យថាចែកផ្លូវគ្នាជាមួយកលោកទឹត ថាវរិទ្ធ ហើយមានព័តមានថានាងបានចាកចេញពីផ្ទះវីឡារធំស្កឹមស្កៃនៅបុរីប៉េង ហួត (បឹងស្នោរ)ដោយទៅរស់នៅផ្ទះល្វែងយ៉ាងសាមញ្ញាមួយនៅម្ដុំស្ពានគីឡូលេខ៩ សង្កាត់ព្រែកលាភ នោះស្រាប់តែពេលនេះទាំងរូបនាងនិងលោកថាវរិទ្ធ បង្ហាញសញ្ញានៃការជួបជុំឬត្រូវរ៉ូវគ្នាធម្មតាឡើងវិញនៅថ្ងៃបើកស៊ីហ្គេម២០២៣ ។អ្វីដែលគូរឲ្យចាប់អារម្មណ៍និងធ្វើឲ្យគេជឿរជាក់ថានិតា និងលោកថាវរិទ្ធ មិនទាន់ដាច់ទំនាក់ទំនងគ្នានោះព្រោះកាលពីថ្ងៃទី៦ ឧសភា នៅពេលដែលលោកទឹត ថាវរិទ្ធ ត្រូវបានព្រះករុណាចេញព្រះរាជក្រឹត្យតែងតាំងបន្ថែមតួនាទីលោកពីអនុរដ្ឋលេខាធិការក្រសួងវប្បធ័ម និងវិចិត្រសិល្បៈ ទៅជារដ្ឋលេខាធិការក្រសួងមួយនេះ គេឃើញសុនិតា បានចេញសារនៅលើបណ្ដាញសង្គមថា”តំណែងមួយនេះពិតជាសាកសមសម្រាប់ភាពហត់នឿយរបស់បងកន្លងមក(love & respect)”។ក្រោយឃើញនិតា ចេញសារបែបនេះលោកថាវរិទ្ធ ក៍បង្ហោះសារតបទៅវិញថា”មនុស្សដែលបានជួយសម្រួលការងារខ្ញុំ និងនៅក្បែខ្ញុំរហូតមក អរគុណប្រពន្ធ និងកូនសង្រ្កាន្ដសំណព្វចិត្ត”។សុនិតា ហាក់រំភើបខ្លាំងពេលឃើញសារឪពុកកូនប្រុសនាងសរសើរពីគុណសម្បត្តិរបស់នាងបែបនេះនាងក៍តបសារលើកប្ដីវិញថា”អរគុណលោកប្ដី អរគុណដែលតែងតែផ្ដល់ឱកាស និងបង្រៀនអំពីការងារ និងបណ្ដោយអនុវត្តិផ្ទាល់ៗ លើកទី១ តែខ្ញុំពិតជាមានមោទនភាព ដែលមនុស្សល្អៗស្មោះត្រង់ នៅក្បែខ្លួនដោយសន្ដិភាពផ្លូវចិត្ត និងជោគជ័យ”។


តាមរយៈសំណេររបស់នៅ សុនិតា និងលោកទឹត ថាវរិទ្ធ ឆ្លងឆ្លើយគ្នាយ៉ាងផ្អែមល្ហែមនិងសរសើរគ្នាទៅវិញទៅមកបែបនេះគេអាចសន្និដ្ឋានបានថាពួកគេនៅតែជាគូស្នេហ៍គ្នានៅឡើយ ដោយសារហៅគ្នាជាប្ដីប្រពន្ធ ព្រមគ្នាតែម្ដង។ប៉ុន្ដែខ្លះទៀតសង្ស័យថានិតា កំពុងលេងបិទពួន ព្រោះថាមុនធ្លាយរឿងគេថានាងបែកបាក់លោកថាវរិទ្ធ នោះនាងក៍ចេញសារត្រូវមនុស្សម្នាក់ក្បត់ចិត្តនាងដែរ ដែលគេគិតថាសំណេរនោះនាងសំដៅដល់គូស្នេហ៍។អំឡុងពេលនោះដែរលោកថាវរិទ្ធ ក៍បានចែកចាយ(Share)ពីព័តមានតាមOnline ដែលគេផ្សព្វផ្សាយរឿងលោកបែកបាក់ភរិយានៅលើហ្វេសបុករបស់លោកទៀតផង បើទោះជាលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញរឿងគេសង្ស័យថាលោកនិងសុនិតា ចែកផ្លូវគ្នាដោយលើកហេតុផលថាលោកមិនចូលចិត្តទម្លាយរឿងគ្រួសារប្រាប់គេក្ដី។ប៉ុន្ដែយ៉ាងគេចាំមើលថាតើនិតា និងលោកថាវរិទ្ធ ត្រូវរ៉ូវគ្នាវិញតែនៅពេលស៊ីហ្គេមដោយអ្នកទាំងពីរធ្វើការពឹងពាក់គ្នាទៅវិញទៅមកនោះឬមួយក៍ចំណងស្នេហាអាចនឹងវិលមកដូចដើមមែន?


នៅ សុនិតា បានផ្អាកអាជីពសិល្បៈជាច្រើនខែតាំងពីនាងភ្ជាប់ស្នេហ៍ជាមួយអតីតស្វាមីអ្នកនាងលី ម៉ារីណា គឺលោកទឹត ថាវរិទ្ធ រហូតដល់មានកូនមុនរៀបការទៀតផង តែអំឡុងពេលដែលមានការលេចឭថានាងបានរង្គោះរង្គើរជាមួយអតីតគូស្នេហ៍អ្នកនាងស៊ឹម សូលីកា ក្រោយបានកូន១នេះ ស្រាប់តែនាងក៍បានវិលមកធ្វើជាMC តាមកម្មវិធីខ្លះហើយតារាមួយចំនួនដែលធ្លាប់តែហៅនាងថាជាជំទាវតូចៗ នោះក៍មកហៅនាងស្មើៗធម្មតាវិញក៍មានដែរ នាំឲ្យតារារួមអាជីពខ្សឹបខ្សៀវគ្នាថានិតា លែងសូវមានឥទ្ធិពលខ្លាំងពេលអត់ប្ដីឯកឧត្តម។យ៉ាងណាក្រោយចប់ស៊ីហ្គេមនាពេលខាងមុខនេះគេចាំមើលថាតើនិតា និងលោកថាវរិទ្ធ និងបង្ហាញការញាំអាហារនិងជិះរថយន្ដជាមួយគ្នាដូចមុនទៀតឬយ៉ាងណា ព្រោះតាមព័តមានពីតារាជិតដិតអ្នកទាំងពីរបានបង្ហើបប្រាប់ថានិតា និងគូស្នេហ៍ពិតជារស់នៅបែកផ្ទះគ្នាមែនអំឡុងពេលមានព័តមានថាអ្នកទាំងពីរអស់និស្ស័យស្នេហ៍និងគ្នាកាលពីចុងឆ្នាំ២០២២ នោះ។


គូររំលឹកថានៅ សុនិតា ធ្លាប់មានព័តមានថានាងបានភ្ជាប់ពាក្យជាមួយលោកទឹត ថាវរិទ្ធ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ហើយនាងសម្រាលកូនប្រុសថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ តែនិតា មិនដែលទទួលស្គាល់រឿងភ្ជាប់ពាក្យឬនិយាយគម្រោងរៀបការជាមួយលោកថាវរិទ្ធ ឡើយ។ប្រភពបានឲ្យដឹងថាក្រុមគ្រួសារលោកទិត ថាវរិទ្ធ ដែលមិនសូវពេញចិត្តនិងគូស្នេហ៍ចាស់របស់ឯកឧត្តមរូបនេះពីមុនៗមកនោះ ពួកគេបែជាពេញចិត្តនិតា ជាងគេក្រោយនាងបង្កើតបានកូនប្រុស១អាយុជាង៤ឆ្នាំឲ្យលោកថាវរិទ្ធ បានដូចបំណងនោះ។អ្នកសិល្បៈខ្លះលើកឡើងថាប្រសិនបើសុនិតា នៅតែជាភរិយារបស់លោកថាវរិទ្ធ មែននោះអ្នករួមអាជីពគោរពនិងហៅនាងថាជា”ជំទាវៗ”ដូចមុន ប៉ុន្ដែបើចំណងស្នេហានេះពិតជាមានការប្រែប្រួលតែពួកគេព្យាយាមលាក់បាំងហើយសម្ដែងធ្វើជាត្រូវគ្នានោះមិនត្រឹមតែងារជាជំទាវរបស់នាងគ្មានសុវត្ថិភាពនោះទេ តែនាងក៍ចុះខ្សោយអំណាច និងថែមទាំងពិបាកស្ដារមុខក្នុងសិល្បៈឡើងវិញទៀតផង៕
